Sunday, September 8, 2024
Homeកីឡាអន្ដរជាតិហ្គារេត សៅហ្គេត ថាខូបប៊ី មែនូ សំខាន់ខ្លាំងសម្រាប់អង់គ្លេស ឈានដល់វគ្គផ្តាច់ព្រ័ត្រ Euro 2024

ហ្គារេត សៅហ្គេត ថាខូបប៊ី មែនូ សំខាន់ខ្លាំងសម្រាប់អង់គ្លេស ឈានដល់វគ្គផ្តាច់ព្រ័ត្រ Euro 2024

ប្រទេសអាល្លឺម៉ង់ ៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ លោកហ្គារេត សៅហ្គេត (Gareth Southgate) អ្នក ចាត់ការទូទៅនៃក្រុមជម្រើសជាតិអង់គ្លេស បានចេញមកបង្ហាញពីអ្វីដែលក្រុម នេះ ខុសពីរាល់ដងកាលពីអតីត កាល ខណ:ដែលកីឡាករ ខូបប៊ី មែនូ (Kobbie Mainoo) ដែលជាខ្សែបម្រើ មកពីក្លឹបបិសាចក្រហម មែនឆេស្ទើរ យូណាយធីដ (Manchester United) បានដើរតួយ៉ាងសំខាន់ក្នុងការធ្វើឱ្យក្រុមជម្រើសជាតិអង់គ្លេស ឈានដល់វគ្គផ្តាច់ព្រ័ត្រ Euro 2024 លើកនេះ បន្ទាប់ពីបានយកឈ្នះហូល្លង់ ២-១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

កីឡាករ Kobbie Mainoo វ័យ ១៩ឆ្នាំ បានបង្កើនកម្រិតនៃការលេងរបស់គេ បន្ទាប់ពីបានបោះជំហានទៅលេងក្នុងក្រុមបិសាចក្រហម Manchester United ប្រហែល ៧-៨ខែមុន ដែលល្អឥតខ្ចោះនៅក្នុងក្រុមជម្រើសជាតិអង់គ្លេស។ ទោះបីទើបតែមកប្រកួតក្នុងកម្មវិធីធំ ជាលើកដំបូងក៏ដោយ ប៉ុន្តែកីឡាកររូបនេះ មានសារៈសំខាន់ខ្លាំងណាស់ចំពោះក្រុមរបស់ជម្រើសជាតិអង់គ្លេស របស់លោក Gareth Southgate ។

លោកហ្គារេត សៅហ្គេត (Gareth Southgate) បាននិយាយថា “គេ (Kobbie Mainoo) ពិតជាអស្ចារ្យណាស់ ការលេងរបស់គេគឺពូកែ។ ជាពិសេសនៅពេលដែលអ្នកក្រឡេកមើលគេនៅក្មេង។ យើងមិនដែលមានកីឡាករបែបនេះពីមុនមកទេ។ គេបានធ្វើឱ្យមានភាពខុសប្លែកគ្នានៅក្នុងខ្សែបម្រើរបស់យើង។ អ្នកលេងផ្សេង ទៀត អាចចាប់បាល់បានយ៉ាងងាយស្រួល ទោះបីគាត់រងសម្ពាធពីកីឡាករគូប្រជែងក៏ដោយ ក៏គេមានសមត្ថ ភាពបង្វិលបាល់បញ្ជូនដោយភាពងាយស្រួល មិនគួរឱ្យជឿ ទោះបីជាវាមិនងាយស្រួលក៏ដោយ»។

កំណត់ត្រាដ៏ល្អបំផុតរបស់លោក Gareth Southgate បន្ទាប់ពីដឹកនាំក្រុមជម្រើសជាតិអង់គ្លេស យកឈ្នះក្រុមជម្រើសជាតិហូល្លង់ 2-1 និងឈានទៅវគ្គផ្តាច់ព្រ័ត្រនៃ Euro 2024 ដែលក្រុមជម្រើសជាតិអង់គ្លេស អាចឈានដល់វគ្គផ្តាច់ព្រ័ត្រ បានតែម្តងប៉ុណ្ណោះ នៅពេលដែលពួកគេបានឈ្នះ World Cup ឆ្នាំ១៩៦៦ ។

ស្នដៃលេចធ្លោរបស់លោក Gareth Southgate ជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិអង់គ្លេស ៖

-ឆ្នាំ២០១៨ ៖ ការប្រកួតបាល់ទាត់ពិភពលោក វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

-ឆ្នាំ២០១៩ ៖ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Nations League

-ឆ្នាំ២០២០ ៖ ជើងឯករង Euro 2020

-ឆ្នាំ២០២២ ៖ ការប្រកួត World Cup វគ្គ ៨ក្រុមចុងក្រោយ

-ឆ្នាំ២០២៤ ៖ ចូលដល់វគ្គផ្ដាច់ព្រ័ត្រ Euro (ជួបអេស្ប៉ាញថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤)៕ ខៀវទុំ

RELATED ARTICLES