Sunday, November 24, 2024
Homeនយោបាយលោកខៀវ កាញារីទ្ធិ ៖ លោក​ចន ខឺររី ថា ស្រឡាញ់​កម្ពុជា ខ្មែរ​ខ្លះ​ខឹង

លោកខៀវ កាញារីទ្ធិ ៖ លោក​ចន ខឺររី ថា ស្រឡាញ់​កម្ពុជា ខ្មែរ​ខ្លះ​ខឹង

ភ្នំពេញ ៖ មន្ត្រីរដ្ឋាភិបាល បានអះអាងថា មានខ្មែរខ្លះ គួរឱ្យនឹកអាម៉ាស់ ខ្មាសខ្លួនឯង ដែលអន់ជាងបរទេស មិនចេះសរសើរ និង និយាយពាក្យថាស្រលាញ់ខ្មែរខ្លួនឯង គឺមានតែ យកខ្មែរជាសត្រូវខឹងច្រឡោត ចងកំហឹងនៅ ពេលបរទេសប្រើពាក្យថាស្រលាញ់កម្ពុជា។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកខៀវ កាញារីទ្ធិ បានសរសេរនៅក្នុងហ្វេសប៊ុករបស់លោក នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ អមជាមួយ រូបថតលោកចន ខឺររី (John Kerry) រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក កាន់អាវយឺត ដែលមានសរសេរអក្សរ ថា “I Love Cambodia” (ខ្ញុំស្រឡាញ់កម្ពុជា) ថា “លោក ហ្ញៀន គរេរយ ប្រាប់ថាលោកស្រលាញ់ប្រទេសកម្ពុជា តែខ្មែរខ្លះឱ្យតែឮគេសរសើរកម្ពុជា ខឹងច្រឡោត តោតតូងទៅវិញ!”។

អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី និង ជារដ្ឋលេខាធិការ លោកផៃ ស៊ីផាន បានបញ្ជាក់ ថា ការលើកឡើងនេះជាការប្រៀបធៀបមួយ បង្ហាញពីបរិបទនយោបាយនៅកម្ពុជា ដែល អ្នកនយោបាយខ្លះ មជ្ឈដ្ឋានខ្លះ ក្រៅពីមិន មានឆន្ទៈស្រលាញ់ស្រុកខ្មែរពិតប្រាកដហើយ ថែមទាំងញុះញង់បរទេសឱ្យស្អប់ខ្មែរ។ ផ្ទុយពី បរទេសពិតជាស្រលាញ់កម្ពុជា សរសើរនូវការ ខិតខំប្រឹងរបស់កម្ពុជា។

លោកផៃ ស៊ីផាន មានប្រសាសន៍ថា “បាទ! អ្វីដែលឯកឧត្តមខៀវ កាញារីទ្ធិ លោកលើក ឡើងហ្នឹង ជាការប្រៀបធៀបមួយថាបរទេស គេស្រលាញ់ស្រុកខ្មែរ គេពេញចិត្តនឹងស្រុក ខ្មែរ ចំណែកឯងខ្មែរដែលមាននិន្នាការប្រឆាំង ហ្នឹង ឱ្យតែឮគេសរសើរពីខ្មែរ គាត់មិនយកចិត្ត ទុកដាក់ទេ គាត់ចង់ដាច់សរសៃឈាមស្លាប់។ អាហ្នឹងប្រាប់ពីចរិតលក្ខណៈ ចរិតដែលមិន មែនយកការពិចារណាយកមកពិចារណា គ្មាន អ្វីដែលជាមោទនភាពខ្លួនឯងប៉ុណ្ណឹង។ ចំពោះ ខ្មែរ យើងដឹងហើយថា ដើម្បីឱ្យប្រទេសមួយ បានអភិវឌ្ឍ យើងត្រូវឆ្លងកាត់រឿងច្រើនណាស់ បែបបទទាំងការរៀបចំសណ្តាប់ធ្នាប់សាធារណៈ រហូតដល់ការអភិវឌ្ឍដទៃទៀតហ្នឹង យើងជួប នឹងឧបសគ្គជាច្រើន។ ក៏ប៉ុន្តែទោះយ៉ាងណា រហូតដល់ពេលនេះ បើសិនជាខ្មែរដូចនៅជំនាន់ ខ្មែរក្រហម គ្មានអ្នកណាស្រលាញ់ទេ ប៉ុន្តែពេល នេះ គេស្រលាញ់ ជាពិសេស សហរដ្ឋអាមេរិក ហ្នឹង ដែលគាត់មានយុត្តិធម៌សម្រាប់កម្ពុជា គាត់យល់ឃើញអ៊ីចឹង គាត់ស្រលាញ់ប្រទេស ខ្មែរ។ ក៏ប៉ុន្តែមួយចំនួន គេ​ថា ស្រឡាញ់ប្រទេស ខ្មែរ មិនមែនស្រលាញ់រាជរដ្ឋាភិបាលខ្មែរ ក៏ ប៉ុន្តែខ្ញុំបានជម្រាបជូនថា រាជរដ្ឋាភិបាលនេះ មិនមែនកើតចេញពីពួកអាណានិគមណាមួយ ទេ មិនមែនចេញពីសហរដ្ឋ​អាមេរិក បារាំង ឬ អង់គ្លេស នោះទេ ប្រទេសណាទេ គឺរាជរដ្ឋាភិបាលហ្នឹងកើតចេញពីភាគច្រើនរបស់ប្រជាពលរដ្ខខ្មែរ។ ដូច្នេះការស្រលាញ់ស្រុកខ្មែរ របស់ បរទេស អាហ្នឹងជាការអបអរសាទរមួយហើយ ដែលជាជាងគេយកស្រុកខ្មែរជាសត្រូវ ដែលខុស ប្លែកពីអ្នកមានដើមកំណើតជាខ្មែរ យកខ្មែរខ្លួនឯងជាសត្រូវ អាហ្នឹងគួរឱ្យអាម៉ាស់ណាស់”។

លោកផៃ សីផាន មានប្រសាសន៍បន្តថា “ជាទូទៅ យើងដឹងហើយ ក្នុងរយៈពេល២០ ឆ្នាំចុងក្រោយ យើងទទួលបានចំណាត់ថ្នាក់ លេខ៣ ក្នុងបណ្តាប្រទេសនៅក្នុងពិភពលោក ចំពោះការដែលរក្សាបាននូវកំណើនផលិតផល ក្នុងស្រុក គឺ៧,៦ភាគរយ។ អាហ្នឹងជាការ មួយ ដែលយើងមានមោទនភាព ហើយជំនាន់ មួយទៀតហ្នឹង គឺខាងធនាគារពិភពលោក វាយ តម្លៃកម្ពុជា ជាខ្លាមួយនៅក្នុងអាស៊ាន នៅ ក្នុងផ្នែកខាងសេដ្ឋកិច្ច ដែលយើញឃើញការ បណ្តាក់ទុនជាច្រើន ពីខាងក្រៅ ចូលខាងក្នុង ប្រទេសកម្ពុជា ហើយរឿងដទៃទៀត ដែលគេ ឱ្យតម្លៃខ្ពស់ចំពោះខ្មែរ ដែលដាច់ដោយឡែកពី ខ្មែរដែលមានដើមកំណើតខ្មែរ ក៏ប៉ុន្តែវាជាតិរច្ឆាន ជាមួយកំណើតខ្លួនឯង អាហ្នឹងខ្ញុំមិនយល់ដែរ។ យើងអត់ឈឺក្បាលជាមួយអ្នកហ្នឹងទេ ព្រោះ អ្នកហ្នឹងជាសត្រូវជាមួយខ្មែររួចស្រេចទៅហើយ បានន័យថា គេមិនសត្រូវជាមួយប្រទេសខ្មែរទេ គេទៅសត្រូវជាមួយនឹងបងប្អូនរបស់គេនៅ ក្នុងស្រុកនេះឯង ដែលគេគ្មានធ្វើពលិកម្ម ឬគ្មាន បានចំណាយបន្តិចបន្តួចក្នុងកិច្ចការពារកម្ពុជា ក៏ដូចជាក្នុងកិច្ចតតាំង។ យើងយកសហគមន៍ អន្តរជាតិជាដៃគូក្នុងការអភិវឌ្ឍ យើងមិនមើល ឃើញបរទេសជាអាណានិគមមកលើកម្ពុជា ឬចៅហ្វាយរបស់កម្ពុជាទេ រហូតមកដល់ពេល នេះ កម្ពុជារស់ដោយសារខ្លួនឯងបានមកដល់ ពេលនេះ យើងនៅតែមានមោទនភាព និងនៅតែមានថាមពលក្នុងកិច្ចការការពារកម្ពុជា ក្នុង កិច្ចការអភិវឌ្ឍកម្ពុជា។ ដាច់ដោយឡែកតែពួក រត់ទៅជ្រកកោននៅបរទេស អាហ្នឹងជារឿង របស់គេ”៕ កុលបុត្រ

RELATED ARTICLES