Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឃាត់ខ្លួនសិស្ស១១នាក់ គេចសាលា លេងបៀរ ជក់បារី

ឃាត់ខ្លួនសិស្ស១១នាក់ គេចសាលា លេងបៀរ ជក់បារី

ខេត្តសៀមរាប ៖ យុវជនជាសិស្សសាលាមួយក្រុម បាននាំគ្នាគេចម៉ោងរៀនសូត្រ ទៅប្រមូលផ្តុំពពាក់ពពូនគ្នាពេញផ្ទះលក់នំ និងកាហ្វេ ១កន្លែង ដោយនាំគ្នាលេងបៀ ជក់បារីបារីអេឡិចត្រូនិក (វ៉េប) លុះកម្លាំងជំនាញអាវុធហត្ថក្តាប់ព័ត៌មានបាន ក៏ចុះឃាត់សិស្សគេចសាលាខាងលើ ដែលមានគ្នាសរុប ១១នាក់ យកទៅអប់រំ ធ្វើកិច្ចសន្យា រួចហៅឪពុកម្តាយធានាយកទៅអប់រំបន្តនៅផ្ទះ។

ប្រតិបត្តិការបង្ក្រាបសិស្សគេចសាលានេះ បានធ្វើឡើង កាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ នៅត្រង់ចំណុចហាងនំខេក សូផាន់នី ស្ថិតក្នុងភូមិដូនស្វា ឃុំចារឈូក ស្រុកអង្គរជុំ។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងជំនាញបានទទួលព័ត៌មានថា  ប្រទះឃើញក្មេងសិស្សសាលា ១ក្រុម បានមកប្រមូលផ្តុំពពាក់ពពូន ដោយខ្លះអង្គុយផឹកកាហ្វេ ខ្លះជក់បារីបារីអេឡិចត្រូនិក ដោយគេចពីសាលារៀន គេចពីការសិក្សារៀនសូត្រ។

ប្រភពដដែល បន្តថា បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងជំនាញអាវុធហត្ថ បានចុះអន្តរាគមន៍ដល់ទីទាំងខាងលើ និងឃាត់បានយុវជនជាសិស្សគេចសាលា សរុប១១នាក់ នាំយកទៅមូលដ្ឋានកងរាជអាវុធហត្តស្រុក រួចទាក់ទងហៅឪពុកម្តាយ ដើម្បីចូលរួមធ្វើការអប់រំ ផ្សព្វផ្សាយពីស្តីពីផលប៉ះពាល់នៃគ្រឿងញៀន ធ្វើកិច្ចសន្យា រួចឪពុកម្តាយធានាយកកូនទៅអប់រំបន្តនៅផ្ទះបន្ថែមទៀត៕

RELATED ARTICLES