Tuesday, July 2, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្លែងបន្លំរូបសញ្ញានិងឈ្មោះក្រុមហ៊ុនគេ ជាប់ខ្នោះ

ក្លែងបន្លំរូបសញ្ញានិងឈ្មោះក្រុមហ៊ុនគេ ជាប់ខ្នោះ

ភ្នំពេញ ៖ លោកហុក ពៅ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនឈ្មោះសាក់ វណ្ណារិទ្ធិ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ដែលពាក់ព័ន្ធករណីក្លែងបន្លំពាណិជ្ជសញ្ញា ពាណិជ្ជនាមរបស់សហគ្រាស របស់ក្រុមហ៊ុន PHVCT A2888 Co .LTD ដែលមានអាជ្ញាប័ណ្ណទទួលស្គាល់ដោយ គ.ល.ក ស្របច្បាប់។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនរបស់ចៅក្រមស៊ើបសួរ បានបញ្ជាក់ថា ជនត្រូវចោទដែលត្រូវសម្រេចឃុំខ្លួនឈ្មោះសាក់ វណ្ណារិទ្ធិ អាយុ៣៧ឆ្នាំ ស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ដីកាបង្គាប់ឱ្យឃុំខ្លួនខាងលើ បញ្ជាក់ថា ជនត្រូវចោទឈ្មោះសាក់ វណ្ណារិទ្ធិ បានប្រព្រឹត្តសកម្មភាពក្លែងបន្លំពា ណិជ្ជសញ្ញា ពាណិជ្ជនាម របស់សហគ្រាសផ្សេងមួយទៀត (ក្រុមហ៊ុន PHVCT A2888 Co .LTD) នេះ កាល ពីអំឡុងខែមេសា ឆ្នាំ២០២៤ ដែលជាបទល្មើសព្រហ្មទណ្ឌ ចែងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៦៤ នៃច្បាប់ស្តីពីម៉ាកពាណិជ្ជកម្ម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់៕

RELATED ARTICLES