Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឧកញ៉ាម្នាក់ទៀត តុលាការសម្រេចដា-/ក់គុ-/ក ករណីចេញសែកស្អុយ ១០ម៉ឺនដុល្លារ

ឧកញ៉ាម្នាក់ទៀត តុលាការសម្រេចដា-/ក់គុ-/ក ករណីចេញសែកស្អុយ ១០ម៉ឺនដុល្លារ

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ បានចេញដីកា សម្រេចឃុំខ្លួនបុរសម្នាក់ ដែលមានគោរមងារឧកញ៉ា ពាក់ព័ន្ធករណីចេញសែកស្អុយ ប្រមាណ១០ម៉ឺនដុល្លារ។បុរសដែលតុលាការសម្រេចឃុំខ្លួន មានឈ្មោះម៉ាន់ ច័ន្ទឌី ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរអគ្គនាយកក្រុមហ៊ុន IQI Cambodia និងក្រុមហ៊ុន Premium Group និងជាសមាជិកសភាពាណិជ្ជកម្មកម្ពុជា ១រូបផងដែរ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា បុរសឈ្មោះមា់ន់ ច័ន្ទឌី ត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយក ដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បង្គាប់ឱ្យចូលខ្លួនកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានី ភ្នំពេញ ដើម្បីសាកសួរលើបណ្តឹងចោទប្រកាន់ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (ប្រាស់មូលប្បទានបត្រ គ្មានសាច់ប្រាក់ “សែកស្អុយ” ប្រមាណ១០ម៉ឺនដុល្លារ) ។

សូមបញ្ជាក់ថា ក្រោយពីត្រូវបានឃាត់ខ្លួនជនសង្ស័យ យកមកសាកសួរ សមត្ថកិច្ចបានពិនិត្យ និងរកឃើញមានតម្រុយជាប់ពាក់ព័ន្ធបទល្មើសដូចពាក្យបណ្តឹងរបស់ជនរងគ្រោះ ទើបសមត្ថកិច្ចសុំគោលការណ៍ពីព្រះរាជអាជ្ញា ដើម្បីបញ្ជូនទៅស្ថាប័នអយ្យការ តាមនីតិវិធី។

សំណុំរឿងនេះ ត្រូវបានលោកវង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ រួចបានសម្រេចចោទប្រកាន់ជនសង្ស័យជាផ្លូវការ និងបានចាត់បញ្ជូនទៅចៅក្រមស៊ើបសួរ  លោកតុប ឈុនសុង ហើយលោកចៅក្រមស៊បសួរ បានសម្រេចឃុំខ្លួនជនសង្ស័យឈ្មោះ ម៉ាន់ ច័ន្ទឌី ដាក់ពន្ធនាគារ PJ ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រ ព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤៕

RELATED ARTICLES