Sunday, September 8, 2024
Homeតារាខ្មែរព្រាប សុវត្ថិ ៖ធ្វើខួបឲ្យកូនទី៣ ខណៈគ្មានដំណឹងយកកូនថែម

ព្រាប សុវត្ថិ ៖ធ្វើខួបឲ្យកូនទី៣ ខណៈគ្មានដំណឹងយកកូនថែម

ភ្នំពេញ៖ព្រាប សុវត្ថិ បានធ្វើខួបកំណើតឲ្យកូនប្រុសទី៣ សុវត្ថិ សិរីវុឌ្ឍ កាលពីថ្ងៃទី៥ ខែ៧ តែលើកនេះក៍ដូចជាមុនៗដែរគឺលោកធ្វើកម្មវិធីជាលក្ខណៈគ្រួសារ មិនមានកម្មវិធីជប់​លៀង​ទ្រង់ទ្រាយធំឡើយ  ។អ្វីដែលគួរឲ្យចា​ប់អារម្មណ៍នោះលោកសុវត្ថិ បានហៅកូនទី៣​របស់​លោក​ថាជាកូនពៅ ដែលបញ្ជាក់ថាលោកគ្មានបំណងយកកូនថែមនោះទេ បើទោះជាភរិយា​លោក​អ្នក​ស្រីឡុង ស្រីមុំ ជាញឹកញាប់ចេះតែប្រលែងលេងជាមួយលោកដោ​យ​​បង្ហាញ​សញ្ញា​ចង់បាន​កូន១ទៀតក្ដី ប៉ុន្ដែពេលនេះលោកស្រីមិនបានពពោះកូនទី៤ឡើយ ។ប្រភពបាន​ឲ្យ​ដឹងថា​ទាំង​ប្រពន្ធ ម្ដាយ និងម្ដាយក្មេករបស់លោកសុវត្ថិ រួមទាំងមិត្តភក្ដិជិតដិតសុទ្ធតែជម្រុញ​ឲ្យលោក​សុវត្ថិ យកកូន១ទៀតនោះគឺជាកូនស្រី ព្រោះថាលោកមាន​កូនប្រុសដល់​ទៅ៣នាក់​ទៅហើយ អីចឹងបើបានកូនស្រីម្នាក់ទៀតទើបកាន់តែមានភាពកក់ក្ដៅក្នុងគ្រួសារ ។ប៉ុន្ដែនៅ​ពេល​ឭ​ពាក្យ​គេឲ្យយោបល់រឿងយកកូនថែមនោះលោកសុវត្ថិ នៅតែស្ងៀមនិង​សើចញឹមៗ​ប៉ុណ្ណោះ ខណៈ​អ្នកស្រីឡុង ស្រីមុំ ចង់បានកូនស្រីខ្លាំង ។តែលោកសុវត្ថិ វិញលោកបែជា​ចង់​ឲ្យកូនទី៣របស់​លោកយកប្រពន្ធទៅវិញ ព្រោះលោកធ្លាប់សួរទៅកូនប្រុសថា​កាលណា​បាន​យកសង្សារ? ដែល​នេះបញ្ជាក់ថាបើលោកមានកូនប្រសារគឺនឹងមានចៅ។

 នៅមិនទាន់ដឹងពីមូលហេតុដែលលោកព្រាប សុវត្ថិ មិនមានផែនការណ៍តាមយក​កូន​ស្រីឬកូនទី៤ នោះទេ តែតាមការព័តមានថាអាចមកពីលោកគិតថាពេលនេះវ័យ៤៩ឆ្នាំ របស់​លោករាងជ្រេបន្ដិចហើយ ហេតុនេះលោកចង់ឲ្យកូនប្រុសយកប្រពន្ធដើម្បីលោក​បានចៅព​វិញ​ប្រសើរជាង។ប៉ុន្ដែក្នុងចំណោមកូនទាំង៣របស់លោកសុវត្ថិ ពេលនេះមិនទាន់មានដំណឹង​ថាម្នាក់ណានឹងការប្រពន្ធមុនគេទេ ព្រោះកូនទី២របស់លោកគឺសុវត្ថិ មុនីនាគ ដែល​ធ្លាប់តែ​ស្និត​ស្នេហ៍នាងរ៉េត ស៊ូហ្សាណា នោះពេលនេះពួកគេលែងដើរចូលគ្នាទៅហើយ បន្ទាប់ពី​លោក​ស្រីឡុង ស្រីមុំ ប្រកាសកាលពីឆ្នាំ២០២២ ថាមុនីនាគ និងស៊ូហ្សាណា អត់មានទំនាក់​ទំនង​ស្នេហា ហើយសូមកុំឲ្យមហាជនយល់ច្រឡំជាបន្ដទៅទៀតនោះ ។

  គួរបញ្ជាក់ថាព្រាប សុវត្ថិ បានចាប់ដៃអ្នកស្រីឡុង ស្រីមុំ រយៈពេល២៧ឆ្នាំ(១៩៩៧-២០២៣ )មកហើយដែលទទួលបានចំណងដៃកូនប្រុស៣នាក់គឺកូនទី១៖សុវត្ថិ មុនីវណ្ណ,​កូន​ទី២៖សុវត្ថិ មុនីនាគ និងកូនទី៣៖សុវត្ថិ សិរីវុឌ្ឍ ដែលពេលនេះពួកគេសុទ្ធ​តែជាតារា​ចម្រៀង​ទាំងអស់ ក្រោមការបណ្ដុះបណ្ដាលរបស់ឪពុកគេផ្ទាល់តែម្ដង។​តែក្រៅពីអាជីពចម្រៀងកូនៗ​របស់លោកសុវត្ថិ ក៍មានតួនាទីក្នុងជូរកងទ័ព្ទផងដែរគឺលោកព្រឹន្ទបាលឯក សុវត្ថិ មុនីវណ្ណ មាន​តួនាទីជាជំនួយការ ការិយាល័យទី៥ នៃកងទ័ព្ទជើងគោក,លោកពលបាលទោ សុវត្ថិ មុនីនាគ មានតួនាទីជាជំនួយការ ការិយាល័យទី៥ នៃកងទ័ព្ទជើងគោក និងលោកពលបាល​ទោ សុវត្ថិ សិរីវុឌ្ឍ មានតួនាទីជាជំនួយការ ការិយាល័យទី៥ នៃកងទ័ព្ទជើងគោក ខណៈ​ដែល​ឪពុករបស់​ពួកគេលោកវីរៈសេនីយ៍ឯកព្រាប សុវត្ថិ មានតួនាទីជារងការិយាល័យទី៥ នៃកង​ទ័ព្ទ​ជើង​គោក​ ។

គេចាប់អារម្មណ៍ដែរថាព្រាប សុវត្ថិ បាននាំកូនច្បងសុវត្ថិ មុនីវណ្ណ និងកូនពៅសុវត្ថិ សិរីវុឌ្ឍ ឲ្យចូលច្រៀង​នៅ ​Galaxy ជាមួយខ្លួន បន្ទាប់ពីលោកនិងកូនៗចេញពីហង្សមាស ប៉ុន្ដែលោក​នៅតែផ្អឹបទុក​កូនទី២ សុវត្ថិ មុនីនាគ ឲ្យនៅក្រៅសែង្វៀនដដែល ទើបធ្វើឲ្យកូន​កណ្ដាលរបស់​លោកម្នាក់​នេះ​លែងសូវមានសកម្មភាពសិល្បៈច្រើនដូចមុន ។អ្នកជំនាញ​សិ​ល្បៈ​​​លោកនូ ស៊ឹប បានប្រាប់អ្នកយកព័តមានយើងថាមូលហេតុដែលព្រាប សុវត្ថិ អត់ទាន់​យក​កូនចូល​Galaxy ទាំងអស់ ព្រោះតែលោកចង់រក្សារតម្លៃកូនៗរបស់​លោក។តែ​អ្នក​លេង​បណ្ដាញ​សង្គម​ថាមិនយូទេ លោកសុវត្ថិ នឹងយកកូនទី២ឲ្យទៅច្រៀងជុំគ្នាជាមួយ​លោក​និង​បងប្អូនគេដូច​កាលពួកគេជ្រកនៅហង្សមាសជាមិនខាន ។

មហាជនកត់សម្គាល់ថាតាំងពីព្រាប សុវត្ថិ ដើរចេញពីហង្សមាសជិត៤ឆ្នាំ នេះលោក​មិន​ទាន់អាច​ធ្វើព្យុះភ្លៀងក្នុងទីផ្សារចម្រៀងដូចមុនទេ ព្រោះFan នៅតែនិយមស្ដាប់ និង​ច្រៀង​បទលោកចាស់ៗលោកដដែល បើទោះជាបទទាំងនោះភាគច្រើនចម្លងពីចិន និងថៃ ក្ដី ។ប៉ុន្ដែគេចាំ​មើល​ថានៅឆ្នាំទី៥ ឬឆ្នាំ២០២៥  នៅGalaxy ព្រាប សុវត្ថិ ដែលពេលនោះមាន​អាយុ​៥០ឆ្នាំគត់ អាចនឹងមានការប្រែ​ប្រួល​ខុស​ពី៤ឆ្នាំ​មុន ដែរឬអត់ ?

RELATED ARTICLES