Sunday, September 8, 2024
Homeតារាខ្មែរតារាសម្ដែងយស តារាវត្តី ៖កាក់កបខ្លាំង ក្រោយ វិលពីម៉ាឡេស៊ី

តារាសម្ដែងយស តារាវត្តី ៖កាក់កបខ្លាំង ក្រោយ វិលពីម៉ាឡេស៊ី

ភ្នំពេញ៖អតីតបវរកញ្ញាក្នុងកម្មវិធីFace Of Cambodia 2023 កញ្ញាយស តារាវត្តី បន្ទាប់ពីបានវិលត្រឡប់មកពីប្រកួតនៅប្រទេសម៉ាឡេស៊ី កាលពីអំឡុងខែតុលា ឆ្នាំ២០២៣ នោះពេលនេះនាងសកម្មភាពសិល្បៈកាន់តែច្រើនពិសេសគឺធ្វើជាBA ឲ្យក្រុមហ៊ុន និងផលិតផលផ្សេងៗជាបន្ដបន្ទាប់តែម្ដង ។វត្តី បានប្រាប់តាមទូរស័ព្ទថាក្រៅពីការងារខាងលើនាងក៍មមា​ញឹក​​ជាមួយហាងសម្លៀកបំពាក់ផ្ទាល់ខ្លួនផងដែរ ខណៈដែលទាក់ទងវិស័យបវរកញ្ញា វិញនាងបង្ហើបថាមិនបានបោះបង់នោះទេ ប៉ុន្ដែនឹងវិលវិញនៅពេលវេលាដ៍សមស្របមួយអាចនៅដើមឆ្នាំ២០​២៥ ខាងមុខនេះ ។តែនៅពេលសួរថាតើនាងចង់ចូលរួមប្រកួតបវរកញ្ញានៅកម្មវិធីណាមួយនោះនាងបែជាថាមិនទាន់អាចប្រាប់បានទៅវិញ តែថាFan និងអ្នកគាំទ្រនាងនឹងបានឃើញនាងម្ដងទៀតក្នុងការប្រកួតបវរកញ្ញា នៅឆ្នាំក្រោយនេះហើយ ដែលការមកលើកនេះជាមួយអ្វីដែលថ្មីនិងប្លែកជាងលើកមុនដាច់។

 គួរបញ្ជាក់ថាយស តារាវត្តី ជាតារាសម្ដែង និងម៉ូដែលអាជីពម្នាក់ តែដោយសារនាងចង់បានបទពិសោធន៍ និងវិវត្តន៍ខ្លួនចូលជ្រៅក្នុងវិស័យបវរកញ្ញា ទើបនាងនៅតែពង្រឹងសម្ថភាពរបស់ខ្លួនពី១ឆ្នាំទៅ១ឆ្នាំ តាមរយៈការចូលរួមប្រកួតបវរកញ្ញា ដែលបំណងធំរបស់នាងគឺចង់ពាំនាំយកអរិយធ័ម វប្បធ័មរបស់ខ្មែរទៅកាន់ពិភពលោកនៅពេលដែលនាងមានឱកាសឡើងលើឆាកអន្ដរជាតិ ។ស្រីស្រស់វត្ដី ក៍ជាអ្នកចូលចិត្តធ្វើកម្មវិធីសប្បុរសធ័មជាច្រើនលើកច្រើនសារមកហើយ គ្រាន់តែនាងមិនដែលបង្ហោះឬបញ្ចេញសកម្មភាពឲ្យគេឃើញនៅលើបណ្ដាញសង្គមប៉ុណ្ណោះ ។

  ប៉ុន្ដែអ្វីដែលចម្លែកនៅពេលសួរថាតើកញ្ញាយស តារាវត្តី ពេលនេះមានម្ចាស់បេះដូងហើយ ឬនៅនោះស្រីស្អាតថាបេះដូងនាងនៅទំនេរទៅវិញ ។កញ្ញាតារាវត្តី បន្ថែមថាពេលនេះរឿងស្នេហានាងមិនទាន់ចង់គិតច្រើនទេ។យស តារាវត្តី ថ្លែងថា”រឿងស្នេហាខ្ញុំមិនទាន់គិតទេ ខ្ញុំចង់រស់នៅជីវិតជាខ្លួនឯង ម្នាក់ឯង បន្ដទៀត​”។

គេចាំមើលថាតើការត្រៀមខ្លួនវិលវិញរបស់ស្រីស្រស់តារាវត្តី នាពេលខាងមុខនាងនឹងទទួលបានជោគជ័យថែមទៀតកម្រិតណាទៅ ?ហើយវេទិការដែលនាងចូលរួមប្រកួតបវរកញ្ញានោះជាកម្មវិធីមួយណា ?

RELATED ARTICLES