Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ឡានកុងតឺន័របុ...ក/គ្នា ក្រឡា...ប់/បុ...ក/ផ្ទះពលរដ្ឋ

 ឡានកុងតឺន័របុ…ក/គ្នា ក្រឡា…ប់/បុ…ក/ផ្ទះពលរដ្ឋ

ភ្នំពេញ ៖ បុរសម្នាក់ បានបើករថយន្តកុងតឺន័រ ១គ្រឿង ក្នុងល្បឿនលឿន ទាំងមេឃកំពុងធ្លាក់ភ្លៀង រួចបានរេចង្កូតទៅបុករថយន្តកុងតឺន័រ ១គ្រឿងទៀត ដែលកំពុងបើកបរទិសដៅបញ្ច្រាសគ្នា ពេញទំហឹង បណ្តាលឲ្យក្រឡាប់បុករបងផ្ទះពលរដ្ឋ រងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បាអំពៅ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តសណ្តោងទូកុងតឺន័រ ១គ្រឿង ក្បាលពណ៌ ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 3F-1953 បើកបរតាមបណ្តោយផ្លូវជាតិលេខ១ ទិសដៅពីលិច មកកើត ខណៈបើកមកដល់ចំណុចកើតហេតុ បានបង្អង់ល្បឿន រង់ចាំស្តុប ភ្លាមនោះដែរស្រាប់តែមានរថយន្តសណ្តោងទូកុងតឺន័រ ១គ្រឿងទៀត ក្បាលពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 4A-1733 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅបញ្ច្រាសគ្នា ពីកើត មកលិច ក្នុងល្បឿនលឿន ទាំងមេឃកំពុងធ្លាក់ភ្លៀង ធ្វើឱ្យរេចង្កូតមកបុក រថយន្តកុងតឺន័រដែលបង្អង់ឈប់រងចាំស្តុប ពេញទំហឹង បណ្តាលឱ្យរងការខូចខាត ហើយរថយន្តបង្កមិនទាន់អស់ល្បឿន បន្តបុកចូលរបងផ្ទះ ប្រជាពលរដ្ឋបាក់អស់ជាច្រើនកង់ និងធ្វើឱ្យទូកុងតឺន័រដាច់ក្រឡាប់ធ្លាក់ចេញពីរថយន្តខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ ហើយភ្លាមនោះដែរ អ្នកបើករថយន្តបង្កហេតុ បានចុះរត់គេចខ្លួនបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចរាចរណ៍ ចុះមកដល់វាស់វែង រួចស្ទូចយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយ៕

RELATED ARTICLES