Sunday, September 8, 2024
Homeកីឡាជាតិប្រដាល់គុនខ្មែរលក្ខណៈអន្ដរជាតិTv5 អ៊ូច ធារិទ្ធ បំបាក់ ចិនចាវ  មកពីចិន សម្លប់ទឹកទី២

ប្រដាល់គុនខ្មែរលក្ខណៈអន្ដរជាតិTv5 អ៊ូច ធារិទ្ធ បំបាក់ ចិនចាវ  មកពីចិន សម្លប់ទឹកទី២

កណ្ដាល៖ការប្រកួតប្រដាល់គុនខ្មែរលក្ខណៈអន្ដរជាតិស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរៈភូមិន្ទប៉ុស្ដិ៍លេខ៥  សហការជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ កាន់តែ កក្រើកសែង្វៀន កាលពីថ្ងៃទី ០៦ខែកក្កដា ឆ្នាំ២០២៤ ដែលការប្រកួតមានដល់ទៅ៧គូ ហើយក្នុង នោះ ទាំង កីឡាករជាតិ និង អន្ដរ ជាតិ សុទ្ធតែកីឡាការខ្លាំងៗ នាំឲ្យទស្សនិកជកជក់ចិត្ដ និង ស្រែកហ៊ោ ពេញសែង្វៀន ព្រែកកំពិស Tv5 ។

លទ្ធផលប្រដាល់គុនខ្មែរTv5 នៅថ្ងៃទី៦ខែកក្កដា ឆ្នាំ២០២៤ គឺ៖

 -គូមិត្តភាពទី១(ហ្គង់ធម្មតា)៖កីឡាករបង្គោលក្រហមផានិត ជីវ័ន្ដ អាយុ១៤ឆ្នាំ មកពីក្លិបសុវណ្ណកុមារ សមាគមកីឡាកងយោពលខេមរភូមិន្ទ ធ្លាប់ប្រកួតបានចំនួន១៨ដង ,ឈ្នះ១៣ដង,ចាញ់៤ដង, ស្មើ១ដង និងធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់ចំនួន៤ដង ប្រកួតទម្ងន់៤០ គ.ក្រ បានយកឈ្នះដោយពិន្ទុ លើកីឡាករបង្គោលខៀវជា ចំរ៉ុង មកពីក្លិបនាគនាំសំណាង នរាយណ៍តេជៈ សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ អាយុ១៤ឆ្នាំ ធ្លាប់ប្រកួត១៤ដង, ឈ្នះ៩ដង,ស្មើ១ដង , ចាញ់៤ដង  និងមិនធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់ ។

-គូមិត្តភាពទី២(ហ្គង់ធម្មតា)៖ កីឡាការិនីបង្គោលក្រហមមិត្ត សុភ័ក្រ អាយុ១៦ឆ្នាំ មកពីក្លិបសុភាពគុនខ្មែរ សមាគមកីឡាកងយោពលខេមរភូមិន្ទ ធ្លាប់ប្រកួត ចំនួន១៦ដង ,ឈ្នះ១២ដង ,ចាញ់៣ដង ,ស្មើ១ដង និងធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់ចំនួន៣ដង ប្រភេទ ទម្ងន់៥១គ.ក្រ បានឈ្នះដោយពិន្ទុ លើកីឡាករបង្គោលខៀវរិទ្ធ មច្ឆា អាយុ២៥ឆ្នាំ មកពីក្លិបគុជសាសរគុនខ្មែរ សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ អាយុ២៥ឆ្នាំ ធ្លាប់ប្រកួតចំនួន២៤ដង ,ឈ្នះ១៦ដង ,៩ចាញ់ ,ស្មើ៣ដង និងមិនធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់ ។

 -គូមិត្តភាពទី៣(ហ្គង់ចេញម្រាម)៖កីឡាករបង្គោលក្រហមសំរិទ្ធ សុភាព មកពីក្លិបអេភូថង កីឡា សមគមកីឡាកងយោធពលខេមរភូមិន្ទ អាយុ២៩ឆ្នាំ ធ្លាប់ប្រកួត៣៩ដង ,ឈះ២៤ដង, ចាញ់១២ដង ,ស្មើ៣ដង និងធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់ចំនួន១០ដង ប្រភេទទម្ងន់៥៤ គ.ក្រ បានចាញ់ពិន្ទុ កីឡាករបង្គោលខៀវមិត្ត ចាន់មើយ  មកពីក្លិបសុភាពគុនខ្មែរ សមាគមកីឡាកងយោធពលខេមរភូមិន្ទ អាយុ២១ឆ្នាំ ធ្លាប់ប្រកួត១៤ដង ,ឈះ៨ដង,ចាញ់៤ដង ,ស្មើ២ដង មិនធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់ ។

-គូអន្ដរជាតិទី៤ (អំបោះឆៅ)៖ កីឡាករបង្គោលក្រហមណង សាវ អាយុ២៣ឆ្នាំ មកពីក្លិបនាគនាំសំណាងន​រាយណ៍តេជៈ សមគមកីឡាក្រសួងមហាផ្ទៃ ធ្លាប់ប្រកួត៦៧ដង,ឈ្នះ៤៧ដង,ចាញ់១៨ដង,ស្មើ២ដង និងធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់ ចំនួន១២ដង ប្រកួតប្រភេទទម្ងន់៥៧គ.ក្រ  បានចាញ់ពិន្ទុកីឡាករបង្គោលខៀវឡា ហ្វាន់(LA FUN)មកពីថៃ អាយុ២២ឆ្នាំ ធ្លាប់ប្រកួតចំនួន៧៨ដង ,ឈ្នះ៥៣ដង, ចាញ់២០ដង ,ស្មើ៥ដង និង ធ្លាប់ផ្ដួលគូប្រ​កួតឲ្យសម្លប់ចំនួន១៧ដង ។

-គូអន្ដរជាតិទី៥(ឃីគបុកស៊ីង)៖  កីឡាករបង្គោលក្រហមឃួន ឡាំងកូស៊ី មកពីក្លិបសៅយ៉ាន់នាគា សមាគមកីឡាក្រសួងការពារជាតិ អាយុ២៤ឆ្នាំ ធ្លាប់ប្រកួត៥៤ដង ,ឈ្នះ៤៨ដង, ចាញ់៧ដង ស្មើ៣ដង និងធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់ចំនួន១៦ដង ប្រភេទទម្ងន់៥៧គ.ក្រ  បានចាញ់នៅទឹកទី៣ ក្រោមកណ្ដា​ប់ដៃកីឡាករបង្គោលខៀវជាង ឆឹងប៉ាវ (JIANG CHENGBAO) មកពីចិន អាយុ២០ឆ្នាំ ធ្លាប់ប្រកួតចំនួន២៨ដង ,ឈ្នះ២២ដង, ចាញ់៦ដង មិនធ្លាប់ស្មើ និងធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់ចំនួន៨ដង។

-គូអន្ដរជាតិទី៦(អំបោះឆៅ)៖ កីឡាករបង្គោលក្រហមជុន ស៊ឹមប៊ុន អាយុ២៤ឆ្នាំ មកពីក្លិបកងពលតូចដឹកជញ្ជួនលេខ៩០ សមគមកីឡាកងយោធពលខេមរភូមិន្ទ ធ្លាប់ ប្រកួតចំនួន៣៤ដង ,ឈ្នះ២១ដង, ចាញ់១១ដង ស្មើ២ដង និងធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់ ចំនួន១៣ដង ប្រភេទ ទម្ងន់៦៥គ.ក្រ  បានឈ្នះដោយពិន្ទុ លើកីឡាករបង្គោលខៀវចាង យ៉ានឡុង (ZHANG CHENGLONG)មកពីចិន អាយុ២៥ឆ្នាំ  ធ្លាប់ប្រកួត២១ដង,ឈ្នះ១៧ដង ,ចាញ់៤ដង ,មិនធ្លាប់ស្មើ និងធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់ចំនួន១៥ដង ។

 -គូអន្ដរជាតិទី៧(ហ្គង់ចេញម្រាម)៖ កីឡាករបង្គោលក្រហមអ៊ូច ធារិទ្ធ  មកពីក្លិបគុជសាសរគុនខ្មែរ សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ អាយុ២៧ឆ្នាំ ធ្លាប់ប្រកួត៥២ដង ,ឈ្នះ៤១ដង, ចាញ់៦ដង ស្មើ៥ដង និងធ្លាប់ផ្ដួលគូប្រកួត ឲ្យសម្លប់ ចំនួន១៥ដង ប្រភេទទម្ងន់ ៦០គ.ក្រ  បានផ្ដួលត្រឹមទឹកទី២លើកីឡាករ បង្គោលខៀវហ័រ ចិនចាវ (HUA JINZHAO)) មកពីចិន  អាយុ២៣ឆ្នាំ ធ្លាប់ប្រកួត២១ដង ,ឈ្នះ១៨ដង, ចាញ់៣ដង, មិនធ្លាប់ស្មើ និងធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់ចំនួន៤ដង ។

 សូមបញ្ជាក់ថាប្រដាល់គុនខ្មែរលក្ខណៈអន្ដរជាតិប៉ុស្ដិ៍លេខ៥បានធ្វើឲ្យទស្សនិកជនគាំទ្រច្រើន ដោយសារតែមានការសម្រិតសម្រាំងគូពិសេសៗជារៀង រាល់សប្ដាហ៍ទាំង កីឡាករ ជាតិ និងអន្ដរជាតិដើម្បីបម្រើអារម្មណ៍បងប្អូនក៍ដូចជាបំផុស កីឡាប្រដាល់គុនខ្មែរឲ្យកាន់តែ ល្បីល្បាញទាំងនៅលើឆាកជាតិ និងអន្ដរជាតិ ។ ប៉ុន្ដែនៅថ្ងៃទី១៣ កក្កដា ប្រដាល់គុនខ្មែរលក្ខណៈអន្ដរជាតិប៉ុស្ដិ៍លេខ៥ នឹងផ្អាក១សប្ដាហ៍ ព្រោះកីឡាករជាប់ការប្រកួតថ្នាក់ជាតិ តែនៅថ្ងៃទី២០ កក្កដា ការប្រកួតនឹងតំណើរការជាម្មតាវិញ។ប្រដាល់គុនខ្មែរ លក្ខណៈអន្ដរ ជាតិប៉ុស្ដិ៍ លេខ៥ តំណើរការបាន ដោយសារតែមានការឧបត្ថម្ភធំពីទឹកបរិសុទ្ធលីយ៉ង និងក្រុមហ៊ុន ទឹកកក អនា ម័យPremium ។ស្សនិកជនអាចមកទស្សនាដោយផ្ទាល់នៅ ស្ទូឌីយោ ប៉ុស្ដិ៍លេខ ៥ ព្រែកកំពឹសឬតាមAp Tv5 Cambodia Facebook  និងតាមយូធូប រៀង រាល់ល្ងាច ថ្ងៃសៅរិ៍ ចាប់ ពីម៉ោង៦ល្ងាចតទៅ ៕

RELATED ARTICLES