Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបញ្ចាំម៉ូតូមិត្តភក្តិ យកលុយជក់ថ្នាំញៀន ខ្នោះ

បញ្ចាំម៉ូតូមិត្តភក្តិ យកលុយជក់ថ្នាំញៀន ខ្នោះ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ ២នាក់ បានទៅអង្គុយលេងជាមួយមិត្តភក្តិម្នាក់ទៀតបានមួយសន្ទុះ ក៏ខ្ចីម៉ូតូគេជិះ ដោយប្រាប់ថា មានការមួយភ្លែត រួចយកម៉ូតូមិត្តភក្តិទៅបញ្ចាំ បានលុយ ទិញថ្នាំញៀនជក់អស់ លុះជន រងគ្រោះជាម្ចាស់ម៉ូតូប្តឹង ត្រូវកម្លាំងអាវុធហត្ថស្រាវជ្រាវ ឃាត់ខ្លួនបានម្នាក់ ខណៈបក្ខពួកម្នាក់ទៀត បានរត់គេចបាត់។

ករណីរំលោភលើទំនុកចិត្ត និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង១០នាទី ព្រលប់ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចបុរីហ៊ុយឡេង ស្ថិតក្នុងភូមិសាស្ត្រក្រុសិរីសោភ័ណ។ រហូតមកដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ ទើបកម្លាំងអាវុធហត្ថ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានម្នាក់។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន មានឈ្មោះពៅ ទីអូន ហៅក្បាលធំ ភេទប្រុស អាយុ២០ឆ្នាំ មានលំនៅ ភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ ចំណែកបក្ខពូកម្នាក់ទៀត ឈ្មោះង៉ោល ភេទប្រុស អាយុ២៥ឆ្នាំ កំពុងរត់គេចខ្លួន។ រីឯម៉ូតូដែលជនសង្ស័យយកទៅបញ្ចាំ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ ពាក់ស្លាកលេខ ប-មានជ័យ 1L-2850 ជាកម្មសិទ្ធិរបស់ឈ្មោះលាង ទីឡុង ភេទប្រុស អាយុ២៦ឆ្នាំ។

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឱ្យដឹងថា កាលពីវេលាម៉ោង៦និង១០នាទី ព្រលប់ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ជនសង្ស័យ ឈ្មោះង៉ោល និងឈ្មោះពៅ ទីអូន ហៅក្បាលធំ បានបបួលជនរងគ្រោះឈ្មោះលាង ទីឡុង ដែលជាមិត្តភក្តិទៅ អង្គុយលេងនៅ បុរីហ៊ុយឡេង។ លុះអង្គុយលេងបានមួយសន្ទុះ ជនសង្ស័យទាំងពីរនាក់ (ឈ្មោះង៉ោល និងឈ្មោះពៅ ទីអូន ហៅក្បាលធំ) បានខ្ចីម៉ូតូជនរងគ្រោះម៉ាកហុងដា ឌ្រីម សេ១២៥ ទៅក្រៅមួយភ្លែត។ ចំណែកជនរងគ្រោះ ក៏យល់ព្រមឱ្យជនសង្ស័ យខ្ចីម៉ូតូជិះ ចេញទៅ លុះបានម៉ូតូដល់ដៃ ស្រាប់តែជនសង្ស័យទាំង២នាក់ បាននាំគ្នាជិះចេញទៅបាត់ មិន ឃើញត្រឡប់មកវិញ។ រហូតដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ ទើបជនរងគ្រោះ សម្រេចចិត្តដាក់ពាក្យបណ្តឹងតែម្តង។

លោកមេបញ្ជាការ បានបញ្ជាក់ថា បន្ទាប់ពីបានទទួលពាក្យបណ្តឹង លោករវសេនីយ៍ត្រី សុខ ឡេង បានដឹកនាំកម្លាំងធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញា រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះពៅ ទីអូន ហៅក្បាលធំ នាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសាកសួរ និងបានត្រួតពិនិត្យទឹកនោម រកសារ ធាតុញៀន លទ្ធផលវិជ្ជមាន។ ចំណែកបក្ខពួកម្នាក់ទៀត ដែលរត់គេចខ្លួន កម្លាំងជំនាញកំពុងស្រាវជ្រាវបន្ត។

ក្រោយឃាត់ខ្លួននិងសួរចម្លើយ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននិងបក្ខពួក ពិតជាបានធ្វើសកម្មភាពយកម៉ូតូរបស់ជនរងគ្រោះ ដាក់បញ្ចាំ ដើម្បីយកប្រាក់ប្រើប្រាស់គ្រឿងញៀនប្រាកដមែន។ ដោយផ្អែកលើចម្លើយ សារភាព កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿង បញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជ អាវុធហត្ថខេត្ត ចាត់ការតាមនីតិវិធី។

ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញអាវុធហត្ថក្រុងសិរីសោភ័ណ បញ្ជូនទៅសាលាដំបូងខេត្ត កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES