Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបងប្អូនលួចម៉ូតូ ប្អូនជាប់ខ្នោះ បងរត់ចោល

បងប្អូនលួចម៉ូតូ ប្អូនជាប់ខ្នោះ បងរត់ចោល

ខេត្តបាត់ដំបង ៖ ជនសង្ស័យជាមុខសញ្ញាលួចកាច់កម៉ូតូ ចំនួន២នាក់ ត្រូវជាបងប្អូនបង្កើត តែងធ្វើជាកម្មភាពលួចម៉ូតូ បានសម្រេចជាបន្តបន្ទាប់ ទីបំផុតអស់លក្ខណ៍ ត្រូវសមត្ថកិច្ច ស្រាវជ្រាវចាប់ឃាត់ខ្លួនបានម្នាក់ (ប្អូន) ខណៈដែលជនសង្ស័យម្នាក់ទៀត ដែលត្រូវជាបងប្រុស បានរត់គេចខ្លួនបាត់។

ករណីកាច់កម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោង ៣និង១៧នាទីទៀបភ្លឺ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចផ្ទះសំណាក់ ១កន្លែង ស្ថិតក្នុងក្រុមទី១១ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះប្រេម បី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ។ ចំណែកជនសង្ស័យម្នាក់ទៀត ត្រូវជាបង្កើត ដែលបានរត់គេចខ្លួន មានឈ្មោះប្រេម ផល ភេទប្រុស អាយុ៣៤ឆ្នាំ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៣និង១៧នាទីទៀបភ្លឺ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចផ្ទះសំណាក់ ១កន្លែង ស្ថិតក្នុងក្រុមទី១១ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង មានករណីលួចកាច់កម៉ូតូ បានកើតឡើង បង្កដោយជនសង្ស័យ២នាក់បងប្អូនបង្កើត បានធ្វើសកម្មភាពកាច់កម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ បាត់ដំបង 1AP-4067 ជាកម្មសិទ្ធិរបស់ជនរងគ្រោះឈ្មោះកែវ សៅ ភេទប្រុស អាយុ៦១ឆ្នាំ មានលំនៅ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង។

ប្រភពដដែល បន្តថា ក្រោយទទួលបណ្តឹងពីជនរងគ្រោះរួចមក ផ្នែកជំនាញបានធ្វើការស្រាវជ្រាវ និងឈានដល់ការនាំខ្លួនជនសង្ស័យឈ្មោះប្រេម បី ព្រមទាំងដកហូតបានវត្ថុតាង រួមមាន កូនសោអក្សរតេ ចុងស្រួចសំប៉ែត ចំនួន៣ដើម កូនសោខ្វែង ចំនួន១ និងដងទួរណឺវីសជ័រ ចំនួន១។ ចំណែកបក្ខពួកម្នាក់ទៀត ឈ្មោះប្រេម ផល ត្រូវជាបងបង្កើតរបស់ជនសង្ស័យឈ្មោះប្រេម បី បានរត់គេចខ្លួនបាត់។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES