Sunday, June 30, 2024
Homeតារាខ្មែរតារាសម្ដែងណាវ៉ាត់ត្រា ៖ប្រាប់មូលហេតុរៀនចប់ជំនាញផ្នែកធនាគារ តែមកធ្វើមេការខារ៉ាអូខេ ហើ​យ​ត្រូវបុរសម្នាក់មើលស្រាលលើខ្លួន

តារាសម្ដែងណាវ៉ាត់ត្រា ៖ប្រាប់មូលហេតុរៀនចប់ជំនាញផ្នែកធនាគារ តែមកធ្វើមេការខារ៉ាអូខេ ហើ​យ​ត្រូវបុរសម្នាក់មើលស្រាលលើខ្លួន

ភ្នំពេញ៖លោកស៊ីណាវ៉ាត់ត្រា ធ្លាប់ធ្វើជាជំនួយការបម្រើអតិថិជននៅធនាគារអេស៊ីលីដា នៅឆ្នាំ២០១២ ហើយនៅឆ្នាំ២០១៥ លោកជាភ្នាក់ងារឥណទានរបស់ធនាគារមួយនេះនៅខេត្តមួយ ។ប៉ុន្ដែនៅឆ្នាំ២០១៩ លោកក៍បានឈប់ធ្វើការងារផ្នែកធនាគារនេះរហូតមកដល់បច្ចុប្បន្នបើទោះ​ជាលោកបានបញ្ចប់ថ្នាក់បរិញ្ញបត្រផ្នែកជំនាញធនាគារតាំងពីឆ្នាំ២០១៤ ក្ដី ។

  ទាក់ទងរឿងផ្លាស់ប្ដូរអាជីពពីរៀនជំនាញធនាគារមកធ្វើជាមេការខារ៉ាអូខេនោះលោកណាវ៉ាត់ត្រា បានប្រាប់ថាដោយសារតែលោកគិតថាការងារអ្វីក៍ល្អដូចគ្នាដែរ ជាក់ស្ដែងការងារKTV នេះលោកបានស្គាល់មនុស្សល្អៗច្រើន ពិសេសលោកមានមេល្អ ស្រលាញ់បុគ្គលិកដូចជាបងប្អូន។លោកណាវ៉ាត់ត្រា អះអាងថា”ខ្ញុំបានធ្វើការជាមេការខារ៉ាអូខេនៅGold Palace KTV នៅម្ដុំវត្តភ្នំ បាន១ឆ្នាំកន្លះទៅហើយ ។ការងារនេះទោះពេលខ្លះត្រូវអត់ងងុយមែន តែខ្ញុំមានអ្នកគ្រប់គ្រងល្អ ស្រលាញ់កូនចៅដូចបងប្អូន អីចឹងយើងពេញចិត្តស្រលាញ់ការងារដែលកំពុងធ្វើ។ចំពោះមូលហេតុដែលខ្ញុំមិនទៅធ្វើការនៅធនាគារណាមួយតាមជំនាញខ្ញុំរៀនចប់នោះគឺដោយ​សារតែខ្ញុំចង់ផ្លាស់ប្ដូរបទពិសោធន៍ថ្មី និងគិតថាការងារអ្វីក៍ល្អដែរឲ្យតែយើងកុំធ្វើអ្វីខុសច្បាប់ “។

  លោកណាវ៉ាត់ត្រា ថាមុននឹងធ្វើជាមេកាខារ៉ាអូនេះលោកក៍ធ្លាប់មានហាងផ្ទាល់ខ្លួនដែរនៅចន្លោះឆ្នាំ២០១៩ -២០២២ តែពេលនេះកូវីដផ្ទុះខ្លាំងពេក ទើបលោកខាតដើមចុងហើយបង្ខំចិត្តបិទមុខជំនួញ មកធ្វើការងាររាល់ថ្ងៃនេះតាំងពីចុងឆ្នាំ២០២២ ។លោកណាវ៉ាត់ត្រា បន្ថែមថាបច្ចុប្បន្នលោកថតសម្ដែងMV ,រឿងខ្លីៗ និងភាពយន្ដ រួមទាំងស្ពតជាដើម ហើយពេលយប់ទើបទៅធ្វើការនៅ Gold Palace KTV រហូតដល់រំលងអាទ្រាធបានលោកបានវិលទៅសម្រាកនៅបន្ទប់ជួល ។លោកថាធ្លាប់លំបាកតាំងពីតូច អីចឹងការងារនេះមិនជាឧបស័ក្គសម្រាប់លោកឡើយ ប៉ុន្ដែរឿងដែលលោកមិនយល់គឺថ្មីៗនេះគ្រាន់តែលោកផុសខ្លឹមសារថា”ពេលខ្ញុំលំបាក គ្មានអ្នក​ណាជួយ ខ្ញុំបានដឹង ច្បាស់​​ណាស់ “ស្រាប់តែមានបុរសម្នាក់ចូលទៅខមិនដៀមដាមឲ្យលោកបែបមើល​ស្រាលទៅវិញ ។អ្នកលេងហ្វេសបុកដែលខមិន ដាក់លោកណាវ៉ាត់ត្រា នោះមានឈ្មោះថា”Sorykim Channa ដោយបញ្ចេញមតិថា”រៀនជំនាញច្បាស់លាស់មួយ កុំនៅគ្មានកោះត្រើយអញ្ចឹង!ជំនាញមានដូចជាកាត់ដេរខោអាវ ជំនាញផាត់មុខ ជំនាញបោះពុម្ព…។ល។ កុំបណ្ដោយពេលវេលាឥតប្រយជន៍ច្រើនពេក កាន់តែទៅមុខមិនបកក្រោយឡើយ បើជឿរនឹងជោគជ័យ “។ភ្លាមៗនោះលោកណាវ៉ាត់ត្រាបានតបទៅខមិននោះថា”ខ្ញុំមិនដែលគិតថាខ្លួនខ្វះជំនាញ ឬអន់ចិត្តនិងបុគ្គលណាមួយដែរ ហើយក៍អរគុណនូវសារដាស់តឿន រយៈពេលដែលខ្ញុំធ្លាក់ខ្លួន ខ្ញុំមិនបានលាដៃ សុំគេឡើយ ព្រមទាំងបង ដូច្នេះបើការប្រាប់របស់បងជាការណែនាំ ខ្ញុំទទួលយក បើបែបមើលងាយនិងជាន់ពន្លិចខ្ញុំ បងយកទុកវិញចុះ ពីបំណងល្អរបស់បង ព្រោះរាល់ថ្ងៃខ្ញុំអត់មែន តែមិនទាន់សុំបងទេ បងបញ្ចេញមតិមើលផង ខ្ញុំផុសតែខ្ញុំទេ បងប្អូនខ្ញុំមិនដែលបន្ទោសខ្ញុំមួយម៉ាត់ផង បងចាំសម្ដីខ្ញុំផង”។

 លោកណាវ៉ាត់ត្រា ថាលោកទទួលយកជានិច្ច ការិះគន់ក្នុងន័យស្ថាបនា តែបើរិះគន់ជាន់ពន្លិចលោកមិនអាចទទួលយលបានទេ ។

 គួរបញ្ជាក់ថាលោកណាវ៉ាត់ត្រា បានប្រឡូកអាជីពសម្ដែងជាច្រើនឆ្នាំមកហើយ ដែលពេលនេះលោកក៍មានតួនា​ទីជាជំនួយការរបស់លោកផន ចាន់ណា ថៅកែផលិតកម្មភី ផងដែរ។តារាសម្ដែងមានប្រវត្តិកម្សត់កំព្រាឪពុកតាំងពីតូចរូបនេះធ្លាប់បានភ្ជាប់ពាក្យជាមួយនារីម្នាក់នៅខេត្តបាត់ដំបង ប៉ុន្ដែលោកមិនទាន់រៀបការនោះទេ។លោកថានៅកន្លែងធ្វើការមាននារីៗសាច់សខ្ចីស្អាតៗជាច្រើននាក់ ប៉ុន្ដែលោកតែងតែប្រាប់ខ្លួនឯងថាមកកន្លែងហ្នឹងប្រឹងរកលុយសងគេ ដោយ​សារតែបានជាប់បំណុលខ្លះរឿងបើកហាងខ្លួនឯងខាត ហេតុនេះលោកមិនដែលកេងចំណេញឬលូកលាន់លើកូនចៅទេ ហើយគូដណ្ដឹងលោកក៍មិនដែលប្រចណ្ឌនិងលោកដែរ ព្រោះគាត់យល់ច្បាស់ពីការលោក៕

RELATED ARTICLES