Thursday, July 4, 2024
Homeតារាខ្មែរលោកគួច ខេវិន ៖  មិនមានអ្វីខ្មាសអៀន ឬថោក​ទាបនោះទេជាមួយនឹងមុខរបរសំលៀងកាំបិត​កន្ត្រៃ​ដើម្បីប្រាក់កម្រៃតាមអំពើនិងលទ្ធភាពសុច្ចរិត  

លោកគួច ខេវិន ៖  មិនមានអ្វីខ្មាសអៀន ឬថោក​ទាបនោះទេជាមួយនឹងមុខរបរសំលៀងកាំបិត​កន្ត្រៃ​ដើម្បីប្រាក់កម្រៃតាមអំពើនិងលទ្ធភាពសុច្ចរិត  

ភ្នំពេញ៖លោកគួច ខេវិន បានឧបត្ថម្ភថវិការចំនួន១០០០០០ ម៉ឺនរៀលដល់តារាកំប្លែងលោក​ឈុំ ប៊ុនឈឿន ហៅតាចេក ក្រោយលោកឃើញតារាកំប្លែងជើងចាស់រូបនេះធ្លាក់​ខ្លួនដើរ​សំ​លៀងកាំបិតតាមផ្ទះគេដើម្បីយកប្រាក់មកចិញ្ចឹមជីវិត រហូតមានការចែកចាយ(Share) ពេញ​​បណ្ដាញសង្គមតែម្ដង ខណៈដែលតារាខ្លះទៀតក៍បានប្រកាសស្វែងរកជំនួយដល់​លោកតា​ចេក ផងដែរ ។

 ក្រៅពីផ្ដល់ថវិការនោះលោកគួច ខេវិន ក៍បានផ្ដល់ការលើកទឹកចិត្ត និងសារខ្លះៗដល់​លោក​​តាចេក ផងដែរ ដែលខ្លឹមសារនោះអាចធ្វើឲ្យលោកប៊ុនឈឿន តស៊ូបន្ដជីវិត​ត​ទៅ​ទៀតព្រោះថាមុខរបរអ្វីក៍ថ្លៃថ្នូរដែរ ឲ្យតែសុច្ចរិត មិនខុសច្បាប់។អតីត​អគ្គនាយករង​ទូរ​ទស្ស​ន៍CTN ,ETV និងSEA TV លោកគួច ខេវិន ថ្លែងសារទៅលោកតាចេក ថា” គ្រប់ពេល ​គ្រប់​វេលា! ពេលខ្លះធ្វើឆ្កួត! ពេលខ្លះធ្វើជា! ពេលខ្លះក្រត្រដាប់ត្រដួស! ពេលខ្លះមាន​ហួស​ស្ទើរ​តែ​អត់អីស៊ី “ដើម្បីតែសំណើចកំដរអារម្មណ៍ជូនលោកអ្នក”។

 ដោយសេចក្តីគោរពរាប់អាន និងក្តីស្រឡាញ់ចំពោះអ្នកសិល្បៈខ្ញុំសូម​ជូននូវថវិការ​១០០០០០​រៀលចំពោះលោកពូចេក ជាមួយនឹងការលើកទឹកចិត្តដើម្បីបន្តដំណើរជីវិត​ជាមួយ​នឹងមុខរបរអាជីពអ្វីក៏ដោយឲ្យតែសុច្ចរិត តទៅទៀត។ ទោះជាថវិកានេះបន្តិចបន្តួចតែបើយើងជាអ្នកសិល្បៈដែលធ្លាប់រួមការងាររួមសុខរួមទុក្ខចេះជួយគ្នាបន្តិចម្នាក់ៗនោះការលំបាករបស់គាត់នឹងបានធូរស្រាល ។ មិនមានអ្វីខ្មាសអៀន ឬថោក​ទាបនោះទេជាមួយនឹងមុខរបរសំលៀងកាំបិតកន្ត្រៃដើម្បីប្រាក់កម្រៃតាមអំពើនិងលទ្ធភាពសុច្ចរិត ឯការលើកដៃប្រណម្យអង្វរសុំលុយសុំក្តី​អាណិតពីគេដោយមិនប្តូរនឹង​ពលកម្មរបស់​ខ្លួន​ទើបជារបរមិនថ្លៃថ្នូរ ។ មានមនុស្សជាច្រើនមិនចេះសំលៀងកាំបិត កន្ត្រៃ ពូថៅឲ្យមុត​ល្អនោះ​ឡើយ តួយ៉ាងដូចជារូបខ្ញុំក៏សំលៀងមិនមុតដែរ ដូច្នេះខ្ញុំសូមកោតសរសើរ​ព្រមទាំងលើ​ទឹក​ចិត្តលោកពូចេកបន្តអាជីពសុច្ចរិតទាំងឡាយដែលខ្លួនមានរួមទាំងការសំលៀងកាំបិតតទៅទៀត កុំប្រាថ្នាធំពេកកុំសម្លឹងខ្ពស់ពេក កុំច្រណែន កុំឃើញដំរីជុះជុះតាមដំរី តែគប្បីធ្វើអ្វី​តាម​កម្លាំង​តាមវ័យដែលខ្លួនអាចធ្វើទៅបាន រកបាន ប៉ុន្មានទទួលទានប៉ុណ្ណោះ កុំខ្លាចពាក្យ​ពេបជ្រាយ មាក់ងាយពីអ្នកដ៏ទៃចំពោះខ្សែជីវិតអតីតកាលរបស់ខ្លួន មនុស្សម្នាក់ៗមានជម្រើស មានភ័ព្វសំណាងផ្សេងៗគ្នា ! ដើម្បីល្ហែរល្ហើយចិត្តសូមលោកពូចេករំពឹងថា”មនុស្សជាអ្នកគិត តែទេព្តាជាអ្នកសម្រេច” គ្មានភ្លៀងឯណាដែលមិនរាំង គ្មានយប់ឯណាដែលគ្មានថ្ងៃនោះទេ ត្រូវតែមានសង្ឃឹមជានិច្ច”។

 គួរបញ្ជាក់ថាលោកគួច ខេវិន ធ្លាប់ដឹកនាំសិល្បៈរយៈពេលជាង២០ឆ្នាំមកហើយ ដែល​ក្នុង​​នោះលោកបានបណ្ដុះបណ្ដាល និងផ្ដល់ការងារដល់តារាល្បីៗជាច្រើនដួងឲ្យមានប្រាក់​ចំណូលនិងល្បីល្បាញឈ្មោះរហូត​មកដល់សព្វថ្ងៃ ក្នុងនោះក៍មានតារាកំប្លែងជាច្រើន​នាក់ផង​ដែរ ។ សារបង្កប់ទៅដោយអត្ថន័យស៊ីជម្រៅរបស់លោកគួច ខេវិន ខាងលើនេះស្រប​ពេល​ដែល​​មានប្រភពខ្លះថាលោកតាចេក សំលៀងកាំបិតនោះគ្រាន់តែជាការសម្ដែងឈុត​មួយដើ​ម្បី​ឲ្យមានការចាប់អារម្មណ៍ប៉ុណ្ណោះ ខណៈដែលអ្នកខ្លះថាមនុស្សច្រើនណាស់ដែលមាន​ជីវិត​ពិតពិបាកជាង​លោកតា​ចេក រាប់ស៊ិបដងឯណ្ណោះ គ្រាន់តែគេមិនចេះសម្ដែង ឬបង្ហាញ​ឲ្យគេ​ឃើញដើម្បីសុំក្ដីអាណិត​ដូចគេ​ ។

  ចំណែកលោកឈុំ ប៊ុនឈឿន ហៅតាចេក វិញថ្លែងថាលោកពិបាកពេក បើជីវិត​លោក​អស់​ត្រឹមហ្នឹងក៍​បានដែរ  ហើយលោកតូចចិត្ត តែបើគិតខ្លីដូចជាកំសាកពេក ចឹងមានតែស៊ូ ។លោកថាខំរកស៊ីដែរ តែមិនកាក់កបទេ  ហើយលោកបានទៅនៅជាមួយគ្រួសារថ្មី តែគ្មាន​ផ្ទះទេ មានតែគ្រែ២បាំង​តង់ លក់ដូរផង សម្រាន្ដផង ពេលភ្លៀងម្ដងៗពិបាករស់នៅ លិចទឹក ​ ដែលបច្ចុប្បន្នលោករស់នៅលើដីគេនៅភូមិជ្រៃ ភូមិរាប ស្រុកពារាំង ខេត្ត​កណ្ដាល ខេត្ត​ព្រៃ​វែង ។លោកតាចេក និយាយ​ទាំងទឹកភ្នែកថា”ខ្ញុំតូចចិត្តណាស់ តែមិនដឹងធ្វើម៉េច “។លោកតា​ថាពេលពិបាកបំផុត​គឺពេលមានភ្លៀង និងខ្យល់គឺដូចនៅហាលវាល ។យ៉ាងណានាយចេក គិតថា​ប្រ​ហែលជាលោកសាងបុណ្យពីមុនមិនល្អ ទើបជាតិនេះគ្មានលំនឹងនិងគេ ជីវិតរដាក់​រដុប។ហើយជូនកាលលោកធ្លាប់បន់ស្រន់ថាបើរស់នៅពិបាកយ៉ាងៗនេះ សូមកុំឲ្យលោករស់​នៅយូ​ត​ទៅទៀតក៍មានដែរ ជីវិតលោកអស់ឆាប់ៗក៍ល្អដែរ កុំឲ្យពិបាកពេក ។

 ចំពោះសាររបស់លោកគួច ខេវិន ៖លោកចង់សង្កត់បញ្ជាក់ឲ្យលោកតាចេក មាន​ការតស៊ូក្នុងជីវិតតទៅទៀត ហើយបើសិនជាលោកប្រករបរសំលៀងកំាបិទមែន ក៍មុខរបរ​មួយនេះមិនខុសច្បាប់ដែរ ៕

RELATED ARTICLES