Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបការជីករ៉ែត្បូងខុសច្បាប់ នៅស្រុកបរកែវ

បង្ក្រាបការជីករ៉ែត្បូងខុសច្បាប់ នៅស្រុកបរកែវ

ខេត្តរតនគិរី ៖ ទីតាំងរុករករ៉ែខុសច្បាប់ ១កន្លែង ត្រូវបានកម្លាំងការិយាល័យនគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ចុះបង្ក្រាបនិងរឹបអូសបានសម្ភារៈមួយចំនួន។

ការចុះបង្ក្រាបនេះ ធ្វើឡើងនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតក្នុងទីតាំងភូមិសាស្ត្រភូមិមួយ ឃុំឡាមិញ ស្រុកបរកែវ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ប្រតិបត្តិការខាងលើ ធ្វើឡើងក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាដោយលោកវរសេនីយ៍ទោ ស៊ូ ហុង ហើយវត្ថុតាងដែលរឹបអូសបាន ត្រូវបានបញ្ជូនមកការិយាល័យជំនាញ ដើម្បីចាត់ការបន្ត។

សម្ភារៈដែលរឹបអូសបាន រួមមានម៉ាស៊ីនភ្លើង ចំនួន១គ្រឿង ទុយោ និងសម្ភារៈជាច្រើនទៀត ដែលជាឧបករណ៍សម្រាប់បាញ់រុករករ៉ែត្បូង ដោយខុសច្បាប់។

គួរបញ្ជាក់ថា សកម្មភាពនៃការរុករករ៉ែ ដោយខុសច្បាប់នោះ នៅក្នុងទឹកដីនៃស្រុកបរកែវ គឺមានច្រើកន្លែងណាស់ ដោយសមត្ថកិច្ចចុះបង្ក្រាប ហាក់ដូចជាវែកចក ហើយមុនពេលកម្លាំងបង្ក្រាបចុះទៅដល់ ក្រុមជន សង្ស័យបានរត់គេចខ្លួនអស់ ដូចទទួលបានដំណឹងមុន៕

RELATED ARTICLES