Friday, November 15, 2024
Homeព័ត៌មានសិល្បៈរី ស្រីនេត ៖ស្អាតដូចទេពអប្សរ ពេលគ្រងឈុតកូនក្រមុំ

រី ស្រីនេត ៖ស្អាតដូចទេពអប្សរ ពេលគ្រងឈុតកូនក្រមុំ

ភ្នំពេញ៖ស្រីស្អាតរី ស្រីនេត Miss Grand Cambodia 2024 មកពីខេត្តស្វាយរៀង ពិតជាមានសម្រស់ផូផង់ ស្អាតដូចទេពធីតា មែននៅពេលដែលនាងបានគ្រង​ឈុតកូនក្រមុំ​នូវសម្លៀកបំពាក់បុរាណលាយសម័យជា​ច្រើនឈុតរបស់ស៊ីជម្ពូ សំអាងការ ។ប្រភពបាន​ឲ្យដឹងថា​ម្ចាស់​ហាងស៊ីជម្ពូសំអាងការ មើលឃើញពីរូបរាង ដងខ្លួន និងសម្រស់ស្អាត​ពីធម្ម​ជាតិរបស់​កញ្ញា​ស្រីនេត ដែលសាកសមជាមួយសម្លៀកបំពាក់ប្រពៃណីខ្មែរទើប​សម្រេច​ចិត្ត​ជ្រើសរើសស្រីស្រស់​ម្នាក់នេះគ្រងឈុតតំណាងឲ្យហាងរបស់ខ្លួន ហើយបន្ទាប់ពីមានការ​តុបតែង​រួចទើប​ដឹងថានារី​មានសម្រស់ដ៍គួរឲ្យទាក់ទាញមកពីខេត្តស្វាយ​រៀងរូបនេះគឺពិត​ជាលេចត្រ​ដែតសម្រស់ផុស​ឡើងដូចទេពធីតា តែម្ដង។រូបភាពស្រីស្អាតស្រីនេត នេះពិតជាធ្វើ​ឲ្យ​កូនក្រ​មុំមិនតិចនាក់ទេ ចង់ស្អាតដូចជារូបនាងដែរ ហើយពេលនោះពួកគេនឹងនឹក​ដល់ស៊ី​ជម្ពូរ​​សំអាង​ការ ដើម្បីឲ្យបានសម្រស់ស្អាតដូចបវរកញ្ញាមកពីខេត្តស្វាយរៀងរូបនេះដែរ ។

 សូមបញ្ជាក់ថាកញ្ញារី ស្រីនេត ជាបេក្ខភាពដ៍លេចធ្លោម្នាក់ក្នុងកម្មវិធី Miss Grand Cambodia 2024 ហើយផ្ទៃមុខរបស់គួរឲ្យទាក់ទាញខ្លាំងនៅពេលគ្រងឈុតសំអាងការ កាន់​តែទទួលបានភាពទាក់ទាញថែមទៀត ផ្គួបនិងគំនិតច្នៃប្រឌិតដ័ប៉ិនប្រសព​របស់អ្នក​តុបតែង​មុខ គ្រឿងអលង្ការ និងរចនាបទឈុតសម្លៀកបំពាក់ទាំងនោះនៅស៊ីជម្ពូសំអាងការកាន់តែ​ធ្វើឲ្យ​នាងមានភាពទាក់ទាញបំផុត។ប្រភពបានឲ្យដឹងថាបវរកញ្ញារូបនេះពេញចិត្តខ្លាំងណាស់ នៅ​ពេលដែលរូបនាងបានធ្វើការជាមួយស៊ីជម្ពូ សំអាងការ ហើយតាមរយៈរូបសម្រស់ស្អាត​ដូច​ទេពធីតា នេះគេជឿរថាក្រមុំមកពីខេត្តស្វាយរៀងរូបនេះប្រាកដ​ជានឹងទទួលបានការចាប់​អា​រម្មណ៍ គាំទ្រពីមហាជន និងFan របស់នាងកាន់តែច្រើនថែមទៀតជាមិនខាន៕

RELATED ARTICLES