Tuesday, July 2, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអាជ្ញាធរប្រើធម៌ក្តៅ ចុះរុះប៉ាណូផ្សាយល្បែង

អាជ្ញាធរប្រើធម៌ក្តៅ ចុះរុះប៉ាណូផ្សាយល្បែង

ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរក្រុងប៉ោយប៉ែត បានចាត់វិធានការក្តៅ ចុះរុះរើស្លាកយីហោ ឬផ្ទាំងប៉ាណូ ដែលផ្សព្វផ្សាយពីល្បែងអនឡាញខុសច្បាប់ នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉េត។

ប្រតិបត្តិការចុះរុះរើស្លាកប៉ាណូ ដែលផ្សព្វផ្សាយពីល្បែងអនឡាញខុសច្បាប់នេះ បានធ្វើឡីងកាលពីព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។

លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ និងលោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារក្រុង សហការជាមួយសង្កាត់ ភូមិ ប្រជាការពារ បានចុះរុះរើផ្ទាំងប៉ាណូផ្សព្វផ្សាយល្បែងអនឡាញខុសច្បាប់ ផ្ទាំងប៉ាណូដ៏ធំៗ ចំនួន២កន្លែង នៅតាមបណ្តោយផ្លូវជាតិលេខ៥ ប៉ាណូល្បែងភ្នាល់អនឡាញ 789BET និងប៉ាណូ Askmebet.co។

ក្រោយពីឃើញមានការរុះរើផ្ទាំងប៉ាណូផ្សព្វផ្សាយល្បែងភ្នាល់តាមប្រព័ន្ធអនឡាញ ដែលដាក់សម្ញែងនៅលើផ្លូវជាតិលេខ៥ មុខច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បង្ហាញភ្ញៀវជាតិ និងអន្តរជាតិនេះ ប្រជាពលរដ្ឋសម្តែងការគាំទ្រយ៉ាងខ្លាំង ចំពោះចំណាត់ការរុះរើរបស់អាជ្ញាធរ។

លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉េត បានបញ្ជាក់ថា ការរុះរើផ្ទាំងប៉ាណូល្បែងអនឡាញខុសច្បាប់នេះ មិនត្រឹមតែរុះរើនៅលើផ្ទាំងប៉ាណូនោះទេ សំខាន់ឱ្យតែឃើញនៅកន្លែងក៏ដោយត្រូវមានវិធានការរុះរើ ឬបកចេញទាំងអស់ មិនអនុញ្ញាតឱ្យមានការផ្សព្វផ្សាយនៅក្រុងប៉ោយប៉ែត នោះទេ៕

RELATED ARTICLES