Sunday, September 8, 2024
Homeតារាខ្មែរពេជ្រ សិរីរ័ត្ន ៖ មិនអនុញ្ញាតឲ្យនរណាមកបំផ្លាញក្តីសុខខ្ញុំឡើយ!

ពេជ្រ សិរីរ័ត្ន ៖ មិនអនុញ្ញាតឲ្យនរណាមកបំផ្លាញក្តីសុខខ្ញុំឡើយ!

ភ្នំពេញ ៖ តារាសម្តែង និងជាពិធីការិនីរូបស្រស់ ពេជ្រ សិរីរ័ត្ន ទោះបីជាពេលនេះមានកូន ២នាក់ ទៅហើយក្តី ក៏សម្រស់របស់នាងនៅតែស្រស់ស្អាត មិនចាញ់ក្រមុំ ពេជ្រ សូលីដា ហៅជីជី ប្អូនស្រីបង្កើតរបស់នាងឡើយ ប៉ុន្តែមហាជននៅតែមានមន្ទិលសង្ស័យពាក់ព័ន្ធរឿងស្នេហារបស់តារាស្រីរូបនេះ ដោយពុំដឹងថា បុរសរូបណា ជាឪពុកនៃកូនស្រីប្រុសទាំងពីរនាក់របស់នាង ទោះបីជានាងធ្លាប់អះអាងថា ស្វាមីរបស់នាង ជាបុរសអាណិកជនខ្មែរ នៅក្រៅប្រទេស តែការមិនបង្ហាញមុខស្វាមី បាននាំឲ្យមានមន្ទិលមិនជ្រះស្រឡះ ស្របពេលដែលពាក្យច ចាមអារ៉ាមពីមុនមកទោះបីស្ងប់ស្ងាត់ តែមិនទាន់លុបលាងជ្រះ និងចុងក្រោយមានការសង្ស័យពីរូបភាពស្និទ្ធ ស្នាលជាមួយតារាចម្រៀងរូបសង្ហា អេឡិច ចាន់ត្រា។

ប៉ុន្តែទោះបីជាយ៉ាងណា ពេជ្រ សិរីរ័ត្ន បានបញ្ជាក់ថ្មីៗនេះថា នាងមិនឲ្យនរណាមកបំផ្លាញក្តីសុខរបស់នាងឡើយ ខណះដែលសព្វថ្ងៃនាងកំពុងរស់នៅក្នុងជីវិតដែលមានសេចក្តីសុខ ជាមួយកូនស្រីប្រុសទាំង២នាក់ ដែលនាងស្រឡាញ់ស្មើកែវភ្នែកទាំងគូ។

ពេជ្រ សិរីរ័ត្ន បានសរសេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់នាង  នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ថា «មិនអនុញ្ញាតឲ្យនរណាមកបំផ្លាញក្តីសុខខ្ញុំឡើយ»។

គួរបញ្ជាក់ថា ពេជ្រ សិរីរ័ត្ន ជាអតីតពិធីការិនីទូរទស្សន៍ល្បីឈ្មោះ បន្ទាប់ពីបែកបាក់ស្នេហាជាមួយលោក គង់ វិសាល អ្នកគ្រប់គ្រងកម្មវិធីនៅស្ថានីយទូរទស្សន៍បាយ័ន មក ពិធីការិនីរូបស្រស់នេះ មិនដែលបង្ហាញមុខបុរសណាម្នាក់ជាគូស្នេហ៍ថ្មីឡើយ តែនាងបែរជាបង្ហាញកូនស្រីប្រុស ២នាក់ ដែលពេលនេះមានអាយុជាង ១០ឆ្នាំទៅហើយ ។

ប៉ុន្តែថ្មីៗកន្លងទៅនេះ មហាជនមានការចាប់អារម្មណ៍ពីភាពស្និទ្ធស្នាលប្លែករវាងពិធីការិនីរូបនេះ ជាមួយតារា ចម្រៀងរូបសង្ហា លោកអេឡិច ចាន់ត្រា ធ្វើឲ្យមានការសង្ស័យថា អ្នកទាំងពីរទំនងជាមានទំនាក់ទំនងលើសពីមិត្តភាព។ ទោះបីជាយ៉ាងណា ពេជ្រ សិរីរ័ត្ន នៅតែអះអាថា ប្រុសសង្ហា អេឡិច ចាន់ត្រា ជាមិត្តភក្តិរបស់នាង រហូតដល់នាពេលថ្មីៗចុងក្រោយនេះ ស្រាប់តែអេឡិច ចាន់ត្រា បង្ហាញមុខគូស្នេហ៍ ជានារីបរទេស ថែមទាំងមានកូន ១ទៀតផង ទើបធ្វើការសង្ស័យពីទំនាក់ទំនងរបស់ពួកគេ ត្រូវបានលុបលាងជ្រះអស់។

យ៉ាងណាក៏ដោយ មហាជននៅតែចង់ដឹងថា បុរសណា ជាឪពុកនៃកូនទាំងពីររបស់ពេជ្រ សិរីរ័ត្ន ដរាបណាពិធីការិនីដ៏ស្រស់ស្អាតរូបនេះ នៅតែមិនបង្ហាញមុខស្វាមីនាង៕ ខៀវទុំ 

         

RELATED ARTICLES