Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃខ្នោះអ្នកបើកតាក់ស៊ី ឆបោកប្រាក់តាមធនាគារ

វ៉ៃខ្នោះអ្នកបើកតាក់ស៊ី ឆបោកប្រាក់តាមធនាគារ

ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ បានចុះធ្វើការស្រាវជ្រាវ បង្ក្រាបលើបទល្មើសឆបោកប្រាក់តាមធនាគារ ក្រោមការសម្របសម្រួលដោយអយ្យការអមសាលាដំបូងរាជ ធានីភ្នំពេញ។

ការបង្ក្រាបនេះ បានឃាត់ខ្លួនបានជនសង្ស័យ ឈ្មោះ អ.ក ភេទប្រុស មុខរបរជាអ្នកបើកបរតាក់ស៊ី បានធ្វើ សកម្មភាពដែលទទួលបញ្ជាពីជនល្មើសជាមេខ្លោង ឱ្យបើកគណនីធនាគារ និងលេខទូរស័ព្ទ ភ្ជាប់ជាមួយអត្តសញ្ញាណរបស់ខ្លួន ដើម្បីទទួលប្រាក់ និងដកប្រាក់ ព្រមទាំងទទួលផលពីបទល្មើសនេះទៀតផង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់នីតិវិធីបន្ត។

នាយកដ្ឋាន សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នក្នុងការអូសទាញរបស់ជនមិនស្គាល់អត្ត សញ្ញា ណ ឱ្យបើកគណនីធនាគារ ឬប្រើប្រាស់អត្តសញ្ញាណផ្ទាល់ខ្លួន ដើម្បីទទួលប្រាក់ពីបទល្មើស ដោយទទួលបានកម្រៃពីអំពើទាំងនោះ គឺជាចំណែកក្នុងការប្រព្រឹត្តិបទល្មើស នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕

RELATED ARTICLES