Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភេសជ្ជៈហួសឌឺឡេ ២ពាន់កេស រកឃើញនៅដេប៉ូ២កន្លែង

ភេសជ្ជៈហួសឌឺឡេ ២ពាន់កេស រកឃើញនៅដេប៉ូ២កន្លែង

ខេត្តក្រចេ ៖ កម្លាំងសមត្ថកិច្ចជំនាញ សហការជាមួយអាជ្ញាធរក្រុងក្រចេះ និងសង្កាត់អូរឫស្សី បានចុះត្រួតពិនិត្យដេប៉ូលក់ភេសជ្ជៈធំៗ ចំនួន២ទីតាំង នៅក្នុងក្រុងក្រចេះ រកឃើញជាង២ពាន់កេស ដែលហួសការបរិច្ឆេទប្រើប្រាស់ (ហួសឌឺឡេ)។

ប្រតិបត្តិការនេះ ធ្វើឡើងកាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ ដោយសមត្ថកិច្ចជំនាញរកឃើញស្រាបៀរ និងភេសជ្ជៈផុតកំណត់ ចំនួនជាង២ពាន់កេស ក្នុងនោះស្រាបៀរចំនួន ២ ២១៨កេស ទឹកក្រូច ចំនួន៣៩០កេស និងភេសជ្ជៈតែបៃតង ចំនួន២៥កេស។

តាមការបញ្ជាក់របស់សមត្ថកិច្ច បានឱ្យដឹងថា ការចុះត្រួតពិនិត្យនេះ សមត្ថកិច្ច រួមនិងអាជ្ញាធរគ្រាន់តែអប់រំណែនាំដល់ម្ចាស់ដេប៉ូ ឬឃ្លាំងស្តុកលក់ភេសជ្ជៈ និងស្រាបៀរទាំងនោះ ឱ្យយកផលិតផលដែលផុតកំណត់ការបរិ ច្ឆេទនោះ ទៅកម្ទេចចោលដោយខ្លួនឯង តែប្រសិនបើនៅតែបន្តលក់ផលិតផលហួសកាលបរិច្ឆេទទៀត ករណីសមត្ថកិច្ចរកឃើញលើកក្រោយ គឺត្រូវតែអនុវត្តច្បាប់។

ដេប៉ូលក់ទំនិញទាំងពីរទីតាំង ដែលសមត្ថកិច្ច បានចុះត្រួតពិនិត្យទី១ ស្ថិតនៅភូមិកន្ទ្រីង ដែលមានម្ចាស់ឈ្មោះសុង ម៉ៅ គឺឃើញមានស្រាបៀរដែលផុតកំណត់ ទាំងកំប៉ុង និងដប ចំនួន ២២១៨កេស និងទឹកក្រូច ចំនួន៣៩០ កេស ដែលហួសកាលបរិច្ឆេទប្រើប្រាស់។ ជាមួយគ្នានោះ ស្រាបៀរក្រុមហ៊ុន បានដាក់ស្លាកសញ្ញាសម្គាល់តំបន់ក្រហម មិនឱ្យប្រើប្រាស់ ដោយរង់ចាំក្រុមហ៊ុនធំ មកធ្វើការទូទាត់ប័ណ្ណចំណូលចំណាយ។ ដោយឡែក ទឹកក្រូច សមត្ថកិច្ចជំនាញឱ្យក្រុមហ៊ុនកម្ទេចចោលដោយខ្លួនឯង។

ចំណែកឃ្លាំងទី២ ស្ថិតនៅភូមិស្រែស្តៅ ដែលមានម្ចាស់ដេប៉ូឈ្មោះមុំ ប្រជាប្រិយ ក្នុងនោះសមត្ថកិច្ចបានរកឃើញភេសជ្ជៈតែបៃតង ដែលហួសកាលបរិច្ឆេទ ចំនួន២៥កេស។ សមត្ថកិច្ចជំនាញ ឱ្យក្រុមហ៊ុនកម្ទេចចោលដោយខ្លួនឯង៕

RELATED ARTICLES