ភ្នំពេញ៖ស្រីស្រស់ឃីន ស្រីនាថ ត្រូវឪពុកនាងលោកអ៊ូវ៉ាវ ជម្រុញឲ្យការប្ដីតាំងពីនាងមានអាយុ២៥ឆ្នាំម្លេះ ប៉ុន្ដែពេលនេះនាងមានវ័យ៣០ឆ្នាំ ទៅហើយអ៊ីវ៉ា នៅតែអត់ទាន់ចូលរោងការដដែល និងថែមទាំងព្យាយាមគេចវែសការគ្រងឈុតកូនក្រមុំតទៅទៀត ទើបធ្វើឲ្យលោកអ៊ូ វ៉ាវ មិនសប្បាយចិត្ត ។យ៉ាងណាតាមព័តមានរហូតមកដល់ពេលនេះលោកវ៉ាវ នៅតែតឿនសឹងរាល់ថ្ងៃឲ្យស្រីនាថ ឆាប់គិតគួររឿងរៀបការប្ដីដែលចំណុចនេះមកពីលោកចង់ឲ្យកូនប្រសារធ្វើតៃកុងឡានដឹកនាងទៅច្រៀងតាមឆាកតន្រ្ដីជំនួសលោកគ្រប់ពេល និងលោកចង់បានចៅពរ។ប៉ុន្ដែស្រីនាថ នៅតែអូសក្រឡារឿងរៀបការតទៅទៀតព្រោះនាងមិនចង់ឲ្យអាជីពចម្រៀងចុះខ្សោយក្រោយមានប្ដី។តែថ្មីៗនេះអ៊ីវ៉ា បានចេញមុខសរសើរឪពុករបស់នាងថាទោះជាលោកស្ដីថាឲ្យនាងជារៀងរាល់ថ្ងៃមែន ប៉ុន្ដែនាងដឹងថាគ្រប់យ៉ាងមកពីលោកចង់ឲ្យនាងបានល្អ ហើយដោយសារតែបែបនេះទើបនាងក្លាយទៅជាដុំថ្ម ។
អ៊ីវ៉ា វាចាថា”ទោះជាប៉ាតែងតែស្ដីឲ្យកូនគ្រប់ពេល រាល់ថ្ងៃ តែគ្រប់យ៉ាងប៉ាចង់ឲ្យកូនល្អ ប៉ាតែងតែនៅក្បែការពារកូនជានិច្ច អរគុណប៉ាដែលតងតែធ្វើឲ្យកូនម្នាក់នេះមានអនាគតល្អ មានភាពរឹងមាំដូចដុំថ្មមកដល់ពេលនេះ”។
ក្រៅពីលើកពីគុណសម្បត្តិរបស់ឪពុកនោះអ៊ីវ៉ា មិនទាន់ធ្វើឲ្យលោកវ៉ាវ សប្បាយចិត្តតាមរយៈការសន្យាឲ្យបានច្បាស់លាស់ថានាងនឹងចូលរោងការឲ្យប្រាកដនៅពេលណាឡើយ ហើយបើនៅតែបែបនេះទៀតច្បាស់ជាលោកវ៉ាវ នៅតែបន្ដស្ដីឲ្យនាងថែមទៀតជាមិនខាន ។ឪពុករបស់អ៊ីវ៉ា លោកអ៊ូ ចន្ថា នៅអ៊ូ វ៉ាវ ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាមូលហេតុដែលលោកចង់ឲ្យកូនស្រីឆាប់ការ ពីព្រោះលោកយល់ថាអាជីពសិល្បៈមហាជនគាំទ្រនៅលើសម្ថភាព មិនមែនមានប្ដីទៅគេលែងចូលចិត្តទេ ។លោកថាមនុស្សស្រីប្រៀបដូចជាលំអងផ្ការីករោយកាលណាក៍ក្រៀមស្រពោនទៅវិញអីចឹងទុកភាពនៅលីវយូអត់ប្រយោជន៍ទេ ។
អ៊ីវ៉ា បានរស់នៅអត់ម្ដាយរយៈពេលជិត១១ឆ្នាំមកហើយក្រោយម្ដាយនាងអ្នកស្រីភួង សុខា ស្លាប់ក្នុងអាយុ៤២ឆ្នាំ ដោយសារតែជំងឺមហារីកកាលពីថ្ងៃទី១ ធ្នូ ឆ្នាំ២០២៣ ។ក្រោយអត់ម្ដាយបង្កើតស្រីនាថ ក៍មានម្ដាយចុងដែលមានវ័យក្មេងស្រករនាង ហើយម្ដាយទី២ស្រលាញ់នាងដូចកូនបង្កើតដែរ និងធ្លាប់ជូននាងទៅច្រៀងតាមឆាកតន្រ្ដីជាញឹកញាប់ផងដែរ ។ប៉ុន្ដែអ៊ីវ៉ា នៅតែស្រណោះដល់ម្ដាយនិងបានចេញបទចម្រៀង១បទ”អ្នកម្ដាយកម្សត់”ដែលនាងច្រៀងរៀបរាបពីខ្សែជីវិតម្ដាយនាងទៀតផង។តាមព័តមានថាលោកវ៉ាវ តែងតែងលួងលោមកូនស្រីនៅពេលដែលនាងនឹកដល់ម្ដាយពិសេសគឺនៅថ្ងៃសែនថ្នូ និងខួបម្ដាយ ហើយពេលនេះស្រីនាថ ក៍មានគូស្នេហ៍របស់នាងលោកលី សេងហួរ ដែលជាម្ចាស់ក្លឹបបាល់ទាត់សៀមរាបយូណាយធីត បានផ្ដល់ភាពកក់ក្ដៅដល់ជីវិតនាងមួយផ្នែកផងដែរ តាមរយៈការភ្ជាប់ស្នេហាដោយច្បាស់លាស់ជាមួយគ្នារយៈពេលជាង៨ឆ្នាំមកហើយ ដែលតាមព័តមានថាពួកគេក៍បានក្លាយទៅជាគូដណ្ដឹងគ្នាផងដែរ គឺត្រៀមតែថ្ងៃចូលរោងការប៉ុណ្ណោះ ។ទោះជាស្រីនាថ និងលោកសេងហួរ មិនទាន់ក្លាយទៅជាប្ដីប្រពន្ធគ្នាស្របច្បាប់មែន ប៉ុន្ដែពួកគេចិត្ត១ ថ្លើម១ និងគ្នាទៅហើយ ព្រោះសូម្បីតែស្លាកលេខរថយន្ដក៍គូស្នេហ៍នេះប្រើឈ្មោះបូកបញ្ចូលគ្នាដែរ ។
ក្រៅពីអ៊ីវ៉ា តារាដែលសាងស្នេហាដោយបើកចំហនៅឆ្នាំ២០២៤ ប៉ុន្ដែពន្យាពេលចូលរោងការមានដូចជាអ្នកនាងយុគ ចិន្ដា ,ប៉ាច គីមមួយ ,ពេជ្រ សោភា ,ម៉ង់ ច័ន្ទកញ្ញា និងជីជី ជាដើម ។ប្រភពបានឲ្យដឹងថានៅពេលដែលអ៊ីវ៉ា រៀបការជាមួយលោកហួរ នាពេលខាងមុខនេះព្រួយ១បាញ់បានសត្វ២ នោះគឺទី១៖ធ្វើឲ្យវ៉ាវ សប្បាយចិត្តក្រៃលែង ព្រោះសមតាមបំណងលោក និងទី២៖លោក”ប”ជាថៅកែក្លិបនិងហាងបញ្ចាំនៅសៀមរាបដែលតាមស្នេហានាងជាង១២ឆ្នាំមកហើយ តែនាងមិនចូលចិត្តប្អូនលោកផ្កាយ៣រូបនេះរឿងពូកែប្រចណ្ឌហួងហែងនាងខ្លាំងជ្រុលនោះនឹងលើកទង់ជ័យសុំចុះចាញ់ហើយទទួលស្គាល់ពីការបរាជ័យយកបេះដូងនាង(លុយមិនអាច ទិញស្នេហា)បានទេ ៕