Wednesday, January 22, 2025
Homeតារាខ្មែរពេជ្រ សោភា ៖សម្រស់កាន់តែផូផង់ ក្នុងឈុតអប្សរា និងស្បៃស្ដើង

ពេជ្រ សោភា ៖សម្រស់កាន់តែផូផង់ ក្នុងឈុតអប្សរា និងស្បៃស្ដើង

ភ្នំពេញ៖ក្នុងអាជីពចម្រៀងជាង២០ឆ្នាំ កំពូលតារាចម្រៀងពេជ្រ សោភា កម្រនិងឃើញ​ថតស្ពតពាណិជ្ជកម្មឲ្យហាងសំអាងការណាស់ ពោលគឺយូៗទើបប្រទះម្ដង ខណៈដែលតារា​ស្រីល្បីៗដូចនាងដែរសឹងគ្រប់គ្នាតែងតែចេញឃោសនាឲ្យសំអាងការជាច្រើនក្នុង១ឆ្នាំៗ ។ប៉ុន្ដែថ្មីៗនេះគេឃើញសោភា គ្រងឈុតប្រពៃណីខ្មែរដែលច្នៃចេញពីផ្ទាំងសិលាប្រា​សាទ​នានា​​របស់ខ្មែរ នោះគឺឈុតនារីអប្សរា និងឈុតស្បៃស្ដើង ធ្វើឲ្យរូបសម្រស់របស់នាងកាន់​តែលេចធ្លោក្នុងឈុត​បុរាណ និងទាក់ទាញថែមទៀតតាមបែបជានារីខ្មែរ របស់ហាង​អប្សរា​ទេវីហ្គោល សំអាងការ។ប្រភពបានឲ្យដឹងថាម្ចាស់ហាងសំអាង​ការមួយនេះជាអ្នកគាំទ្រ​សោ​ភា ដ៍ងប់ងល់ជាច្រើនឆ្នាំមកហើយ និងពេញចិត្តដែលនាងមិនដែលស្លៀកពាក់ស៊ិចស៊ីដូចគេ ហេតុនេះការគ្រងឈុតបុរាណទាំងពីរឈុតខាងលើពិតជាសាកសមជាមួយទម្រង់មុខ និងដង​ខ្លួន​របស់នាងតែម្ដង ។យ៉ាងណាតាមព័តមានថាមិនមែនតែឈុតនារីអប្សរា និងស្បៃស្ដើងនោះ​ទេ តែម្ចាស់ហាងអប្សរាទេវីហ្គោល សំអាងការ ក៍បានអញ្ជើញសោភា ឲ្យថតឈុតមួយ​ចំនួន​ទៀត គ្រាន់តែសំអាងការមួយនេះបញ្ចេញតាមតំណាក់កាល​សិន។តែគេនៅមិនទាន់ដឹងថា​ហេតុអ្វីបានជាសោភា ព្រមថតឲ្យសំអាងការខាងលើ តែនាងកម្រនិងថតឲ្យសំអាងការ​ផ្សេង​នោះទេ ។ប៉ុន្ដែរូបភាពរបស់សោភា ក្នុងឈុតបុរាណទាំងពីរនេះពិតជាទាក់ទាញហើយ​សាក​សម​ជា​នារីខ្មែរដែលមានសម្រស់ស្អាតពីធម្មជាតិ ផ្គួបជាមួយអ្នកតុបតែងមុខ ធ្វើសក់ និងបំ​ពាក់​គ្រឿង​អលង្ការឲ្យនាង។គេសឹងតែមិនជឿរថានារីក្នុងឈុតប្រពៃណី​ខ្មែរដ៍ផូ​ផង់នេះ​មានអាយុ៤០ឆ្នាំ នោះទេ ព្រោះថាសោភា មានសម្រស់ក្មេងជាងវ័យឆ្ងាយខ្លាំងណាស់ ។

  កំពូលតារាចម្រៀងពេជ្រ សោភា ក្នុងឈុតប្រពៃណីខ្មែរ នារីអប្យរា

គួរបញ្ជាក់ថាពេជ្រ សោភា បានលេចមុខក្នុងស្ពតធំៗជាច្រើនដែលអាចឲ្យនាងរក​បាន​ប្រាក់ចំណូលមិនតិចទេ ក្នុង១ឆ្នាំៗ បន្ថែមពីលើអាជីពចម្រៀង។ប៉ុន្ដែការថតសំអាងការ សោ​ភា មិនងាយនិងទទួលឡើយដែលចំណុចនេះត្រូវបានគេសន្និដ្ឋាន​ថាមកពីតារាហង្ស​មាសរូប​នេះមមាញឹកច្រើនជាមួយអាជីពចម្រៀង ព្រោះការតែងថតសំអាងការត្រូវការប្រើពេលយូ​ទាំង​ការធ្វើសក់ តុបតែងមុខ និងរៀបចំសម្លៀកបំពាក់ ។តែសោភា ធ្លាប់និយាយថាក្នុងនាម​ជា​នារី​ខ្មែរនាងស្រលាញ់ឈុតប្រពៃណីរបស់ដូចតាបន្សល់ឲ្យទាំងនេះណាស់ ហើយពេញចិត្ត​ជានិច្ចក្នុងការចូលរួមបំផុសដល់យុវវ័យឲ្យចងចាំនូវសម្លៀកបំពាក់អត្តសញ្ញាណជាតិរបស់ខ្មែរ ដែលបានបន្សល់ឲ្យមានទាំងផ្ទាំងគំនូរនៅលើប្រាងប្រាសាទរបស់ខ្មែរទៀតផង។

  កំពូលតារាចម្រៀងពេជ្រ សោភា ក្នុងឈុតប្រពៃណីខ្មែរ ស្បៃស្ដើង

តាមព័តមានពីអ្នករៀបចំឲ្យពេជ្រ សោភា ថតឈុតប្រពៃណីខ្មែរខាងលើបាន​ប្រាប់​ថា​ឈុតនារីអប្សរា សម្រាប់ប្រើក្នុងពិធីកាត់សក់មង្គលការ ខណៈឈុតស្បៃ ស្ដើង ប្រើសម្រាប់​បំពាក់​ជញ្ជៀន និងទទួលភ្ញៀវពេលល្ងាច ៕

RELATED ARTICLES