Sunday, June 30, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមសិស្សដេញ-/វ៉ៃ.../គ្នា-/ក្នុងសាលា ប៉េអឹមចាប់១០នាក់

សិស្សដេញ-/វ៉ៃ…/គ្នា-/ក្នុងសាលា ប៉េអឹមចាប់១០នាក់

ខេត្តសៀមរាប ៖ សិស្សវិទ្យាល័យអង្គរជុំ ចំនួន២ក្រុម បានកើតមានជម្លោះ រហូតឈានដល់ការបើកឆាកប្រយុទ្ធគ្នាពេញក្នុងបរិវេណសាលា បង្កឱ្យមានការភ្ញាក់ផ្អើលដល់លោកគ្រូអ្នកគ្រូ រាយការណ៍ប្រាប់កម្លាំងអាវុធហត្ថ ចុះអន្តរាគមន៍ ឃាត់ខ្លួនសរុប ១០នាក់ នាំយកទៅសាកសួរ។

ករណីអំពីហិង្សា សិស្សដេញវាយគ្នានៅក្នុងសាលានេះ បានកើតឡើង កាលពីវេលាម៉ោង ៨និង៤០នាទីព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចបរិវេណវិទ្យាល័យអង្គរជុំ។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា អំពើហិង្សានេះ បង្កដោយក្រុមក្មេងសិស្សវិទ្យាល័យអង្គរជុំ ចំនួន២ក្រុម ដោយភាគីបង្ក មានគ្នាចំនួន១០នាក់ បានធ្វើសកម្មភាពប្រដាប់ដោយដំបង និងខ្សែក្រវាត់ វាយទៅលើសសិស្ស ១ក្រុមទៀត បណ្តាលឱ្យមានរបួសស្រាល ចំនួន៦នាក់។

ក្រោយមានអំពើហិង្សាបែបនេះ សមត្ថកិច្ចបានទទួលបណ្តឹងពីលោកគ្រូ បានចុះនាំខ្លួនជនបង្កហេតុ ១០នាក់ មកកាន់នេះមូលដ្ឋានរាជអាវុធហត្ថស្រុក ដើម្បីធ្វើការសាកសួរ។

តាមការបញ្ជាក់ពីសមត្ថកិច្ចជំនាញ ដោយសារតែក្រុមជនសង្ស័យ ជាសិស្សសាលា ទាំង១០នាក់ ជាសិស្សដែលកំពុងសិក្សា ហើយបទល្មើសដែលប្រព្រឹត្ត មានលក្ខណៈស្រាល ហេតុដូច្នេះទើបមន្ត្រីជំនាញបានសុំគោល ការណ៍ពីលោកព្រះរាជ្ញាអម នៃអយ្យការអមសាលាដំបូងខេត្តខេត្តសៀមរាប ដើម្បីអប់រំនៅមូលដ្ឋាន។

បន្ទាប់ពីធ្វើការអប់រំក្រុមសិស្សសាលាទាំង១០នាក់ខាងលើ និងដោយមានការចូលរួមពីអាណាព្យាបាល និងនាយករងវិទ្យាល័យអង្គរជុំ មន្ត្រីជំនាញអាវុធហត្ថ បានអនុញ្ញាតឱ្យសិស្សទាំងនោះ វិលត្រឡប់ទៅលំនៅឋានវិញ ដោយធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តទង្វើបែបនេះទៀត៕

RELATED ARTICLES