ភ្នំពេញ៖តារាចម្រៀងសុខ ពិសី បានសាកល្បងចេញទៅសាកថ្មជីវិតនៅលើទឹកដីអ៊ឺរ៉ុបជាលើកដំបូង ខណៈដែលកន្លងមកនាងច្រើនតែដើរកម្សាន្ដតែនៅតំបន់ប៉ែកអាស៊ីប៉ុណ្ណោះ។យ៉ាងណាតំណើរកម្សាន្ដរយៈពេលខ្លីលើទឹកដីអាមេរិកនេះពិសី មិនបានទៅជាមួយម្ចាស់ចិត្តឡើយ បើទោះជាមានការសង្ស័យថាលោកថៅកែសាន់ដេ ឡាយ សុខចំរើន ធ្វើជាអង្គរក្សបេះដូងនាងក្ដី តែនៅលើបណ្ដាញសង្គមទាំងពិសី និងលោកចំរើន គ្មានការបញ្ចេ ញរូបភាពរួមគ្នាតែ២នាក់នៅលើទឹកដីអាមេរិកឡើយ គឺមានតែនាងរួមដំណើរជាមួយឪពុកនាងលោកសុខ ហេង និងប្អូនប្រុសស្រីនាងពីរនាក់ទៀត ។ប្រភពបានឲ្យដឹងថាពិសី ចង់ធ្វើឲ្យឪពុកនាងសប្បាយចិត្ត ទើបនាងជ្រើសរើសយកការដើរកម្សាន្ដនៅអាមេរិក អំឡុងពេលដែលនាងស្បើយពីការងារសិល្បៈនៅខែភ្លៀងនេះ ។ប៉ុន្ដែតាមព័តមានថាការនាំឪពុកទៅកម្សាន្ដនៅអ៊ឺរ៉ុប មិនទាន់គ្រប់គ្រាន់ទេសម្រាប់ពិសី ហេតុនេះនាងត្រូវតែបំពេញ បំណងធំមួយទៀតរបស់លោកនោះគឺការចូលរោងការដែលលោកហេង បានជម្រុញនាងជាច្រើនឆ្នាំមកហើយ។
សុខ ពិសី ក៍មិនខុសពីតារាចម្រៀងល្បីផ្សេងទៀតដែរ ពោលគឺក្រោយពីមមាញឹកពេញ១ឆ្នាំច្រៀងសម្ដែងConcerts នារដូវក្ដៅពួកគេតែងតែចេញទៅដើរលេងនៅក្រៅប្រទេសក្នុងនោះមានដូចជាថ្មីៗនេះលោកព្រាប សុវត្ថិ ,ខេម ,ទេព បូព្រឹក្ស ,ងួន ចាន់ដេវីត និងវណ្ណដា ជាដើម ។ប៉ុន្ដែពិសី ខុសតារាខាងលើព្រោះតែនាងចូល ចិត្តចេញទៅជាមួយក្រុមគ្រួសារជាងទៅជាមួយគូស្នេហ៍ ហើយតំណើរលើកនេះអាចមកពីពិសី ចង់ប៉ះប៉ូវចិត្តឪពុកនាងលោកហេង ដែលចង់ឃើញនាងរៀបការជាច្រើនឆ្នាំ តែលោកខកចិត្ត ព្រោះតែកូនមិនទាន់អាចបំ ពេញបំណងបាន ទើបពិសី នាំឪពុកទៅរីកករាយនៅក្រៅស្រុករួមគ្នាតែម្ដង ។
សុខ ពិសី អាយុ៣៤ឆ្នាំហើយ តែនាងអត់ហ៊ានកំណត់ថ្ងៃរៀបការជាក់លាក់ទេ បើទោះជាពិសី បានស្វែងយល់ ចិត្តគ្នាជាមួយថៅកែសាន់ដេរយៈពេលជាង១០ឆ្នាំទៅហើយក្ដី ។ប្រភពបានឲ្យដឹងថាពិសី និងថៅកែអាចនិងប្រើពេលសាងស្នេហាដោយមិនបើកចំហនេះជាច្រើនឆ្នាំទៀត ព្រោះដើម្បីរក្សារលំនឹងទីផ្សារចម្រៀងរបស់នាង ប៉ុន្ដែពួកគេអាចនឹងមានការសន្យានិងគ្នានូវភាពច្បាស់លាស់ដោយមានគ្រួសារទាំងសងខាងដឹងឭទៅហើយ ដើម្បីការពារចំណងស្នេហាមិនឲ្យមានការប្រែប្រួល ទើបអាចទៅរួច បើទោះជាគេមិនដែលឃើញពិសី និងលោកចំរើន បញ្ចេញរូបភាពភ្ជាប់ពាក្យនិងគ្នាក្ដី ។
គួរបញ្ជាក់ថាសុខ ពិសី ជាមុខសញ្ញានៃការតាមប្រម៉ាញ់ស្នេហ៍ពីសំណាក់មន្រ្ដីធំៗ ,ឧកញ៉ាមួយចំនួននិងអា ណិកជនក្រៅស្រុក ជាច្រើនឆ្នាំមកហើយ ប៉ុន្ដែនាងជ្រើសរើសគូស្នេហ៍ជាអ្នកដែលយល់ច្បាស់ពីអាជីពសិល្បៈរបស់នាងនិង”ជួញជិត ប្រសើរជាងជួញឆ្ងាយ” ។ដោយឡែកសម្រាប់លោកថៅកែសាន់ដេវិញលោកក៍មានតារាស្រីស្អាតៗជាច្រើននាក់ចង់ធ្វើជាម្ចាស់ចិត្តលោកដែរ តែស្នេហ៍មិនឈ្នះស្និត ហើយលោកចំរើន ជ្រើសពិសី ធ្វើ ឲ្យខ្ទាតអស់តារាស្រីវ័យក្មេងសាច់សខ្ចីស្អាតៗទៀត បើទោះជាលោកមិនដែលសារភាពស្នេហ៍មួយនេះម្ដងណាក៍ដោយ ។
អ្នកជំនាញសិល្បៈបានលើកឡើងថាសុខ ពិសី នៅតែជាតួឯករបស់សាន់ដេជាច្រើនឆ្នាំទៀត ព្រោះនៅផលិត កម្មនេះនាងមានឥទ្ធិពលមិនចាញ់ឱក សុគន្ធកញ្ញា នៅហង្សមាសនោះទេ ហេតុនេះតារាស្រីផ្សេងៗទៀតរបស់ផលិតកម្មនេះរួមទាំងអ៊ីវ៉ា ផងពិតជាពិបាកវ៉ា ពិសី ខ្លាំងណាស់ ។ប៉ុន្ដែបើពិសី ចង់បានអំណាចនៅសាន់ដេថែមទៀត នោះវិធីមានតែមួយគត់គឺរូបនាងត្រូវដឹកដៃលោកចំរើន រៀបការឲ្យកាន់តែឆាប់ៗរឹតតែល្អ។
សុខ ពិសី ស្ថិតក្នុងចំណោមតារាដែលសាងស្នេហាប៉ះថៅកែផលិតកម្មមានដូចជាអ្នកនាងឡាយ សានិកា និងម៉ាក សែនសូនីតា ជាដើម ។សម្រាប់ពិសី វិញនាងពន្យាពេលរៀបការជាង១០ឆ្នាំ ត្រូវបានគេសន្និដ្ឋានមកពីខ្លាច មានប្ដីទៅអាជីពចម្រៀងប្រឈមចុះខ្សោយទើបគេចបានជាង១ទសវត្សន៍នេះ ។ប៉ុន្ដែពិសី ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងចង់ផ្ដោតលើអាជីពចម្រៀងជាងស្នេហា ។នាងក៍បានប្រាប់ទៅFan ដែរថាទោះបើជាមិនការប្ដីក៍នាងអត់ស្លាប់ដែរ ។
គេចាំមើលថាតើពេលណាទៅទើបសុខ ពិសី ហ៊ានបណ្ដើរគូស្នេហ៍ទៅអ៊ឺរ៉ុប ដោយបើកចំហ ?