Sunday, September 8, 2024
Homeតារាខ្មែរហេតុអីឈិន ម៉ានិច្ច ៖នៅតែមិនអាចក្លាយជាតួឯក ?

ហេតុអីឈិន ម៉ានិច្ច ៖នៅតែមិនអាចក្លាយជាតួឯក ?

ភ្នំពេញ៖រយៈពេល៨ឆ្នាំ ជ្រកនៅក្រោមដំបូលហង្សមាសនាងឈិន ម៉ានិច្ច ត្រូវបានគេ​មើល​ឃើញ​ពីសម្ថភាពរបស់នាងថាជាតារាម្នាក់ដែលមានទឹកដមសម្លេងសាកសមជាម្ចាស់ពាន ។ប៉ុន្ដែភាពលេចធ្លោរបស់នាងម៉ានិច្ច បែជានៅមានកម្រិតទៅវិញ បើប្រៀបធៀបជាមួយ​តារា​ស្រីផ្សេងទៀតដែលលេងសម្រស់ដូចជានាងរ៉េត ស៊ូហ្សាណា ,ពេជ្រ សូលីកា និងSK ជាដើម បើទោះជាពួកគេមិនអាចប្រៀបធៀបសម្លេងជាមួយនាងម៉ានិច្ច ក្ដី ។

 តារាចម្រៀងល្បីរបស់ហង្សមាសម្នាក់និយាយដោយស្នើសុំមិនឲ្យដាក់ឈ្មោះថាឈិន ម៉ានិច្ច តាមគេមិនទាន់ ព្រោះតែនាងមិនវិវត្តន៍ខ្លួន ប្ដូរពីច្រៀងភាគច្រើនជាបទស្លូវ ទៅជាបទ​ញាក់​ដែលមានក្រុមរាំអមដូចគេ ទើបទីផ្សារចម្រៀងមិនទៅមុខបែបនេះ ។ទោះជាយ៉ាង​ណា​ការ​ច្រៀង​បទមរតកដើមបានយ៉ាងពិរោះនោះនាំឲ្យនាងម៉ានិច្ច មានទីផ្សារល្អនៅក្រៅស្រុក​ជាង​ក្នុង​ស្រុក ។

 ឈិន ម៉ានិច្ច (ឈិន ស្រីនិច្ច )មិនអាចទាក់ទងបានទេ កាលពីពេលថ្មីៗនេះ ព្រោះជា​ទម្លាប់​នាងមិនសម្ភាសន៍ជាមួយអ្នកកាសែត​ទេ ដែលចំណុចនេះជាផ្នែកមួយធ្វើឲ្យនាង​គ្មាន​មុខ​​​លើ​សារព័តមានដូចតារាផ្សេងទៀត ហើ​យ​ពិបាកលេចធ្លោជាងនេះ ។ចំណែកFan របស់​ស្រីស្រស់រូបនេះ​វិញលើកឡើង​ថានាងម៉ានិច្ច ច្រៀងសម្ដែងសាក​សមគ្នាខ្លាំង​ជាមួយ​លោក​ដួង វីរៈសិទ្ធ តែតាំងពី​លោក​សិទ្ធ ចេញពីហង្សមាសទៅនាងកាន់តែពិបាករក​ដៃគូដែល​យល់​ចិត្ត ហេតុនេះហើយបានជាពិ​បាក​ពង្រីកទីផ្សារចម្រៀង បើទោះជាសម្លេង​នាងស៊ីគ្នា​ជាមួយ​លោកនី រតនា ក៍ដោយ ប៉ុន្ដែផលិតកម្ម​មិន​តម្រូវពួកគេជាដៃគូគ្នាជាប្រចាំឡើយ ។

 ឈិន ម៉ានិច្ច លើកពាន Cambodian Idol រដូវកាលទី២ ក្រោយនាងបរាជ័យប្រលង​ចម្រៀង​The Voice Cambodia ហើយនាងបានកែប្រែមុខមាត់និងជីវភាពច្រើនយ៉ាងរហ័ស្ស ព្រោះពីមុន​ធ្លាប់​តែ​ជិះម៉ូតូឌុបទៅច្រៀង តែឥឡូវមានរយន្ដទំនើបម៉ាកJeep Rubicon តម្លៃជិត​១០ម៉ឺន​ដុល្លារ និងមានផ្ទះ១ល្វែងផ្ទាល់ខ្លួនទៀតផង ។យ៉ាងណានាងម៉ានិច្ច ដែលធ្លាប់តែ​មាន​គូស្នេហ៍​ដើរ​តាម​ឆាក​តន្រ្ដីពេលនាងមិនទាន់ល្បីនោះ​ពេលនេះគេមិនដែល​ឃើញ​បុរស​នោះ​តាម​នាងដូចមុនទៀតទេ ក្រោយ​បែក​​ធ្លាយថានៅថ្ងៃឡើងផ្ទះនាងកាលពីឆ្នាំមុន មានមន្រ្ដី​ធំ​ម្នាក់បានចងដៃនាងនូវ​លុយ​ដុល្លារ​១​បាច់។សម្រាប់នាងម៉ានិច្ច វិញពេលនេះ​ទោះជាមិន​សម្រុក​ខ្លាំងជា​មួយ​អាជីព​ចម្រៀ​ង​មែន តែហង្សមាសបានផ្ដល់ឱកាស​ឲ្យនាងឡើង​ច្រៀង​សម្ដែងនៅឆាកតន្រ្ដីStudio ទូរទស្ស​ន៍​ជាញឹកញាប់ ខណៈដែលកាលពីខែ៤នាង ក៍បានដឹក​ដៃលោកឆន សុវណ្ណារាជ ទៅច្រៀង​សម្ដែង​នៅកាណា​ដាជាមួយអ្នកនាងឡាយ លក្ខិណា ផងដែរ ។

  ក្រៅពីឈិន ម៉ានិច្ច តារាដែលមានសម្លេងក្រអួនក្រអៅ តែមិនសូវលេចធ្លោដូចអ្នក​លេង​​​សម្រស់ឆើតឆាយ នៅហង្ស​មាសមានដូចជានាងឈីន រតនៈ ,ម៉ង់ ច័ន្ទកញ្ញា និងចំរើន សុភ័ក្រ្ដ ជាដើម ។ប៉ុន្ដែនាងម៉ានិច្ច ដែលធ្លាប់តែច្រៀងតាមហាងពីមុនបានតម្លៃខ្លួន​តែជាង​១០​ដុល្លារ ក្នុង១យប់នោះឥឡូបនាងអាចរកប្រាក់ចំណូលពីអាជីព​ចម្រៀ​ងបានរាប់ម៉ឺនដុល្លារ ក្រោ​យ​ពីនាងបានឈ្នះពានកាលពីឆ្នាំ២០១៦ ។

  គួរបញ្ជាក់ថាហង្សមាសបានរកឃើញម្ចាស់ពានCambodian Idol ៤រូបមកហើយគឺនី រតនា ,ឈិន ម៉ានិច្ច ,គ្រី ថៃពៅ និងលីម តិចម៉េង ហើយក្នុងចំណោមនោះលោករតនា លេច​ធ្លោ​ជាងគេ តែបានចុះខ្សោយទៅវិញពេលមានប្រពន្ធនិងកូន៣នាក់ ។សម្រាប់នាងម៉ានិច្ច វិញអំឡុងពេលទៅច្រៀងសម្ដែងនៅកាណាដាជាង១ខែនាងត្រូវបានអាណិកជនខ្មែរនៅទីនោះ​មិនតិចនាក់ទេ ចង់ធ្វើជាម្ចាស់ចិត្តនាង តែគេជឿរថាស្រីស្រស់រូបនេះអាច​នឹងជ្រើសផ្លូវ​ស្នេ​ហ៍”ជួញជិត ប្រសើរជាងជួញឆ្ងាយ “ ព្រោះទោះជាពេលនេះនាងមិនដែល​បង្ហាញគូ​ស្នេហ៍​ជាចំហ មែន ប៉ុន្ដែគេជឿរថានាងមិនមែនទុកបេះដូងឲ្យនៅទំនេរឡើយ ។អ្វីដែលគួរឲ្យ​កត់​សម្គា​ល់នោះ នៅពេលដែលនាងម៉ានិច្ច មិនទាន់អាចក្លាយទៅជាតួឯក នោះនៅឆ្នាំ២០២៤ តារាស្រីហង្សមាសបន្ដឈរលំដាប់ជូរមុខនៅតែឱក សុគន្ធកញ្ញា ,ពេជ្រ សោភា ,សុគន្ធ និសា និង​សួស វីសា ដដែល បើទោះជាតារា៤ដួងខាងលើនេះប៉ុន្មានឆ្នាំចុងក្រោយអត់បទផ្ទុះក្ដី ៕

RELATED ARTICLES