Wednesday, July 17, 2024
Homeតារាខ្មែរខេម ៖ថាសុំតែសុខ អត់ច្រណែនជាមួយអ្នកណា !

ខេម ៖ថាសុំតែសុខ អត់ច្រណែនជាមួយអ្នកណា !

ភ្នំពេញ៖មុននេះលោកប៉ុន សុណារិន ហៅខេម បានប្រាប់អ្នកយកព័តមានយើងថាលោក​មិន​ដែលចាត់ទុកលោកព្រាប សុវត្ថិ ជាឆ្អឹងទទឹងក ដូចគេសង្ស័យទេ ហើយថាតារាGalaxy ស្រ​លាញ់​គ្នាណាស់ អត់ចេះកាច់កុងគ្នាច្រណែនគ្នាឡើយ ។ប៉ុន្ដែតាមអ្នកស្និតខេម បានបង្ហើប​ថាទោះជាខេម បានថ្លែងបែបនេះក្ដី ក៍លោកសុណារិន មិនដែលចង់ធ្វើជាតួរងម្ដងណាឡើយ ពោលគឺខេម ចង់តែ​ជាធ្វើ​តួឯក ហេតុនេះហើយពេលតារាសំនៀងស្អករូបនេះជ្រកនៅGalaxy ដែលត្រូវគេមើលឃើញ​ថា​លោកមិនអាចលោតទៅខ្ពស់ជាងព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ នោះគេជឿរថា”ភ្នំ១ មាន​ខ្លា៣ “អាចនឹងមានរឿងធំផ្ទុះឡើង ។ការលើកឡើងបែបនេះព្រោះ​តែលោកសុណា​រិន បច្ចុប្បន្ន​មិនត្រឹមតែឈរលេខ២បន្ទាប់ពីព្រាប សុវត្ថិ នោះទេ តែលោកអាច​នឹងនៅលេខរៀងទី៣ បន្ទា​ប់​​ពីខេមរៈ សិរីមន្ដ ដោយសារតែពេលនេះលោកប៊ុនថៃ កំពុងតែ​អុក​ឡុក​ទីផ្សារ​ចម្រៀង​កាន់​តែ​ខ្លាំងធ្វើឲ្យសូម្បីតែលោក​ឧកញ៉ាស្នាយ ក៍ប្រឈមពិបាកនិង​ទប់​ទល់ដែរ ។

 ទោះជាយ៉ាងណាក្រោយនាំប្រពន្ធទៅដើរលេងនៅអាមេរិក១ខែគត់លោកខេម បាន​ចេញសារពីឯនាយសមុទ្រថាលោកមិនដែលចេះច្រណែនជាមួយអ្នកណាទេ  និងថាសម្ថភាព​ប៉ុណ្ណា លោកពេញចិត្តនិងទទួលយកលទ្ធ​ផលប៉ុណ្ណោះ និងថាសន្សំសុខបានសុខ …។ការ​បញ្ជាក់ច្បាស់ៗរបស់លោកខេម នាពេលនេះមានន័យថាលោកគ្មានចិត្តច្រណែន និងលោក​ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ដែលគ្រប់គ្នាមើលឃើញថាតារាទាំងពីរកំពុង​តែនៅពីលើ​លោក​​​នោះទេ ។ជាមួយគ្នានេះដែរលោកខេម អាចនឹងបន្ដស្នាក់នៅជាមួយGalaxy តទៅ​ទៀតទោះជាបច្ចុប្បន្នលោកមិនមែនជាតួឯកក្ដី ។ដោយឡែកអ្នកជំនាញសិល្បៈធ្លាប់​អះអាង​ថាលោកខេម មានទឹកដមសម្លេង​ច្រៀងស្អកតែពិរោះ ហេតុនេះទោះជាGalaxy ទិញតារាប្រុស​ចូល១០នាក់ទៀតក៍លោកសុណារិន នៅតែលេច​ធ្លោដដែល ពោលគឺមិនប៉ះពាល់ដល់​សម្ថ​ភាព​​របស់លោកដែលតារាទាំងនោះមិនអាចធ្វើបានដូចលោកឡើយ។

សូមបញ្ជាក់ថាខេម ធ្លាប់តែជាតួឯករបស់ថោន ហើយពេលលោកមកដល់Galaxy នៅ​ឆ្នាំ​ដំបូងក៍លេចធ្លោខ្លាំងដែរ នៅពេលចាប់ដៃជាមួយនាងតន់ ច័ន្ទសីម៉ា  ប៉ុន្ដែចាប់ពីចុង​ឆ្នាំ២០​២០ ពេលដែលព្រាប សុវត្ថិ មកដល់ដែរធ្វើឲ្យខេម លែងសូវស្ទុះទៅមុខទៀត។យ៉ាងណាខេម នៅតែ​លេច​មុខតាមConcerts ធំៗ ហើយជាទម្លាប់លោកដឹកដៃប្រពន្ធចេញទៅដើរកម្សាន្ដ​នៅ​ក្រៅ​ស្រុកម្ដងនៅរដូវធ្លាក់ភ្លៀងដែលស្បើយ​ពីការងារសិល្បៈ។​ជាក់ស្ដែងដូចជាកាលពីថ្ងៃទី៤ខែ៦ ខេម បាននាំភរិយាបណ្ដូលចិត្តអ្នកនាងស្រីកា ទៅដើរ​លេង​នៅអាមេរិក ដើ​ម្បីរឹតចំណងស្នេ​ហា​ឲ្យ​កាន់តែរឹងមាំ ដែលតំណើរកម្សាន្ដ​លើកនេះ​លោក​សុណារិន និងភរិយាសប្បាយ​ម៉ាអស់​ដៃតែម្ដង ហើយតាមព័តមានថាលោកទៅដើរ​លេង១ខែ​ក្រោយពីវិល​ពីអាមេរិកក៍​បង្ហួស​ទៅបារាំងផងដែរ ព្រោះផ្ទះ​ប្រពន្ធលោកនៅទីនោះ។

 គួរកត់សម្គាល់ថាខេម បានសាងស្នេហាជាមួយនារីខ្មែរបារាំងរយៈពេលជិត​១០ឆ្នាំមក​ហើយ ខណៈដែលពេល​នេះទាំងលោកសុណារិន និងអ្នកនាងស្រីកា ចង់បានកូនដូចគ្នា តែ​បែ​ជាមិនហ៊ានដឹកដៃគ្នាចូលការទៅវិញ ។ប្រភពបានឲ្យដឹងថាលោកសុណារិន អាចនឹងដើរ​តាម​​​គន្លងតារាផ្សេងទៀតពោលគឺយកកូនមុនរៀបការ តែមិនកំណត់ថ្ងៃរៀបការ​ហេតុនេះ​ហើ​យ​​បាន​ជាធ្វើឲ្យអត្រា តារាសាងស្នេហាបែបអ៊ឺរ៉ុប កាន់តែមានបរិមាណច្រើន។តែលោកខេម តែង​តែនិយាយដដែលៗប្រាប់អ្នកកាសែតថាលោកមិនខ្លាចរោងការទេ នឹងត្រៀមចូលរោង​ការ​ឆាប់ៗ តែទីបំផុតលោកនៅតែមិនព្រមរៀបការហើយពន្យា​ពេលពីមួយឆ្នាំទៅមួយឆ្នាំ​តទៅ​ទៀ​ត​​​ ។

 មជ្ឈដ្ឋានមហាជនរងចាំមើលថាតើលោកខេម នឹងពិតជាព្រមទទួលយក​តំណែងតួរង​មែន ដើម្បីសន្សំសុខ ឬមួយ​ក៍​លោកកំពុងតែរិះរកវិធីដើម្បីធ្វើឲ្យខ្លួនលោកប្រែក្លាយ​ទៅជាតួឯក​ម្ដងទៀត ?

RELATED ARTICLES