Saturday, June 29, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមសាឡង់ដឹកខ្សាច់ លិចចូលសមុទ្រ

សាឡង់ដឹកខ្សាច់ លិចចូលសមុទ្រ

ខេត្តព្រះសីហនុ ៖ សាឡង់ដឹកខ្សាច់ ១គ្រឿង បានលិចចូលផ្ទៃសមុទ្រនៃដែនទឹកកម្ពុជា បន្ទាប់ពីជួបបាតុភូតធម្ម ជាតិខ្យល់ខ្លាំងនិងរលកធំៗ ដោយនៅលើសាឡង់ មានមនុស្សចំនួន៤នាក់ តែមិនមានអ្នកណាម្នាក់រងគ្រោះ ថ្នាក់ដល់អាយុជីវិតនោះឡើយ ដោយសារទទួលបានការជួយ សង្គ្រោះដោយទូកនេសាទ ទាន់ពេលវេលា។ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ នៅលើលំហសមុទ្រនៃប្រទេសកម្ពុជា ស្ថិតត្រង់ចំណុចខាងជើងឈាងខាងកើតកោះក្របី ខេត្តព្រះសីហនុ។

លោកមេបញ្ជាការរង ទីបញ្ជាការជួរមុខអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលំហសមុទ្រ បានបញ្ជាក់ប្រាប់ថា កាលពី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ មានករណីសាឡង់ដឹកខ្សាច់ ១គ្រឿង លេខ AG-15599 ពណ៌ខៀវ បានលិចនៅចំណុចខាងជើងឆៀងខាងកើត កោះក្របី ខេត្តព្រះសីហនុ ដោយសារជួបខ្យល់ខ្លាំង និងរលកធំៗ។

ប្រភពដដែល បញ្ជាក់ថា នៅលើសាឡង់ខាងលើ មានមនុស្សចំនួន៤នាក់ (ភេទប្រុស) តែមិនមានអ្នករងគ្រោះថ្នាក់នោះទេ ដោយសារត្រូវបានជួយសង្គ្រោះដោយទូកនេសាទ នៅជិតកន្លែងកើតហេតុ៕

RELATED ARTICLES