Sunday, September 8, 2024
Homeតារាខ្មែរស៊ីន យូប៊ីន រំភើបនាយករដ្ឋមន្ត្រីសរសើរ

ស៊ីន យូប៊ីន រំភើបនាយករដ្ឋមន្ត្រីសរសើរ

ភ្នំពេញ ៖ តារាសម្តែង ស៊ីន យូប៊ីន ដែលកំពុងមានភាពល្បីល្បាញសុសសាយលំដាប់អន្តរជាតិ បានសម្តែងនូវក្តីរំភើបរីករាយ នៅពេលដែលនាងត្រូវបានសម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សរសើរចំពោះសមិទ្ធផលរបសនាង ទាំងលើឆាកជាតិ និងអន្តរជាតិ ដែលជាកម្លាំងចិត្តដ៏ធំធេងបំផុតសម្រាប់នាង ក៏ដូចជាសិល្បករដទៃទៀត ក្នុងការពាំនាំសិល្បៈ វប្បធម៌កម្ពុជា ទៅកាន់ពិភពលោក ។

កញ្ញា ស៊ីន យូប៊ីន បានសរសេរក្នុងទំព័របន្តាញសង្គម ហ្វេសប៊ុក របស់នាងនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ ថា «សូមគោរពអរគុណសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលអនុញ្ញាតឲ្យនាងខ្ញុំបានចូលជួបសម្តែងការគួរសម ក្រោមការដឹកនាំរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ នាព្រឹកថ្ងៃទី2 កក្កដា 2024 នេះនៅវិមានសន្តិភាព ។ នៅក្នុងជំនួបលើកនេះ នាងខ្ញុំពិតជាទទួលបាននូសារដ៏មានតម្លៃជាច្រើន ពីសម្តេច ហើយនាងខ្ញុំនឹងយកទៅអនុវត្តបន្ត ដើម្បីជាប្រ យោជន៍ដល់កម្ពុជា ។ នាងខ្ញុំពិតជាមានសេចក្តីរំភើប ក្រោយបានស្តាប់ការកោតសរសើររបស់សម្តេច មកលើនាងខ្ញុំ ចំពោះសមិទ្ធផលទាំងឆាកជាតិ និងលើឆាកអន្តរជាតិ ដែលនាងខ្ញុំបានសាងកន្លងមក នេះជាកម្លាំងចិត្តដ៏ធំបំផុតសម្រាប់នាងខ្ញុំ ក៏ដូចជាសិល្បករដទៃទៀត ក្នុងការពាំនាំសិល្បៈ វប្បធម៌ និងទេសចណ៍កម្ពុជា ទៅកាន់ពិភពលោក ។ អរគុណរាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់»។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបជាមួយក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរ ដឹកនាំដោយលោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ដែលក្នុងឱកាសនោះ កញ្ញាស៊ីន យូប៊ីន ក៏បានចូលរួមផងដែរ។

ដោយឡែក កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ កញ្ញាស៊ីន យូប៊ីន ក៏បានអមដំណើរលោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន ចូលជួបសម្តែងការគួរសម ជាមួយសម្តេចហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជា ណាចក្រកម្ពុជា ផងដែរ។

កញ្ញាស៊ីន យូប៊ីន បានបង្ហាញពីអារម្មណ៍របស់នាង នៅពេលបានទទួលការអនុញ្ញាតពីសម្តេចហ៊ុន សែន ឲ្យចូលជួបនៅពេលនោះថា «ពិតជាមហាកិត្តិយសណាស់សម្រាប់សិល្បការិនីដូចជានាងខ្ញុំ ដែលបានសម្តេចតេជោ អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម  ក្រោមការដឹកនាំរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ។ សូមគោរពអរគុណចំពោះក្តីមេត្តា និងយកចិត្តទុកដាក់ខ្ពស់របស់សម្តេច ចំពោះសិល្បករខ្មែរគ្រប់ៗរូប ហើយសូមសម្តែងការកោតសរសើរចំពោះភាពលះបង់និងខិតខំដ៏ធំ របស់លោកជំទាវអ្នកឧកញ៉ា»។

គួរបញ្ជាក់ដែរថា កញ្ញា ស៊ីន យូប៊ីន ជាសិល្បការិនីខ្មែរ ផ្នែកសម្តែងភាពយន្ត បង្ហាញម៉ូដ និងជាទូសុច្ឆន្ទ:ក្រុមហ៊ុនល្បីៗជាច្រើន ។ សិល្បការិនីវ័យក្មេង ដ៏ស្រស់សោភារូបនេះ មិនត្រឹមតែល្បីល្បាញនៅក្នុងប្រទេសប៉ុ ណ្ណោះទេ នាងក៏ជាតារាកម្ពុជា ដែលល្បីល្បាញនៅលើឆាកអន្តរជាតិ ទាំងការសម្តែងភាពយន្តអន្តរជាតិ និងការបង្ហាញម៉ូដ ហើយចុងឆ្នាំមុននេះ នាងទទួលបានពានរង្វាន់កំពូលតារាសម្តែងអាស៊ី នៅប្រទេសសិង្ហបុរី និងពានរង្វាន់ផ្សេងៗទៀតជាច្រៀន។ ក្រៅពីនេះ តារាស្រីរូបនេះ តែងនាំយកសិល្បៈ វប្បធម៌ខ្មែរ ទៅបង្ហាញនៅលើវេទិកាអន្តរជាតិ ក្នុងមហោស្រពភាពយន្តទីក្រុងកាន ប្រទេសបារាំង ជារៀងរាល់ឆ្នាំផងដែរ៕ ខៀវទុំ

RELATED ARTICLES