Sunday, September 8, 2024
Homeតារាខ្មែរកែវ សុបញ្ញា ៖ចាំអ៊ុតលើកទី២

កែវ សុបញ្ញា ៖ចាំអ៊ុតលើកទី២

ភ្នំពេញ៖កែវ សុបញ្ញា មានស្វាមីជាង៦ខែមកហើយ តែពេលនេះនាងមិនទាន់ពពោះ​កូនដំបូង​តាម​បំណងប្រាថ្នានោះទេ ខណៈដែលក្រោយរៀបការភ្លាមៗនាងបានប្រាប់អ្នក​យកព័តមាន​យើង​ថានឹងយកកូននៅឆ្នាំរោង នេះឲ្យខាងតែបាន ប៉ុន្ដែឥឡូវបែជាមិនទាន់ធំក្លិនកូនង៉ាទៅវិញ ។ទោះជាយ៉ាងណាតារាហង្សមាសរូបនេះថាបច្ចុប្បន្ននាងកំពុងតែចាំអ៊ុតលទ្ធផលលើកទី២ តែមិនធានា១០០ % ថាត្រូវតែបានទេ បន្ទាប់ពីខកចិត្តលទ្ធផលលើកទី១។

  កែវ សុបញ្ញា ប្រាប់តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី៨ កក្កដា ថាការំពឹងវគ្គទី១ ត្រូវបរា​ជ័យទៅហើយ ហេតុនេះទាំងរូបនាងនិងស្វាមីរងចាំអ៊ុតវគ្គទី២ ម្ដងទៀតក្រែងបានលទ្ធផលល្អ ។តារាចម្រៀងរូបស្រស់និងពូកែវោហា​ស័ព្ទចឬករួសរាយរូបនេះនិយាយទាំងសំណើចថា”ស្វាមីខ្ញុំគាត់រវល់ណាស់ ព្រឹកចេញបាត់ ព្រលប់មកផ្ទះ ក៍ទៅវិញបាត់ យប់ជ្រៅបានមកវិញ អីចឹង​ហើយបានជាមិនបានកូនលឿនដូចចិត្តហ្នឹង”។

 កែវ សុបញ្ញា ថាជីវិតនាងក្រោយមានស្វាមីជាងកន្លះឆ្នាំនេះមានការប្រែប្រួលច្រើន​ដូច​ជាពីមុន​ចូល​ចិត្តទិញអ៊ឺវ៉ាន់ ម៉ាកប្រេន ប្រេន តែឥឡូវមុននឹងទិញអ្វីមួយគិតណាស់ ព្រោះចង់​គ្រងគ្រង​ការចំ​ណាយ ប្រយ័ត្នប្រយ៉ែងរឿងហិរញ្ញវត្ថុ ហើយនាងក៍ចាស់ទុំជាងមុនច្រើនដែរ ដើម្បី​សាងអនាគត​ដ៍ល្អ​​មួយតាមបំណង​។ចំណុចមួយ​ទៀតបញ្ញា ថាពីមុននាងទៅ​ណាតែ​ម្នាក់​ៗឯងឥឡូវ​ទៅ​ណា​បណ្ដើរប្ដី តែស្វាមីនាងជានុស្ស​រវល់​ខ្លាំងណាស់ គឺជួបនាងតែនៅពេលយប់ ទំនេរពីការងាររាជ​ការប៉ុណ្ណោះ ។

 ឆ្លើយតបសំណួរថាតើកែវ សុបញ្ញា មានការបារម្ភចំពោះទីផ្សារចម្រៀងទេ ព្រោះតារា​ល្បីៗ​ឲ្យ​តែ​មានស្វាមីនិងកូនរួច លែងខ្លាំងដូចកាលនៅលីវនោះនាងថាសម្រាប់​រូបនាងនៅបន្ដ​ការ​ងារសិល្បៈផង និងរកស៊ីមុខរបរក្រៅសិល្បៈផងដូចជាពេលនេះនាងបើកហាងកាត់ដេរ ច្នៃម៉ូដសម្លៀកបំ​ពាក់​ឲ្យទាំងតារានិងអតិថិជនទូទៅ បន្ទាប់ពីនាងបានបិទហាងCS Beer នៅក្រុងតាខ្មៅ ព្រោះ​តែចុងក្រោយនេះតំណើរការអត់សូវរលូន ដោយសារតែវិបត្តិសេដ្ឋកិច្ច ។សុបបញ្ញា ថាក្រោយរៀបការរួចស្វាមីក៍ចង់ឲ្យ​នាង​ផ្អាក​ថតសម្ដែងភាពយន្ដដែរ តែដោយ​សារតែរូបនាងមានហេតុផលច្បាស់លាស់ ព្រោះតែស្រ​លាញ់សិល្បៈទើបប្ដីឲ្យបន្ដថតដូចដើម ហើយពេលនេះនាងកំពុងតែថតរឿងថ្មីមួយ​ទៀតផង​ដែរ បន្ទាប់ពីបានថតភាព​យន្ដភាគឲ្យ​ហង្ស​មាសជាបន្ដបន្ទាប់។

 កែវ សុបញ្ញា ក៍ដូចជាតារាល្បីៗមួយចំនួនទៀតដែរ ពោលគឺក្រោយមានស្វាមីរួចមិន​ពឹង​លើអាជីពសិល្បៈទាំង​ស្រុងទេ គឺត្រូវតែមានមុខរបរខាងក្រៅបន្ថែមពីលើអាជីពចាស់ ហើយ​នាង​ក៍ដូចសុគន្ធ និសា ដែរដែលត្រូវស្វាមីយល់ព្រមឲ្យថតសម្ដែងរឿងតាមចិត្តចង់។

 គួររំលឹកថាកែវ សុបញ្ញា ជាអតីតបេក្ខភាពThe Voice Cambodia រដូវកាលទី១ ហើយ​នាងបានដឹកដៃលោកប៉ាល់ ប៉ោស៊ាង ជាមន្រ្ដីកងរាជអាវុធហត្ថ រៀបការកាលពីថ្ងៃទី១៣ ខែ​មករា ឆ្នាំ​២០២៤ ក្រោយលោកប៉ោស៊ាង តាមស្រលាញ់នាងអស់រយពេល១៥ឆ្នាំ ។ក្រៅពី​អាចច្រៀង​បទមរតកដើមក៍បាន សម័យក៍បាននោះសុបញ្ញា មានទេពកោសល្យសម្ដែង​ភាព​យន្ដ​មិនចាញ់​តារារួមអាជីពឡើយ ទើបធ្វើឲ្យហង្សមាសផ្ដល់ឱកាសកាសឲ្យនាងថតសម្ដែង​ជាច្រើនរឿងមក​ហើយ។សុបញ្ញា ជាតារាដែលមានស្វាមីជាមន្រ្ដីយោធាមានដូចជានាងគង់ ច័ន្ទរដ្ឋា ,កុល ដាវី​,ស៊ឹម សូលិកា  ,និងកែវ ពិសី ជាដើម ។

  Fan ចាំមើលថាតើនៅឆ្នាំ២០២៤ កែ​វ សុបញ្ញា នឹងជោគជ័យរឿងយកកូននៅលើកទី២ នេះដែរ ឬអត់ ?

RELATED ARTICLES