Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចិន ជួលឡានខ្មែរជិះ ឆ្លងភ្លើងឆេះ រត់ចោលឡាន

ចិន ជួលឡានខ្មែរជិះ ឆ្លងភ្លើងឆេះ រត់ចោលឡាន

ភ្នំពេញ ៖ បុរសជនជាតិចិន ម្នាក់ កំពុងបើកបររថយន្ត ១គ្រឿង ពេលមេឃកំពុងធ្លាក់ភ្លៀង សង្ស័យឆ្លងចរន្តខ្សែភ្លើង បណ្តាលឱ្យកើតមានអគ្គិភ័យឆាបឆេះ ផ្អើលប្រជាពលរដ្ឋនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់រលត់ភ្លាមៗ តែបុរសចិន បានរត់ចោលឡានបាត់។

ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ទល់មុខរោងចក្រកាណាឌីយ៉ា ស្ថិតក្នុងភូមិត្រពាំងថ្លឹង សងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត ១គ្រឿងម៉ាកតូយ៉ូតា ព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BP-9658 បើកបរក្នុងទិសដៅពីកើត ទៅលិច ក្នុងល្បឿនមធ្យម លុះមកដល់ចំណុចខាងលើ ស្រាប់តែឆ្លងចរន្តភ្លើង បណ្តាលឱ្យឆេះហុយទ្រលោមតែម្តង។

ប្រភពដដែល បន្តថា ភ្លាមៗនោះ អ្នកបើកបររថយន្តខាងលើ ដែលជាជនជាតិចិន បានឈប់រថយន្ត និងចុះមក ស្រែកហៅគេឯងឱ្យជួយ ហើយភ្លាមៗនោះប្រជាពលរដ្ឋឃើញដូច្នេះ នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ មកបាញ់រលត់អស់ភ្លាមៗ ត្រឹមតែ១បំពង់ប៉ុណ្ណោះ។

ក្រោយកើតហេតុ អ្នកបើកបររថយន្តជាជនជាតិចិនខាងលើ បានហៅម៉ូតូកង់បីជិះចេញទៅបាត់ ដោយទុក រថយន្តចោលនៅលើចិញ្ចើមផ្លូវ។ បន្ទាប់មក ត្រូវបានខាងម្ចាស់ដើម ជាជនជាតិខ្មែរ ដែលជាអ្នកជួលរថយន្តឱ្យជនជាតិចិន បានមកអូសយករថយន្តទៅជួសជុលដោយខ្លួនឯង៕

RELATED ARTICLES