Sunday, September 8, 2024
Homeតារាខ្មែរស្រីស្អាតព្រំរិទ្ធិកា ៖ថានាងស្លៀកពាក់ទៅតាមពេលវេលា

ស្រីស្អាតព្រំរិទ្ធិកា ៖ថានាងស្លៀកពាក់ទៅតាមពេលវេលា

ភ្នំពេញ៖ក្នុងឈុតប៊ីគីនីស្រីស្រស់តូចច្រឡឹងនាងនែប ព្រំរិទ្ធិកា បានបង្ហាញដងខ្លួនដ៍​តូចតន់​របស់​នាងគួរឲ្យចង់ប៉ះអង្អែលដែលម្ដងនេះគេអាចមើលឃើញស្បែក​សាច់របស់នាង​តាំងពី​ចុងជើងដល់សក់តែម្ដង។តារាកូនខ្មែរកាត់ថៃរូបនេះពិតជា​មានរាងគួរឲ្យក្នក់ក្នាញ់មែន​នៅពេលដែលលេងបែបនេះ ហើយនាង​ហាក់មិនបារម្ភចំពោះ​ការប្រ​ឈម​​អាចរងការរិះ​គន់ទៅលើការស្លៀកពាក់របស់ខ្លួននោះទេ ។

 ក្នុងជំនួបតាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី៨ កក្កដា ស្រីស្រស់នែប ព្រំរិទិ្ធកា វាចាថាមិន​មែន​សុខៗ​នាងនឹកឃើញចង់ទៅថតឈុតប៊ីគីនី នោះទេ ប៉ុន្ដែនោះជាការងារ​ហើយ​​ខាង ក្រុមហ៊ុនគេតម្រូវ។នាងរិទ្ធកា រៀបរាប់ថានាងត្រូវបានអូតែលមួយ នៅក្រុងកំពង់សោម ហៅនាងឲ្យថតឲ្យសណ្ឋាគានិងរីសតនៅទីនោះ ហើយអ្នកគ្រប់គ្រង​តម្រូវ​ឲ្យនាងស្លៀក​ឈុត​បែបនេះ ដើម្បីប្រម៉ូតពីអូតែល និងResort នោះ។តារាសម្រស់គួរឲ្យ​គយ​គន់ពិសេស​ពេល​លេង​ឈុតប៊ីគីនីរូបនេះថាការស្លៀកឈុតស៊ិចស៊ីនេះនាងមិនខ្លាចមានការរិះគន់នោះទេ ព្រោះ​នាងថតនាងថតនៅមាត់សមុទ្រ ហើយធ្វើការទៅតាម​ក្រុមហ៊ុនគេតម្រូវ​ប៉ុណ្ណោះ មិនមែន​សុខ​ៗនាងស្លៀកឈុតនេះ ហើយខុសពេលវេលានិងទីតាំងឡើយ ។

 តាមរយៈការដោះឈុតក្រៅចេញអស់នៅសល់តែឈុតពិសេសនេះនាងនែប ព្រំរិទ្ធ​កា ប្រាកដជាធ្វើឲ្យប្រុសៗមិនតិចនាក់ទេ ដែលលង់និងសម្រស់របស់នាងនិងចង់ធ្វើជាម្ចាស់​បេះ​ដូងស្រីស្អាតរូបនេះទៀតផង។ប៉ុន្ដែអ្នកខ្លះក៍ចង់ដឹងថាតើនាងរិទ្ធិកា មានវះកាត់កែ​សម្រស់​ផ្នែកណាទេ ឬមួយនៅOriginal ?

 នែប ព្រំរិទ្ធិកា បានអះអាងថាគិតត្រឹមនៅឆ្នាំ២០២៤ នេះនាងមិនទាន់បានកែកុន​ផ្នែក​ណា​មួយទេ ពោលគឺនៅរក្សាររបស់ពីធម្មជាតិ១០០ % តែនាងបានហាត់​ប្រាណជាប្រចាំ​តែ​ម្ដង​។រិទ្ធិកា បន្ថែមថាដោយសារតែមិនធ្លាប់ឆ្លងកាត់មុខកាំបិត ឬកែកុនត្រង់កន្លែងណាមួយនោះ ហេតុនេះនាងថារូបនាងផ្ទាល់ក៍មិនទាន់មានសម្រស់ល្អឥតខ្ចោះដែរ ប៉ុន្ដែនាងនៅតែរក្សារ​គោ​ល​ការណ៍ហាត់ប្រាណជាប្រចាំជាបន្ដទៀត រួមទាំងការញាំអាហារល្អៗ ។

 គួរបញ្ជាក់ថានែប ព្រំរិទ្ធិកា ត្រូវបានគេស្គាល់ច្រើននៅពេលដែលនាងចាប់ដៃគូ​សម្ដែង​ជាមួយDJ ផាន់ រ៉ុង លេងរឿងខ្លីៗ ហើយនាងក៍បានថតMV ជាមួយលោកខេមរៈ សិរីមន្ដ និង​លោកឆាយ វីរៈយុទ្ធ ជាដើម ។តារារូបស្រស់នេះក៍ជាមុខសញ្ញានៃស្ពតពាណិជ្ជកម្មផងដែរ ទើប​​នាំឲ្យនាងមានឱកាសលេចមុខតាមស្ពតជាបន្ដបន្ទាប់ ហើយពេលនេះនាងក៍បាន​វិវត្តន៍​ខ្លួន​ពី​ជាតារាសម្ដែងទៅជាពិធីការិនីរបស់CTN  ក្នុងកម្មវិធី”Shadow Chef “ដោយចាប់ដៃ​ជា​មួយ​នាយគ្រឿន ។

 នែប ព្រំរិទ្ធិកា បន្ថែមថាសម្រាប់អាជីពMC ពេលនេះកំពុងតែបោះជំហ៊ានទៅមុខហើយ ព្រោះនាងមានដៃគូល្អគឺនាយគ្រឿន ។នាងថានៅឆ្នាំ២០២៤ នេះនាងក៍ទទួលថតភាពយន្ដដែរ ខណៈ​ដែលកាលពីឆ្នាំមុនៗបានខកខាន សម្ដែងជាច្រើនរឿង ព្រោះតែគ្មានពេលគ្រប់ក្រាន់ ប៉ុន្ដែឥឡូវនាងចាប់ផ្ដើមចង់ថតរឿង ព្រោះតែគិតថាក្នុងនាមជាតារាសម្ដែងម្នាក់ត្រូវតែមាន​សកម្មភាព​សិល្បៈឲ្យបានច្រើនទើបល្អ។

 ក្រៅពីនាងនែប ព្រំរិទ្ធកា តារាដែលចូលចិត្តតែងខ្លួនស៊ិចស៊ីនៅឆ្នាំ២០២៤ នេះមាន​ដូចជានាងហ្វា ហ្វា ហៅស្រីយី ,អៀ ម៉េងលិ ហៅអូនម៉ី និងសេង សុខឃីម ជាដើម ។រិទ្ធិកា ថាក្រោយបែកសង្សារចាស់ពេលនេះបេះដូងនាងទំនេរ ខណៈដែលការសង្ស័យថានាងនិងDJ ផាន់រ៉ុង បង្កាត់ភ្លើងស្នេហាជាមួយគ្នានៅក្រៅឆាកនោះ ឥឡូវក៍ត្រូវបន្សាបដែរ បន្ទាប់ពីឌីជេ រូបនោះបានភ្ជាប់ពាក្យជាមួយនាងម៉ាលិកា កាលពីថ្ងៃទី១៤ មករា ឆ្នាំ២០២៤ ។គេចាំមើលថា​ក្រោយនាងរិទ្ធិកា ហ៊ានលេងឈុតប៊ីគីនី ធ្វើឲ្យប្រុសៗជាច្រើនបះសក់ច្រូងនេះ​តើបុរសណា​ទៅ​នឹង​ដណ្ដើមបានបេះដូងស្រីស្អាតរូបនេះ ?

RELATED ARTICLES