Tuesday, July 2, 2024
Homeតារាខ្មែរពេជ្រ សោភា ៖គូដណ្ដឹងកាន់តែចេញសញ្ញាចម្លែកៗ

ពេជ្រ សោភា ៖គូដណ្ដឹងកាន់តែចេញសញ្ញាចម្លែកៗ

ភ្នំពេញ៖អនាគតស្វាមីរបស់ពេជ្រ សោភា គឺលោកឆឹម សក្កដា បានចេញសារបញ្ជាក់ជាថ្មីម្ដងទទៀតថាលោកគ្មានមនុស្សពិសេស ឬប្រពន្ធកូនទេ ហេតុនេះបើសិនជាកើតឧបទ្ទហេតុណាមួយមកលើខ្លួននោះមិនដឹងថាលុយនៅក្នុងកុងគណនេយ្យធនាគាររបស់លោកនឹងត្រូវធ្លាក់ទៅលើអ្នកណាឡើយ​​​ ?លោកសក្កដា មិនបាននឹកនា​ដល់​ឈ្មោះពេជ្រ សោភា ដែលជាគូណ្ដឹងរបស់ខ្លួនោះទេ ប៉ុន្ដែលោកបែជាបារម្ភខ្លាចពេលលោកមិននៅលើផែន​ដីនេះទៀត លុយខំសន្សំអត់ដឹងត្រូវធ្លាក់ទៅកណ្ដាប់ដៃអ្នកណាទៅវិញ ។

 លោកសក្កដា ថ្លែងពីការពិបាករកអ្នកស្នងលុយក្នុងកុងបន្ដពីលោកថា”អត់ប្រពន្ធ អត់កូនផង បើខ្ញុំម៉េចៗទៅលុយខ្ញុំនៅធនាគារគិតម៉េច ?ស្រុកគេ គេនឹងតាមរកអ្នកជាប់សាច់ញាត្តិមកទទួល ,ចុះស្រុកខ្ញុំ?ឆ្ងល់ទើបសួរ ?”។

 ក្រោយឃើញលោកសក្កដា ថ្លែងសារពិបាកចិត្តរឿងបើលោកអស់ជីវិតមិនដឹងជាលុយលោកបានទៅអ្នកណាបែបនេះ  មានអ្នកខមិនជាច្រើនថាលោកជិតរៀបការជាមួយពេជ្រ សោភា ហើយមិនគួរណានឹកឃើញរឿងបែបនេះទេ ព្រោះពេលការប្រពន្ធរួចទ្រព្យនឹងបានទៅប្រពន្ធហើយ បើសិនជាលោកមានបញ្ហាដល់អាយុជីវិតនោះ។

 ហ្វេសបុកឈ្មោះYon Srey Pech ខមិនថា “នណាឲ្យនិយាយចឹងទេបង” ។ភ្លាមៗនោះលោកសក្កដា តបវិញថា “មិនទៀងទេ “។ប៉ុន្ដែលោកសក្កដា មិននិយាយអ្វីទាក់ទងពេជ្រ សោភា ទាំងអស់ ។

ចំណែកពេជ្រ សោភា វិញនាងក៍មិនចាប់អារម្មណ៍សារប្លែកៗរបស់គូដណ្ដឹងនាងដែរ គឺនាងមានតែរំលឹកខ្លួននាងថាត្រូវតែថែខ្លួនឲ្យស្អាតជានិច្ច ហើយស្រលាញ់ខ្លួនឯង ឲ្យច្រើនជាងស្រលាញ់គេ …។

គេកត់សម្គាល់ថានៅឆ្នាំ២០២៤ នេះគូណ្ដឹងរបស់ពេជ្រ សោភា គឺលោកឆឹម សក្កដា បាន​ចេញសារកាន់តែចម្លែកៗទៅជាបន្ដបន្ទាប់ដូចជាលោកធ្លាប់ព្រមានធ្វើអត្តឃាត ,ទម្លាយថាលោកកំពុងមានជំងឺផ្លូវចិត្តត្រូវលេបថ្នាំជាប្រចាំ ,ខ្ជិលយំព្រោះស្ដាយទឹកភ្នែក ហើយចុងក្រោយនេះលោកព្រួយបារម្ភខ្លាចមានបញ្ហាជាយថាហេតុណាមួយកើតឡើងបណ្ដាលឲ្យមិនអាចរក្សារជីវិតបាន លុយក្នុងកុងធនា​គារដែលលោកប្រឹងសន្សំជាច្រើនឆ្នាំមិនដឹងជាបានទៅណាទៅវិញ ។យ៉ាងណាលោកសក្កដា មិន​ប្រាប់ថាទឹកលុយនៅធនាគាររបស់លោកសល់ប៉ុន្មានបានជាលោកត្រូវព្រួយបារម្ភដល់ម្លឹងនោះទេ ។ ប៉ុន្ដែគេចាប់អារម្មណ៍ថាលោកសក្កដា នេះពេលខ្លះក៍មានការប្រែប្រួល និងបត់បែនបានលឿនសឹងតែមិនគួរឲ្យជឿរដែរ ព្រោះលោកធ្លាប់ប្រាប់អ្នកយកព័តមានយើងផ្ទាល់ថាស្បថមិនស្រលាញ់តារាដូចគ្នាទៀតទេ គឺនឹងយកប្រពន្ធជាអ្នកនៅក្រៅរង្វង់សិល្បៈវិញ ក្រោយឃើញពេជ្រ សោភា កៀកកើយប្រុសរូបសង្ហារម្នាក់ទៅសៀមរាបនៅថ្ងៃឆ្លងឆ្នាំសាកល២០២១ តែនៅថ្ងៃទី១១ខែ១១ ឆ្នាំ២០២២ សោភា-សក្កដា បែជាប្រកាសថាពួកគេបានភ្ជាប់ពាក្យជាមួយគ្នាហើយទៅវិញ នឹងគ្រោងដឹកដៃគ្នាចូលរោងការនៅឆ្នាំ២០២៣ ទៀតផង ។តែពិធីនោះត្រូវបានរំសា​យចោលទៅវិញយ៉ាងទាន់ហន់ដោយគ្មានមូលហេតុ ។នៅចុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤ សោភា បានលេង១ក្បាច់ដាក់លោកសក្កដា តាមរយៈការងាកទៅកៀកកើយលលោកឆន សុវណ្ណារាជ ដូចគូសង្សារទៅវិញ ទើបនាំឲ្យលោកសក្កដា ចេញសារកាន់តែប្លែកទៅៗពិសេសគឺរឿងលែងចង់រស់តែម្ដង ។ទាក់ទងរឿងលោកសក្កដា ប្រែប្រួលអារម្មណ៍កាន់តែខ្លាំងនិងបង្ហោះសារបែបចម្លែកៗដូចកំពុងតែមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរនេះសោភា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងមិនបានដឹងរឿងនោះច្បាស់ទេ ហើយជាតំណាក់កាលដំបូងនាងសន្និដ្ឋានថាអាចមកពីលោកសក្កដា មានបញ្ហាជាមួយក្រុមគ្រួសារលោក។

 ថ្វីត្បិតតែគូដណ្ដឹងរបស់ពេជ្រ សោភា លោកសក្កដា កំពុងតែប្រឈមបញ្ហាផ្លូវចិត្តខ្លាំងមែន ប៉ុន្ដែចុងក្រោយនេះលោកក៍បានវិវត្តិន៍ខ្លួន១ជំហ៊ានទៀតតាមរយៈការក្លាយទៅជាចេះនិពន្ធទំនុកច្រៀងនិងមេឡូឌី បទចម្រៀង និងដឹកនាំសម្ដែងរឿងខ្លីៗទៀតផង ។គេជឿរថាលោកសក្កដា បានចេះជំនាញនិពន្ធទំនុកច្រៀង និងមេឡូឌី នេះពីពេជ្រ សោភា ហេតុនេះទោះជាពួកគេបាត់បង់ភាពផ្អែមល្ហែមស្នេហ៍សឹងតែទាំងស្រុងមែន តែនៅបន្ដជួយគ្នាទៅវិញទៅមកដោយសម្ងាត់ដដែល ។

          គេចាំមើលថាតើពេជ្រ សោភា-ឆឹម សក្កដា អាចរៀបការនឹងគ្នាទៅរួចដែរ ឬអត់ ?

RELATED ARTICLES