ភ្នំពេញ ៖ សម្តេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ បានសម្រេចដំឡើងតំណែងកូនប្រុស ទី២ គឺលោកហ៊ុន ម៉ានិត ពីសមាជិកគណៈ- កម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការកណ្តាល ជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជន កម្ពុជា។
យោងតាមសេចក្តីសម្រេចរបស់គណបក្ស ប្រជាជនកម្ពុជា លេខ ០៨២/១៧ សស.គក ចុះថ្ងៃទី០៩ ខែកុម្ភុៈ ឆ្នាំ២០១៧ ដែលចុះហត្ថលេខាដោយសម្តេចហ៊ុន សែន ប្រធានគណបក្ស មានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖
សេចក្តីសម្រេច ស្តីពីការតែងតាំងមន្ត្រី គណបក្ស
យោង ៖ -សេចក្តីសម្រេចលេខ ៖ ១២៥៤ សស.គក ចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥
-សំណូមពរការងារ និងសមត្ថភាពមន្ត្រី គណបក្ស
-សំណើរបស់គណៈចាត់តាំង នៃគណៈកម្មាធិការកណ្តាល
-មតិឯកភពរបស់គណៈអចិន្ត្រៃយ៍នៃ គណៈកម្មាធិការកណ្តាល
គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល សម្រេច ៖
ប្រការ១ ៖ តែងតាំងឯកឧត្តមហ៊ុន ម៉ានិត សមាជិកគណៈកម្មាធិការត្រួតពិនិត្យនៃគណៈ- កម្មាធិការកណ្តាល ជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការកណ្តាល។
ប្រការ២ ៖ ខុទ្ទកាល័យគណៈចាត់តាំង គណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការ កណ្តាល និងឯកឧត្តមហ៊ុន ម៉ានិត ត្រូវប្រតិបត្តិ តាមសេចក្តីសម្រេចនេះ…។
គួរបញ្ជាក់ថា ក្រៅពីតំណែងនៅក្នុងជួរ គណបក្សប្រជាជនកម្ពុជា លោកឧត្តមសេនីយ៍- ទោ ហ៊ុន ម៉ានិត ក៏មានតំណែងមួយចំនួន នៅ ក្នុងស្ថាប័នរាជរដ្ឋាភិបាល ជាប្រធាននាយកដ្ឋាន ចារកិច្ចនៃក្រសួងការពារជាតិ និងជាអនុប្រធាន គណៈកម្មការដោះស្រាយបញ្ហាកូដកម្ម និង បាតុកម្មគ្រប់មុខសញ្ញា ព្រមទាំងជាអគ្គលេខា- ធិការរងនៃអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ហើយក៏ជានាយករងខុទ្ទកាល័យនាយករដ្ឋមន្ត្រីផងដែរ