Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជិះម៉ូតូដេក ធ្លា.../ក់ចូល...លូ ស.../ន្លប់

ជិះម៉ូតូដេក ធ្លា…/ក់ចូល…លូ ស…/ន្លប់

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ ជិះម៉ូតូ ១គ្រឿង ក្នុងល្បឿនលឿន លុះងងុយដេក ងោកមួយភាំង ធ្វើឱ្យម៉ូតូរេចង្កូតធ្លាក់លូចិញ្ចើមផ្លូវ បណ្តាលឱ្យរងរបួសធ្ងន់ សន្លប់ស្តូក និងត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ៥៦-៥៧ ស្ថិតក្នុងភូមិព្រៃពិស ឃុំច្រេស ស្រុកកំពង់ត្រឡាច។

តាមប្រភពពីកីន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះខាងលើ (មិនទាន់ស្គាល់អត្តសញ្ញាណ) បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1Y-1210 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ពីត្បូង ទៅជើង ក្នុងល្បឿនលឿន លុះពេលមកដល់ត្រង់ចំណុចកើត ហេតុ ស្រាប់តែងងុយដេក ងោកមួយភាំង ក៏ធ្វើឱ្យរេចង្កូតម៉ូតូធ្លាក់ផ្លូវ ចូលលូ បណ្តាលឱ្យរងរបួសធ្ងន់ សន្លប់បាត់មាត់ឈឹងនៅនឹងកន្លែងតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ ចាត់បញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យភ្លាមៗ។ ចំណែកម៉ូតូ ត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅប៉ុស្តិ៍៕

RELATED ARTICLES