Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទាហានថៃ ចាប់ពលរដ្ឋខ្មែរ រត់ពន្ធបារី

ទាហានថៃ ចាប់ពលរដ្ឋខ្មែរ រត់ពន្ធបារី

ខេត្តបន្ទាយមានជ័យ ៖ ពលរដ្ឋខ្មែរ ២នាក់ បានធ្វើសកម្មភាពរត់ពន្ធបារី ឆ្លងដែនដោយខុសច្បាប់ និងត្រូវសមត្ថកិច្ចថៃ ឃាត់ខ្លួនបាន នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤។

តាមប្រភពពីមន្ត្រីយោធាតាមព្រំដែន បានរាយការណ៍ថា កងកម្លាំងបូរផា អង្គភាពសកម្មភាពថ្មើរជើងទី២ កងវរសេនាធំត្រួតពិនិត្យ លេខ១៣ អង្គភាពល្បាតព្រំដែនទី១១ អង្គភាពប្រតិបត្តិការព័ត៌មានទី៣ កម្លាំងសមាហរណកម្មបូរផា សហការជាមួយនាយកដ្ឋានគយនិងរដ្ឋាករស្រះកែវ បានបង្កើតប៉ុស្តិ៍ត្រួតពិនិត្យនៅឃុំខៅឌិន ឃុំខ្លង ហាត ស្រុកខ្លងហាត ខេត្តស្រះកែវ ដើម្បីទប់ស្កាត់និងបង្ក្រាបការរត់ពន្ធទំនិញខុសច្បាប់ពីកម្ពុជា ចូលប្រទេសថៃ ដោយរកឃើញជនជាតិខ្មែរ ២នាក់ រត់ពន្ធបារី និងគ្រឿងស្រវឹង ដែលមិនបានឆ្លងកាត់គយ។

ប្រភពដដែល បន្តថា វត្ថុតាងជាក់ស្តែង ដែលត្រូវបានដឹកហូត រួមមាន បារីចំនួន ១៧ ០៩៩កេស និងស្រាបៀរកម្ពុជា ២៤០កំប៉ុង។ 

ពលរដ្ឋខ្មែរទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចខ្លងហាត កសាងសំណុំរឿង ចាត់ការតាមច្បាប់។

ជុំវិញករណីខាងលើនេះ សារព័ត៌មាននៅមិនទាន់ទទួលព័ត៌មានពីអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ នៅឡើយ៕

RELATED ARTICLES