Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចា.../ប់ខ្លួ...នជនឆបោក ដាក់លុយតិច ចំណេញច្រើន

ចា…/ប់ខ្លួ…នជនឆបោក ដាក់លុយតិច ចំណេញច្រើន

ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់ឱ្យដឹង កាលពីរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ថា មន្ត្រីជំនាញ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវបង្ក្រាបលើបទល្មើសឆបោកប្រាក់ តាមរយៈការដាក់ប្រាក់វិនិយោគ ដែលផ្តល់ប្រាក់ ចំណេញត្រលប់មកវិញ ក្រោមការសម្រប សម្រួលដោយអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ។

ប្រភពដដែលបន្តថា ការបង្ក្រាបនេះ បានឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះម.ន.រ.ដ ភេទប្រុស អាយុ២៥ឆ្នាំ បានធ្វើសកម្មភាព ទទួលបញ្ជាពីជនល្មើសជាមេក្លោង ឱ្យបើកគណនីធនាគារ និងលេខទូរស័ព្ទ ភ្ជាប់ជាមួយអត្តសញ្ញាណរបស់ខ្លួនដើម្បីទទួលប្រាក់ និងដកប្រាក់ ព្រមទាំងទទួលផលពីបទល្មើសនេះទៀតផង។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់នីតិវិធីបន្ត។

នាយកដ្ឋានសូមក្រើនរំលឹកដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្ន ក្នុងការអូសទាញរបស់ជនមិនស្គាល់អត្តសញ្ញា ណ ឱ្យបើកគណនីធនាគារ ឬប្រើប្រាស់អត្តសញ្ញាណផ្ទាល់ខ្លួន ដើម្បីទទួលប្រាក់ពីបទល្មើស ដោយទទួលបានកម្រៃពីអំពើទាំងនោះ គឺជាចំណែកក្នុងការប្រព្រឹត្តិបទល្មើស នឹង ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕

RELATED ARTICLES