Sunday, November 24, 2024
Homeនយោបាយអ្នក​ទម្លាយ​រឿង​សៅ​គ្រី អះ​អាង​លោក​សម រង្ស៊ី ទទួល​ស្គាល់​ការ​ពិត

អ្នក​ទម្លាយ​រឿង​សៅ​គ្រី អះ​អាង​លោក​សម រង្ស៊ី ទទួល​ស្គាល់​ការ​ពិត

ភ្នំពេញ ៖ បន្ទាប់ពីហ្វេសប៊ុកឈ្មោះ “សី ហា” ដែលជាអ្នកទម្លាយរឿងអាស្រូវ សៅគ្រី របស់លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ រួចមក ទំព័រហ្វេសប៊ុកដដែលបានអះអាង ថា លោកសម រង្ស៊ី បានទទួលស្គាលសំឡេង របស់លោកក្នុងការសន្ទនាមួយនារីក្នុងខ្សែអាត់ សំឡេងនោះថា ជាការពិត តាមរយៈការសរសេរ យោបល់ឆ្លើយតប (Comment) ក្នុងទំព័រ ហ្វេសប៊ុក។

ទំព័រហ្វេសប៊ុកឈ្មោះ “សី ហា” បានសរសេរ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ ថា “ប្រធាន គណបក្សសង្គ្រោះជាតិ ដែលអស់អំណាច ដោយសារពូកែបង្ករឿង ហើយរវល់តែរត់ចោលស្រុក នោះ ទីបំផុតបានទទួលស្គាល់ថា សារសំឡេង ដែលត្រូវគេបង្ហោះព្រោងព្រាតតាមហ្វេសប៊ុក នោះ ថាពិតជាសំឡេងរបស់ខ្លួនមែន។ ក្នុងទំព័រ ហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី៥ កុម្ភៈ លោក សម រង្ស៊ី សរសេរថា “ខ្ញុំឆ្ងល់ណាស់ ពួកពូកែ ទើស មកទើសរឿងគេ សំឡេងអ្នកណា ក៏ដោយ ជារឿងរបស់គេ ហេតុអ្វីចេះដឹងរឿងគេម៉្លេះ បើ ជាសំឡេងរបស់ខ្ញុំ តើវាយ៉ាងម៉េច? នេះជា សិទ្ធិរបស់ខ្ញុំ ជាសេរីភាពរបស់ខ្ញុំ តើវាមានអី ទាក់ទងនឹងអស់លោកដែរ បានជាមកឆ្កឹះរឿង ផ្ទាល់ខ្លួនរបស់គេបែបនេះ?…។ ការ Comment របស់លោកសម រង្ស៊ី បែបនេះបានធ្វើឡើងជា ការឆ្លើយតបទៅនឹងគណនីហ្វេសប៊ុកមួយឈ្មោះ សី ហា ដែលបានបង្ហោះការបែកធ្លាយខ្សែ អាត់សំឡេងលោកសម រង្ស៊ី ទាក់ទងនារីរត់តុ ក្នុងភោជនីយដ្ឋានមួយ ដើម្បីរួមភេទ។ គណនី ហ្វេសប៊ុកនេះ បានបង្ហោះរឿងអាស្រូវផ្លូវភេទ របស់លោកសម រង្ស៊ី ពីរភាគ ហើយគិតត្រឹម ថ្ងៃទី០៨ កុម្ភៈ។ ក្នុងខ្សែអាត់សំឡេងនោះ បុរសដែលគេស្គាល់សំឡេងថា ជាលោកសម រង្ស៊ី បាន ឧស្សាហ៍ចេញចូលភោជនីយដ្ឋានមួយ ហើយ បានទាក់ទងនារីអ្នករត់តុ ដែលជាស្ត្រីវ័យក្មេង ដើម្បីបបួលទៅរួមភេទ។

សាររបស់លោកសម រង្ស៊ី ដែលទទួល ស្គាល់សំឡេងរបស់ខ្លួន ហើយអះអាងថា ជា សិទ្ធិនិងជាសេរីភាពរបស់ខ្លួន ដែលអ្នកផ្សេងមិន ត្រូវចេះដឹងនោះ សបញ្ជាក់ថា លោកសម រង្ស៊ី កំពុងបង្ហាញថា ខ្លួនគាត់គាំទ្រឱ្យបុរសៗផិត ក្បត់ប្រពន្ធ លួចសាហាយស្មន់ប្រពន្ធគេ និងក៏ ជាសារដែលបង្ហាញថា គាត់មិនគោរពច្បាប់ មិនគោរពសីលធម៌និងប្រពៃណីទំនៀមទម្លាប់ ពូជសាសន៍ និងសង្គមខ្មែរ បន្តិចណាទាល់តែសោះ។ លោកសម រង្ស៊ី កំពុងបញ្ឈឺចិត្តភរិយា របស់គាត់ដោយត្រង់ៗ ហើយមេដឹកនាំបក្ស ប្រឆាំងរូបនេះក៏កំពុងធ្វើជាគំរូអាក្រក់យ៉ាងខ្លាំង ដល់បុរសៗទាំងឡាយថា ការមានស្រីញីក្រៅ ផ្ទះ ផិតក្បត់ប្រពន្ធ គឺជាសេរីភាពរបស់មនុស្សប្រុស។

តើបងប្អូនដែលជាស្ត្រីខ្មែរទាំងឡាយគួរ គាំទ្រចំពោះអ្នកនយោបាយអសីលធម៌បែបនេះ ដែរឬទេ?…”។

ទំព័រហ្វេសប៊ុកដដែលបានសរសេរបន្តថា “ពាក្យ Comment របស់លោកសម រង្ស៊ី ខាងលើនេះ បានបង្ហាញពីមុខមាត់ ចរិត និង សារជាតិពិតរបស់គាត់ និងមន្ត្រីនៅជុំវិញគាត់ ដែលសុទ្ធតែជាមនុស្សស្មោកគ្រោកខុសពីការ សម្តែងនៅខាងក្រៅទាំងស្រុង។ ខ្ញុំសង្ឃឹមជឿជាក់ថាប្រជាពលរដ្ឋខ្មែរ មិនត្រឹមតែមិនគាំទ្រ មនុស្សប្រភេទនេះទេ តែថែមទាំងថ្កោលទោស យ៉ាងខ្លាំងដល់ពួកគេថែមទៀតផង ជាពិសេស គឺស្ត្រីខ្មែរទាំងឡាយដែលមិនចង់ឱ្យប្តីរបស់ខ្លួន រៀនសូត្រគំរូអាក្រក់របស់លោកសម រង្ស៊ី លោក កឹម សុខា និងមន្ត្រីតំណាងរាស្ត្របក្សប្រឆាំង ដូចបានរៀបរាប់ខាងដើមនោះឡើយ”។

ជាមួយគ្នានឹងការសរសេរអះអាងខាង លើនេះ ទំព័រហ្វេសប៊ុកដដែលនេះ ក៏បានបង្ហាញ រូបថតនៃទំព័រហ្វេសប៊ុកឈ្មោះ “Sam Rainsy” (សម រង្ស៊ី) ដែលមានរូបលោកសម រង្ស៊ី ផង សរសេរ Comment តទៅទំព័រហ្វេសប៊ុក “សី ហា” ដែលបង្ហោះវីដេអូសំឡេងមានទាំងរូបថត លោកសម រង្ស៊ី នោះ កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧ ថា “ខ្ញុំឆ្ងល់ណាស់ ពួកពូកែទើស មកទើសរឿងគេ សំឡេងអ្នកណាក៏ដោយ ជា រឿងរបស់គេ ហេតុអ្វីចេះដឹង រឿងគេម៉្លេះ បើ ជាសំឡេងរបស់ខ្ញុំ តើវាយ៉ាងម៉េច? នេះជាសិទ្ធិ របស់ខ្ញុំជាសេរីភាពរបស់ខ្ញុំ តើវាមានអីទាក់ទង នឹងអស់លោកដែរ បានជាមកឆ្កឹះរឿងផ្ទាល់ខ្លួន របស់គេបែបនេះ? ពិតជាសង្គមតិរច្ឆាន និង គ្មានសីលធម៌ទាល់តែសោះ”។

គួររំលឹកថា កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ ២០១៧ ទំព័រហ្វេសប៊ុកឈ្មោះ “សី ហា” បាន បង្ហោះវីដេអូសំឡេង ជាមួយសំណេរថា “ផ្ទុះ រឿងអាស្រូវដល់មេដំបូលបក្សសង្គ្រោះជាតិ លោកសម រង្ស៊ី សេពកាមជាមួយនារីបម្រើការ ក្នុងភោជនីយដ្ឋានម្ហូបអឺរ៉ុប !

វគ្គ១…”។

ក្រៅពីទម្លាយរឿងចោទប្រកាន់លោក សម រង្ស៊ី ទាក់ទងស្រីញីនេះ ទំព័រហ្វេសប៊ុក ដដែលនេះ ក៏បានទម្លាយរឿងអាស្រូវផ្លូវភេទ របស់តំណាងរាស្ត្រគណបក្សប្រឆាំងជាច្រើន រូបផ្សេងទៀត រួមទាំងលោកកឹម សុខា ប្រធាន ស្តីទីគណបក្សសង្គ្រោះជាតិ ផងដែរ តែពុំឃើញ មានប្រតិកម្មឆ្លើយតបដូចលោកសម រង្ស៊ី នោះទេ៕” កុលបុត្រ

RELATED ARTICLES