Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខ្យល់កន្ត្រាក់ លិចទូកនេសាទក្នុងសមុទ្រ

ខ្យល់កន្ត្រាក់ លិចទូកនេសាទក្នុងសមុទ្រ

ខេត្តព្រះសីហនុ ៖ បុរស២នាក់ បានបើកទូកនេសាទ  ១គ្រឿង លើផ្ទៃសមុទ្រ ស្រាប់តែជួបនឹងហេតុការណ៍ ខ្យល់កន្ត្រាក់ និងរលកខ្លាំង បណ្តាលឱ្យលិចទូកចូលផ្ទៃសមុទ្រ តែសំណាងល្អ មិនបង្កឱ្យមានអ្នកណាម្នាក់រងគ្រោះថ្នាក់ដល់អាយុជីវិតឡើយ ខណៈដែលភ្លាមៗនោះ មាន សមត្ថកិច្ចនិងប្រជានេសាទក្បែរនោះ ចេញអន្ត រាគមន៍ជួយសង្គ្រោះទាន់។

ហេតុការណ៍លិចទូកនេសាទនេះ បានកើតឡើង កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នៅចម្ងាយប្រមាណ ២០០ម៉ែត្រពីផែសហគមន៍ ស្ថិតក្នុងភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ទូកដែលលិចចូលសមុទ្រ ជាប្រភេទទូកអូស មានបណ្តោយ១០,៥០ម៉ែត្រ ទទឹង ២,២០ម៉ែត្រ ដោយនៅលើទូក មានមនុស្សចំនួន២នាក់ រួមមាន ទី១-ឈ្មោះគង់ រ៉ា ភេទប្រុស អាយុ៤៩ឆ្នាំ ជាម្ចាស់ទូក និងជាអ្នកបើកទូក រស់នៅភូមិបឹងធំខាងកើត ឃុំអង្គសុភី ស្រុកកំពង់ត្រាច ខេត្តកំពត និងទី២-ឈ្មោះភ័ក្ត្រ ភេទប្រុស អាយុ៣៧ឆ្នាំ ជាកម្មករទូក រស់នៅភូមិកោះមាក់ប្រាំង ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។

ប្រភពដដែល បន្តថា មុនពេលកើតហេតុ បុរសទាំង២នាក់ខាងលើ បានចេញទូកទៅនេសាទដូចសព្វដង ស្រាប់ តែក្រោយពេលចេញផុតពីផែសហគមន៍ បានប្រមាណ២០០ម៉ែត្រ ក៏ជួបនឹងហេតុការណ៍ខ្យល់កន្ត្រាក់ និងរលកខ្លាំងៗ ធ្វើឱ្យបោកបក់ទូកលិចចូលទឹកសមុទ្រតែម្តង។

ប្រភពខាងលើ បញ្ជាក់ថា បន្ទាប់ពីកើតមានហេតុការណ៍ខាងលើភ្លាម សមត្ថកិច្ចនិងប្រជានេសាទដែលនៅក្បែរនោះ បានឃើញ ក៏ប្រញាប់ចេញអន្តរាគមន៍ ជួយសង្គ្រោះបុរសរងគ្រោះទាំង២នាក់ បានទាន់ពេលវេលា ដោយមិនបង្កឱ្យប៉ះពាល់ដល់អាយុជីវិតឡើយ៕

RELATED ARTICLES