Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចែកចាយថ្នាំញៀនតាមភូមិ ជាប់ខ្នោះ៤

ចែកចាយថ្នាំញៀនតាមភូមិ ជាប់ខ្នោះ៤

ខេត្តកំពង់ស្ពឺ ៖ ក្រុមជនសង្ស័យជាមុខសញ្ញាចែកចាយគ្រឿងញៀន ក្នុងមូលដ្ឋាន ដ៏សកម្មចំនួន៤នាក់ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវបង្ក្រាប ឃាត់ខ្លួន ដកហូតបានវត្ថុតាងជាក់ស្តែង ថ្នាំញៀន សរុបចំនួន២៧កញ្ចប់។

ការបង្ក្រាបនិងឃាត់ខ្លួនក្រុមចែកចាយគ្រឿងញៀននេះ បានធ្វើឡើង កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចភូមិត្រពាំងធ្នង់ ឃុំព្រៃវិហារ ស្រុកគងពិសី។

ជនសង្ស័យទាំង៤នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះស៊ឹម សុខនី ហៅអ៊ី ភេទប្រុស អាយុ៣១ឆ្នាំ (ជាអ្នក ចាត់ចែង)។ ទី២-ឈ្មោះឌី ព្រិច ភេទប្រុស អាយុ៣២ឆ្នាំ។ ទី៣-ឈ្មោះមុំ រ៉ែន ភេទប្រុស អាយុ២៨ឆ្នាំ។ និងទី៤-ឈ្មោះអូយ សុងហាក់ ភេទប្រុស អាយុ២៩ឆ្នាំ។ ជនសង្ស័យទាំង៤នាក់ មានលំនៅក្នុងភូមិត្រពាំងធ្នង់ ឃុំព្រៃវិហារ ស្រុកគងពិសី។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយបានការដឹកនាំបញ្ជា និងចង្អុលការណែនាំជាប្រចាំ ពីលោកឧត្តម​សេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងវិធានការក្តៅចលនាភូមិឃុំសង្កាត់មានសុវត្ថិភាព កម្លាំងនគរបាលនគរបាលស្រុកគងពិសី បានសហការជាមួយកម្លាំងមូលដ្ឋាន ធ្វើការបង្ក្រាបមុខសញ្ញាគ្រឿង​ញៀន បានចំនួន៤នាក់ (១-ឈ្មោះស៊ឹម សុខនី ហៅអ៊ី ២-ឈ្មោះឌី ព្រិច ទី៣-ឈ្មោះមុំ រ៉ែន ៤-ឈ្មោះអូយ សុងហាក់) ព្រមទាំងដកហូតបានវត្ថុតាង រួមមាន ម្សៅក្រាមសថ្លា សង្ស័យគ្រឿងញៀន ចំនួន២៧កញ្ចប់ (មធ្យម១ តូច២៦) ទូរស័ព្ទ ២គ្រឿង និងឧបករណ៍វេចខ្ចប់ប្រើប្រាស់មួយចំនួន។

ជនសង្ស័យទាំង៤នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅជំនាញស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES