Sunday, June 30, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានឡើងចំណោតពេជ្រនិលមិនរួច ក្រឡាប់ចាក់អង្ករចោល

ឡានឡើងចំណោតពេជ្រនិលមិនរួច ក្រឡាប់ចាក់អង្ករចោល

ខេត្តកំពង់ស្ពឺ ៖រថយន្តដឹកអង្ករ រាប់សិបតោន ១គ្រឿង កំពុងបើកបរតាមដងផ្លូវជាតិលេខ៤ ដល់ចំណុចចំណោតលោកយាយម៉ៅ ឡើងមិនរួច ជាន់ហ្វ្រាំងមិនស៊ី (អស់ខ្យល់ក្នុងប្រព័ន្ធសុវត្ថិភាព) បណ្តាលឱ្យក្រឡាប់ចាក់អង្ករ ពេញផ្លូវ។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៧និង៤០នាទីព្រឹក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១០៦-១០៧ ស្ថិតក្នុងភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងនេះ បណ្តាលឱ្យខូចខាតរថយន្ត ១គ្រឿង និងទំនិញ (អង្ករ) ដែលបានធ្លាក់រាយប៉ាយនៅលើផ្លូវជាតិលេខ៤ ហើយរថយន្តដែលក្រឡាប់ ម៉ាក FUSO ពាក់ស្លាកលេខ ភ្នំពេញ 3A-6035 ក្បាលពណ៌ស។ យ៉ាងណានៅក្នុងហេតុការណ៍នេះ ពុំបណ្តាលឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ។

Screenshot

សមត្ថកិច្ចបានបញ្ជាក់ថា ករណីខាងលើ មិនបង្កឱ្យមានការកកស្ទះចរាចរណ៍នោះទេ ដោយសារតែសមត្ថកិច្ចបានចុះអន្តរាគមន៍ សម្រួលសណ្តាប់ធ្នាប់ចរាចរណ៍នៅកន្លែងកើតហេតុភ្លាមៗ៕

RELATED ARTICLES