Friday, October 18, 2024
Homeតារាខ្មែរខាត់ សុឃីម ៖កូនកំលោះពូកែសម្ដែង ,កាត់ទៅរកអ្នកណា ?

ខាត់ សុឃីម ៖កូនកំលោះពូកែសម្ដែង ,កាត់ទៅរកអ្នកណា ?

ភ្នំពេញ៖ថ្មីៗនេះតារាពហុជំនាញអ្នកនាងខាត់ សុឃីម បានទម្លាយចឬកកូនប្រុសកំលោះ​របស់​នាងឈ្មោះបញ្ញា ស្កាយ យសស័ក្ក័ ថាថាពិតជាមានល្បិចខ្ពស់ រហូតនាងមិនអាចតាមទាន់ទេ ព្រោះធ្វើខ្លួនកម្សត់ តែរឿងសម្ងាត់ គ្រប់ស្រី ។បើទោះជាសុឃីម និយាយលេងបែបមែន​ក៍​ដោយ ប៉ុន្ដែអ្នកលេងបណ្ដាញសង្គមលើកឡើងថាកូនរបស់សុឃីម អាចកាត់ទៅរកឪពុក​របស់​គេ បានជាគ្រាន់តែពេញវ័យកំលោះភ្លាម ស្រីតោងស្នេហ៍បែបនេះ។

   ខាត់ សុឃីម ទម្លាយពីចឬកកូនកំលោះជាសាធារណៈថា”ល្បិចកូនមីងៈ ធ្វើខ្លួនជាSad តែPrivate គ្រប់ស្រី “។

 ក្រោយពីខាត់ សុឃីម មានការកាតត្រដាងពីកូនប្រុសសំណព្វចិត្តបែបនេះ មានអ្នក​លេង​បណ្ដាញសង្គមជា​ច្រើន​បានលើកឡើងថាកូនសុឃីម ជាបុរសមានមន្ដស្នេហ៍ខ្លាំង ព្រោះ​រូបរាងសង្ហារកាត់ទៅប៉ាគេ និងខ្លះទៀតថាជាព្រាននារីតាំងពីក្មេងជាដើម ។

 ហ្វេសបុកឈ្មោះNeth Neardey ខមិនថា “ព្រានសុទ្ធហើយអ៊ី” ។ហ្វេសបុកឈ្មោះAh Gich Emiko ខមិនថា”ពេលនេះកូនអ៊ី អស់ផ្លូវដើរហើយ “។ហ្វេសបុកឈ្មោះkanha Rith ខមិន​ថា”ហែកកេរ្តិ៍កូនចឹងមីង “។

 ទោះជាអ្នកលេងបណ្ដាញសង្គមភាគច្រើនថាកូនប្រុសខាត់ សុឃីម អាចនឹងកាត់ទៅ​តាម​ឪ​ពុករបស់គេដែលជាលោកចា រិទ្ធី ក្ដី ក៍អ្នកនាងសុឃីម នៅរក្សារភាពស្ងៀមស្ងាត់ ហើយ​មិន​បញ្ជាក់​ថាកូននាងកាត់ទៅតាមអ្នកណាទេ ។តែការដែលអ្នកលេងហ្វេសបុកភ្ជាប់ឈ្មោះ​កូន​ប្រុសសុឃីម ទៅលោកចា រិទ្ធី ព្រោះតែគេដឹងថាតារាភាពយន្ដជើងចាស់លោករិទ្ធី ជាបុរស​សម្បូរមន្ដស្នេហ៍មិនធម្មតាឡើយ បើទោះជាពេលនេះលោកមានវ័យចំណាស់ក្ដី តែ​ម៉ូដ​សក់ នៅតែខ្ញង់ ហើយសង្សារលោកសុទ្ធតែជាស្រីក្មេងមានវ័យស្មើកូនលោក ដែល​ប្រុស​ផ្សេងៗ​ទៀតពិបាកធ្វើតាមលោក។សម្រាប់សុឃីម កន្លងមកកូនប្រុសនាងធ្វើឲ្យនាងរំភើប ខ្លាំង​ព្រោះតែកូនកំលោះបានចេញវីដេអូ ថាគេមានមោទនភាពខ្លាំងណាស់ ដែល​បាន​កើត​ជាកូននាង នាំឲ្យសុឃីម សែនរំភើបចិត្តក្រៃលែង ។ក្រៅពីញោះកូនកំលោះរឿងពូកែ​ញ៉ែស្រី​ដោយសម្ងាត់នោះសុឃីម ក៍ធ្លាប់ធ្វើតេស្ដរឿងរកកូនប្រសារផងដែរ ដែលពេលនោះមិនខ្វះ​ក្រមុំៗចង់ដាក់ពាក្យឡើយ ក្នុងនោះថែមទាំងមានតារាចម្រៀងវ័យក្មេងដែល​ធ្លាប់រាប់​អាន​គ្នា​ជាមួយនាងក៍ពួកគេចង់ធ្វើសង្សារស្កាយ ដែរ តែពេលនេះគ្មានដំណឹងកូនប្រុសសុឃីម គ្រោង​ភ្ជាប់ពាក្យជាមួយនារីណាម្នាក់ឲ្យប្រាកដទេ ។

 ខាត់ សុឃីម បានចាប់ដៃស្វាមីក្មេងលោកអ៊ិន សុបញ្ញា ហៅផាណូ រយៈពេល១២ឆ្នាំមក​ហើយដោយទទួលបានកូនស្រីម្នាក់ជាចំណងដៃឈ្មោះបញ្ញា ហ្វូតូស្អាត អាយុ១១ឆ្នាំ ខណៈ​ដែល​កូនប្រុសនាងឈ្មោះបញ្ញា ស្កាយ យសស័ក្ក័ អាយុ១៩ឆ្នាំ ។ប្រភពបានឲ្យដឹងថាសុឃីម មិនអនុញ្ញាត្តិឲ្យកូនប្រុសបានជួបមុខឪពុករបស់គេទេ ប៉ុន្ដែលោកចា រិទ្ធី រំពឹងថាពេលកូនធំ​ពេញ​វ័យទៅគេនឹងទៅជួបឪពុកដោយខ្លួនឯងជាមិនខាន ។

 អ្នកនាងខាត់ សុឃីម ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាការមានកូន២នាក់នេះ​គឺគ្រប់​គ្រាន់ហើយសម្រាប់រូបនាង ហេតុនេះនាងលុបចោលគម្រោងយកកូនទី៣ ដោយហេតុផល​ថាក្មេងសម័យនេះអាចនឹងពិបាកគ្រប់គ្រងហើយដើរខុសផ្លូវបើឪពុកម្ដាយគ្មានពេលវេលាគ្រប់គ្រាន់អប់រំគេ អីចឹងហើយបានជានាងលែងចង់បានកូនថែម ។ប៉ុន្ដែនាងចង់បានកូនប្រសារទៅ​វិញ ។

 គួររំលឹកថាខាត់ សុឃីម ដែលត្រូវបានគេចាត់ទុកថានាងជាតារាម្នាក់ដ៍ឈ្លាស​វៃនោះ​បានភ្លាត់ស្នៀតចាញ់បោកឧកញ៉ាម្នាក់អស់ប្រាក់ជាង៩០ម៉ឺនដុល្លារកាលពីចុងឆ្នាំ២០២១ ធ្វើ​ឲ្យអ្នកខ្លះពេបជ្រាយ និងសើចចំអកថានាងធ្លាក់​ខ្លួនហើយ ។សុឃីម ឈឺចិត្តណាស់នៅ​ពេល​ដែលនាងប្រាប់វិធីដល់អ្នកទាំងឡាយកុំឲ្យចាញ់បោកគេដូចជារូបនាង តែបែមើលស្រាល​លើ​ខ្លួន​បែបនេះ ហើយនាងបានលេង១ក្បាច់តបទៅអ្នកចំអកឲ្យនាង​វិញតាមរយៈការពាក់គ្រឿង​អង្ការ​មាស ពេជ្រ ជ្រែកខ្លួន និងពេលនេះជិះរថយន្ដទំនើប២គ្រឿងឆ្លាស់គ្នាគឺLexus Lx600 និងLexus Lx570 ដែលធ្វើឲ្យអ្នកធ្លាប់ថានាងធ្លាក់ខ្លួនក្រព្រោះចាញ់បោកឧកញ៉ានោះ លែង​ហ៊ានក្អក ៕

RELATED ARTICLES