ភ្នំពេញ៖អ្នកនាងឡាយ លក្ខិណា បានដឹកដៃគូស្នេហ៍ភេទដូចគ្នាទៅដើរកម្សាន្ដ នៅឆ្នេរសមុទ្រ Plattsburgh NY សហរដ្ឋអាមេរិក កាលពីដើមខែកក្កដា ដែលនោះគឺជាការរឹតចំណងស្នេហាឲ្យកាន់តែរឹងមាំថែមទៀត បន្ទាប់ពីអ្នកទាំងពីរបានសាងស្នេហ៍ដោយបើកចំហនៅលើទឹកដីកាណាដា អស់រយៈពេលជាង៥ឆ្នាំ ។តាមរយៈការលេងខ្លួនបែបស៊ិចស៊ីក្នុងឈុតប៊ីគីនីនៅលើឆ្នេរសមុទ្រ នោះអ្នកនាងលក្ខិណា នៅតែមានសម្រស់ទ្រលុកទ្រលន់ ខណៈដែលគូស្នេហ៍តាមនាងជាប់ជានិច្ច ពោលគឺជាអង្គរក្សបេះដូងតែម្ដង។ប្រភពបានឲ្យដឹងថាអ្នកនាងលក្ខិណា ទៅអាមេរិកជើងនេះក្នុងគោលបំណងដើម្បីដើរកម្សាន្ដជាមួយម្ចាស់ស្នេហ៍ផង នឹងត្រៀមច្រៀងសម្ដែងកម្មវិធីមួយនៅពាក់កណ្ដាលខែ៨ ដោយចាប់ដៃជាមួយតារាចម្រៀងលោកមាស សាលី ដែលបានទៅរស់នៅជាមួយប្រពន្ធនៅអាមេរិកជាច្រើនឆ្នាំមកហើយ និងប្អូនប្រុសលោកសាលី ម្នាក់ទៀតឈ្មោះលោកវេហាស៍ ។
អ្នកនាងឡាយ លក្ខិណា បានថ្លែងសារផ្ដាំទៅអ្នកគាំទ្ររបស់នាងនៅអាមេរិកថា អ្នក ដែលស្រលាញ់នាងទាំងអស់នៅទីក្រុងLowell (Massachusetts) សហរដ្ឋអាមេរិក សូមរងចាំរាំលេងកម្សាន្ដជុំគ្នានៅភោជនីយដ្ឋានសំពៅមាស នៅថ្ងៃទី១៧ ខែ៨ ឆ្នាំ២០២៤ ក្នុងកម្មវិធីបុណ្យអុំទូក ខាងមុខនេះ។
នេះជាលើកទី២ហើយសម្រាប់អ្នកនាងឡាយ លក្ខិណា ព្រោះកាលពីចុងខែធ្នូ ឆ្នាំ២០២៣ នាងក៍ធ្លាប់បានចេញទៅច្រៀងសម្ដែងនៅអាមេរិកម្ដងដែរក្នុងពិធីបុណ្យឆ្លងឆ្នាំសាកលដែលពលរដ្ឋខ្មែរនៅអាមេរិកប្រារពឡើង។សម្រាប់ការទៅអាមេរិកលើកនេះអ្នកនាងលក្ខិណា អាចដើរលេងរយៈពេលដល់ទៅជាង១ខែឯណ្ណោះទើបដល់ថ្ងៃដែលនាងច្រៀងសម្ដែង ហេតុនេះហើយនាងពិតជារីករាយខ្លាំងណាស់ ព្រោះលុយក៍បាន ស្នេហាក៍កាន់តែរឹងមាំថែមទៀត ។ប៉ុន្ដែសម្រាប់អាណិកជនខ្មែរនៅអាមេរិកដែលចង់ញ៉ែអ្នកនាងលក្ខិណា នោះបានខកចិត្តមិនតិចទេ ព្រោះថានាងមានអង្គរក្សបេះដូងតាមស្អិតគ្រប់ជំហ៊ានបែបនេះទៅហើយ តើប្រុសណាទៅហ៊ានប៉ះសាច់នាងបាន ?
គួរបញ្ជាក់ថាអ្នកនាងឡាយ លក្ខិណា បានពន្យាពេលវិលមកខ្មែរវិញអស់រយៈពេលជាង៥ឆ្នាំហើយ ក្រោយនាងជួបគូស្នេហ៍ថ្មីជាស្រី្ដម្នាក់នៅកាណាដា ដែលធ្វើឲ្យនាងជាប់អន្ទាក់ស្នេហ៍ នាំឲ្យតាតាឧកញ៉ាក្នុងស្រុកដែលចង់បាននាងធ្វើជាគូស្នេហ៍និយាយមិនចេញ ។ប្រភពបានឲ្យដឹងថាអ្នកនាងលក្ខិណា ត្រូវគូស្នេហ៍ធានាគ្រប់បែបយ៉ាងទាំងអស់ក្នុងការរស់នៅកាណាដាជាបន្ដទៀត ហើយក្រៅពីច្រៀងសម្ដែងគេឃើញនាងនាំគូស្នេហ៍ទៅដើរលេងនៅតាមឆ្នេសមុទ្រជាញឹកញាប់ និងញាំអាហារថ្លៃៗដែលមើលទៅជីវិតនាងពេលនេះកំពុងតែមានក្ដីសុខបំផុតមិនធ្លាប់មានពីមុនតែម្ដង ។តែមានពេលខ្លះនៅពេលឃើញសារព័តមានចុះផ្សាយពីសម្ព័ន្ធភាពស្នេហានាងជាមួយស្រី្ដម្នាក់នៅកាណាដានោះនាងមិនសូវសប្បាយចិត្តទៅវិញ បើទោះជានាងបានបើកស្នេហាមួយនេះជាសាធារណៈហើយក៍ដោយ ។
ក្រៅពីអ្នកនាងឡាយលក្ខិណា តារាដែលសាងស្នេហាភេទដូចគ្នាមានដូចជាពិធីការិនីអ្នកនាងម៉ៃយ៉ា ,តារាចម្រៀងអេនីហ្សាម ,ពិធីករផេនខេក ,តារាចម្រៀងលី អ៊ីវ៉ាធីណា និងលោកម៉ាដូណា ជាដើម ។សម្រាប់អ្នកនាងលក្ខិណា វិញការត្រឡប់មកកាន់ក្បាលមីក្រូជាថ្មីជាង៥ឆ្នាំនេះនាងមានទីផ្សារចម្រៀងក្រៅស្រុកជាងក្នុងស្រុក ព្រោះនាងអាចច្រៀងបាននូវបទជាមរតកដើម បើទោះជានាងបានផ្អាកពីសិល្បៈដល់ទៅ១២ឆ្នាំ(២០០៦-២០១៨) ក្ដី ។ដោយឡែកសម្រាប់ការបើកហាងលក់ខោអាវជាច្រើនឆ្នាំនៅខ្មែរនោះអ្នកនាងលក្ខិណា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាបានរើរពីផ្សារអូឬស្សី មកលក់នៅផ្ទះជិតផ្សារTK ទួលគោក វិញ ហើយប្អូនស្រីនាងជាអ្នកគ្រប់គ្រង។
ទស្សនិកជនចាំមើលថាអ្នកនាងឡាយ លក្ខិណា អាចរក្សារចំណងស្នេហាភេទដូចគ្នា បានគង់វង្សយូអង្វែងដែរឬទេ ព្រោះបច្ចុប្បន្នគេសង្កេតឃើញថាគូស្នេហ៍ស្រីស្រលាញ់ស្រីបានបែកបាក់គ្នាជាបន្ដបន្ទាប់ ដោយសារតែភ្លើងប្រចណ្ឌ។ប៉ុន្ដែអ្នកនាងលក្ខិណា វិញនាងលែងចាប់អារម្មណ៍ប្រុសណាទាំងអស់ ព្រោះនាងក៍ធ្លាប់ឈឺចាប់បែកបាក់ដោយសារតែប្រុហេតុនេះហើយបានជាសាកល្បងភ្ជាប់ស្នេហាជាមួយស្រ្ដីភេទដូចគ្នាម្ដង ត្រូវពន្យាពេលមកខ្មែរអស់ជិត៦ឆ្នាំ បែបនេះ ៕