Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបើកឡានដេកក្រឡា.../ប់ចូលប្រឡាយ ងា.../ប់ជ្រូកច្រើនក្បា.../ល

បើកឡានដេកក្រឡា…/ប់ចូលប្រឡាយ ងា…/ប់ជ្រូកច្រើនក្បា…/ល

ខេត្តកំពង់ស្ពឺ ៖ រថយន្តដឹកជ្រូក១គ្រឿង មិនដឹងថា មានបញ្ហាអ្វី សង្ស័យអ្នកបើកបរងងុយដេក ងោក១ភាំង ទើបធ្វើឱ្យរេចង្កូតក្រឡាប់ ធ្លាក់ចូលទឹកប្រឡាយ បណ្តាលឱ្យសត្វជ្រូកជាច្រើនក្បាលបានឈ្លក់ទឹកងាប់។ហេតុការណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅជិតរបង វត្តទំពូងខាងជើង ស្ថិតក្នុងឃុំមានជ័យ ស្រុកសាមគ្គីមុនីជ័យ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មានករណីក្រឡាប់រថយន្តដឹសត្វជ្រូកចូលក្នុងប្រឡាយទឹកបណ្តាលឱ្យសត្វជ្រូកងាប់ជាច្រើនក្បាល ស្ថិតនៅជិតរបងវត្តទំពូងខាងជើង ឃុំមានជ័យ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤។

សមត្ថកិច្ចបានបញ្ជាក់ថា គ្រោះថ្នាក់នេះមិនបណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ ហើយអ្នកបើកបរ ក៏ មិនបានបញ្ជាក់ថា មកពីមូលហេតុអ្វីដែរ។

យ៉ាងណាក្តី តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ករណីនេះអាចបណ្តាលមកពីអ្នកបើកបររថយន្តងងុយដេក ងោក១ភាំង ទើបធ្វើឱ្យរេចង្កូត ធ្លាក់ផ្លូវ ចូលក្នុងប្រឡាយទឹកបែបនេះ។

ក្រោយកើតហេតុ ម្ចាស់សត្វជ្រូកទាំងនោះបានយករថយន្តផ្សេងទៀត មកដឹកសត្វជ្រូកដែលនៅរស់ព្រមជាមួយ សត្វជ្រូកដែលងាប់ ចេញពីកន្លែងកើតហេតុទៅបាត់៕

RELATED ARTICLES