Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមករណីប្លន់និងឆបោក បញ្ជូនឡើងតុលាការ១៥នាក់

ករណីប្លន់និងឆបោក បញ្ជូនឡើងតុលាការ១៥នាក់

ភ្នំពេញ ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ បានបញ្ជូនក្រុមជនសង្ស័យប្រុសស្រីសរុបចំនួន១៥នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងអំពើប្លន់ប្រដាប់អាវុធ កាច់កម៉ូតូប្រដាប់អាវុធ និងករណីឆបោកទ្រព្យសម្បត្តិប្រជា ពលរដ្ឋ។

សូមបញ្ជាក់ថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើសន្និសីទសារព័ត៌មាន កាលពីវេលាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ ដោយបានបង្ហាញថា ជនសង្ស័យទាំង១៥នាក់ ពាក់ព័ន្ធនឹង៣ករណី ត្រូវបានសមត្ថកិច្ចជំនាញ សហការជាមួយនគរបាលតាមបណ្តាខណ្ឌពាក់ព័ន្ធបើកប្រតិបត្តិការ៤៨ម៉ោង ដើម្បីឈានដល់ការបង្ក្រាបបានជាបន្តបន្ទាប់ ដោយករណីបទល្មើសធំជាងគេក្នុងចំ ណោម៣ករណីនេះ គឺក្រុមជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពប្លន់ប្រដាប់អាវុធ នៅភោជនីយដ្ឋានមួយកន្លែង យីហោ  ខ្យល់ទន្លេ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីវេលាទៀបភ្លឺថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤។

សូមជម្រាបថា ជនសង្ស័យទាំង១៥នាក់ មានតែ១១នាក់ប៉ុណ្ណោះ ដែលមានការពាក់ព័ន្ធនឹងបទល្មើសទាំង៣ខាងលើ ដោយពួកគេត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការទៅតាមផ្លូវច្បាប់។ ដោយឡែក ៤នាក់ផ្សេងទៀត ដែលត្រូវបានឃាត់ក្នុងរង្វង់ប្រតិបត្តិការ ជាមួយគ្នានោះ គឺសមត្ថកិច្ចរកឃើញថា មិនមានការពាក់ ព័ន្ធនោះទេ ដោយពួកគេគ្រាន់តែមានផ្ទុកសារធាតុញៀនក្នុងខ្លួនប៉ុណ្ណោះ ដូច្នេះហើយដោយមានការអនុញ្ញាតពីស្ថាប័ន្ថអយ្យការ នគរបាលសម្រេចបញ្ជូនពួកគេទៅមណ្ឌលស្តារនីតិសម្បទា ដើម្បីបន្សាបសារធាតុញៀន៕

RELATED ARTICLES