Sunday, September 8, 2024
Homeតារាខ្មែរបេប៊ី ៖៩ខែ ពិបាកប្រជែងទីផ្សារចម្រៀង

បេប៊ី ៖៩ខែ ពិបាកប្រជែងទីផ្សារចម្រៀង

ភ្នំពេញ៖រយៈពេលជាង៩ខែហើយដែលស្រីស្រស់ជុំ រចនាពេជ្រ ហៅបេប៊ី បានវិលមក​កាន់​ក្បាល​មីក្រូសារជាថ្មី បន្ទាប់ពីបាត់ខ្លួនជាង៣ឆ្នាំ ។តែគេកត់សម្គាល់ថានាងរចនាពេជ្រ ពិបាក​ដណ្ដើមទីផ្សារចម្រៀងឲ្យលេចធ្លោ ក្រោ​យនាងចាកចេញពីថោន មកធ្វើជា​អ្នក​ចម្រៀង​ឯក​រាជ្យ ។បេប៊ី ត្រូវចំណាយលុយធ្វើបទភ្លេង ទិញទំនុកច្រៀងនិងMelody  រួម​ទាំងការ​ចំណា​យ​ទៅលើក្រុមរាំដោយខ្លួនឯង ទើបធ្វើឲ្យការបុកនៅលើទីផ្សារចម្រៀងបើ​ហ៊ានតែ​ចង់​បានបទ​ច្រើនគឺទាល់តែចាយលុយកាន់តែខ្ពស់ទើបអាចទៅរួច ។យ៉ាងណាប្រសិនបើនាង​នៅ​តែ​ឈរ​ច្រៀ​ង​នៅក្រៅផលិតកម្មបែបនេះទៀត នោះនាងរចនាពេជ្រ ច្បាស់ជាប្រឈម​ការចំ​ណា​យ​ច្រើនជាងចំណូលជាមិន​ខាន ដោយសារតែការប្រជែងជាមួយតារាចម្រៀងល្បីៗ​ផ្សេង​ទៀត​សម្រាប់Concerts ធំៗកាន់តែតឹងតែងជាងមុន ។

 អ្នកយកព័តមានយើងមិនអាចទាក់ទងបេប៊ី បានទេកាលពីពេលថ្មីៗនេះ ព្រោះលេខ​នាង​តេមិនចូល ។ប៉ុន្ដែកាលពីខែមុននាងបានទទួលស្គាល់ថាមក​លើកនេះគឺពិតជាមិនដូច​លើក​​មុនមែន ព្រោះតារាបច្ចុបប្បន្នកាន់តែច្រើន ហេតុនេះនាងទទួលបានប្រភេទConcerts តូចៗ​ច្រើនជាងធំ។ប៉ុន្ដែរចនាពេជ្រ ថានាងមិនរាថយជាដាច់​ខាត ពោលគឺនៅតែប្ដេជ្ញាថា​ចាប់​អាជីព​មួយនេះទៅទៀត ដោយសារតែអាជីពចម្រៀងជាផ្នែកមួយ​នៃសិល្បៈដែលនាង​ស្រ​លាញ់​បំផុត។

បេប៊ី បានដកខ្លួនពីការច្រៀងសម្ដែងនៅថោន ជាង៣ឆ្នាំ(២០២០-២០២៣)ដោយអះ​អាង​ថាពេលនោះកូវីដផ្ទុះខ្លាំងពេក តែអ្នកខ្លះសង្ស័យថានាងមានសម្ពាធពីគូស្នេហ៍​តែនាង​បានច្រានចោល ។អតីតតារាសម្ដែង ពិធីការិនី រូបនេះបានបើកហាងកាហ្វេដល់​ទៅ៤សាខា​ផ្សេងគ្នា ហើយបច្ចុប្បន្ននាងបានទុកមុខជំនួញខាងលើឲ្យទៅបងប្រុស​នាងអ្នកមើលការ​ខុស​ត្រូវ អំឡុងពេលដែលនាងជាប់ដៃកាន់ក្បាលមីក្រូច្រៀងរាំជាថ្មីនេះ ។ប៉ុន្ដែមានអ្នក​ខ្លះនាំគ្នា​ខ្សឹប​ខ្សៀវគ្នាថានាងរចនាពេជ្រ អាចនឹងមានគូស្នេហ៍នៅក្រោយខ្នងពីការធ្វើជំនួញ​ទាំងនោះ​ទើប​បានជានាងលឹបលៗពីការងារសិល្បៈហើយពេលនេះ​ក៍គ្មានបំណងវិលមក​សម្ដែងភាព​យន្ដ ខារ៉ាអូខេ និងធ្វើជាMC វិញដែរ ។

 អ្នកជំនាញសិល្បៈបានលើកឡើងថាបេប៊ី អាចនឹងដើរដល់ផ្លូវទ័លច្រក ប្រសិនបើនាង​មិនអាចបំបែកទីផ្សារចម្រៀងបាននៅឆ្នាំ២០២៤ នេះទេ ព្រោះ៣ឆ្នាំមុននាង​ធ្លាក់កូដខ្លាំង​ទៅ​ហើយ ដោយសារតែគ្មានបទថ្មី ហេតុនេះប្រសិនបើច្រៀងបទអីក៍មិនផ្ទុះទៀត គេជឿរថា​នាង​អាចនឹងដកឃ្លាថយក្រោយជាលើកទី២ជាមិនខាន ។យ៉ាងណានាងបេប៊ី បានដឹងខ្លួន​តាំងពី​មុននាងវិលរកឆាកតន្រ្ដីម្លេះថារូបនាងបើគ្មានអ្វីថ្មី និងប្លែកទាំងស្រុងទេ នោះមិនអាចទៅរួច​ឡើយ ព្រោះនាងដកខ្លួនយូខែពេក ។

 ក្រៅពីបេប៊ី តារាចម្រៀងដែលបានដកខ្លួនពីអាជីពចម្រៀងហើយវិលមក​វិញមានដូចជា​លោក​ឃុំ ប៉ុណ្ណាដែត និងហេង ប៊ុនលាភ ជាដើម ។ចំពោះនាងរចនាពេជ្រ វិញពេលនេះរឿង​សំខាន់ដែលនាងត្រូវធ្វើនោះគឺការសម្រកទម្ងន់ឲ្យវិលមកដូចកាលពី៣ឆ្នាំមុនទើបទទួលបានការចាប់អារម្មណ៍ជាថ្មីបានខ្លះ  ខណៈដែលអ្នកស្ដាប់ចម្រៀងរបស់នាងមួយចំនួនបានលើក​ឡើងថាបេប៊ី មានសម្លេងស្រដៀងអតីតតារាចម្រៀងហង្សមាសនាងទេព បូព្រឹក្ស ។

សូមបញ្ជាក់ថានៅក្នុងពិភពសិល្បៈស្រីស្អាតៗច្រើនជាមុខសញ្ញានៃការតាមប្រម៉ាញ់ស្នេហាពីសំណាក់ប្រុសមានអំណាច និងលុយ ទើបមានខ្លះបាត់មុខពីសែង្វៀនសិល្បៈ​ជារៀង​រហូត និងខ្លះទៀតវិលមកវិញជាមួយកូនធំៗ បើទោះជាពួកគេមិនដែលឭថាបានរៀបការក្ដី ។​សម្រាប់នាងបេប៊ី វិញនាងមិនធ្លាប់មានរឿងអាស្រូវស្នេហានោះទេ បើទោះជាមុនដក​ខ្លួនពី​ច្រៀង​រាំស្រីស្រស់ធ្លាប់ជំពប់ទៅនិងរឿងថាមានប្រុស២នាក់តាមស្នេហា នោះគឺលោក​ឧកញ៉ា​ម្នាក់ និងលោកអភិបាលខណ្ឌ ម្នាក់ទៀតក្ដី តែរចនា ពេជ្រ អត់បេតី ហើយម្ដាយនាង​អ្នក​ស្រីប៊ុន ណារី ​ថាគាត់និងកូនស្រីអត់ស្គាល់ប្រុសទាំងពីរនាក់ខាងលើនោះទេ ។

 គេចាំមើលថាតើបេប៊ី នឹងនៅតែបន្ដច្រៀងដោយចាយលុយធ្វើបទដោយខ្លួនឯង និងពិ​បាក​ទៅមុខដូចពេលនេះទៀត ឬមួយក៍នាងអាចនឹងបាត់ខ្លួនជាលើកទី២ ?

RELATED ARTICLES