Sunday, September 8, 2024
Homeតារាខ្មែរតន់ ច័ន្ទសីម៉ា ៖ខួប២៦ឆ្នាំ ”១០ឆ្នាំ មានប៉ុន្មានដង?”

តន់ ច័ន្ទសីម៉ា ៖ខួប២៦ឆ្នាំ ”១០ឆ្នាំ មានប៉ុន្មានដង?”

ភ្នំពេញ៖ស្រីស្រស់តន់ ច័ន្ទសីម៉ា បានប្រារពខួបកំណើតគម្រប់អាយុ២៦ឆ្នាំ កាលពីថ្ងៃទី១៤ កក្កដា ដែលខួបឆ្នាំនេះក៍មិនខុសពីឆ្នាំមុនៗដែរគឺនាងធ្វើ​ជាលក្ខណៈគ្រួសារមិនមាន​ការជប់​លៀង​ទ្រង់ទ្រាយធំ ហៅភ្ញៀវរាប់រយនាក់ឲ្យចូលរួមឡើយ ។តែនាងសីម៉ា ទទួលបាន​សារ​ជូនពរលើកទឹកចិត្តច្រើន ពីFan បើទោះជាកាលពីចុងឆ្នាំ២០២២ សីម៉ា ធ្លាប់មានបញ្ហាខ្វែង​គំ​និតគ្នា​ជាមួយអ្នកគាំទ្ររឿងនាងចេញមុខការពារថៅកែស្ទួនៗ ធ្វើឲ្យអ្នកនិយម ស្ដាប់​បទ​ចម្រៀ​ង​​នាងមួយចំនួនព្រមានធ្វើពហិការ លែងស្ដាប់ចម្រៀងនាងតទៅទៀតក្ដី ។នៅថ្ងៃខួបកំ​ណើត​ឆ្នាំ​នេះនាងច័ន្ទសីម៉ា ថានៅពេលដែលអាយុកាន់តែកើន ទទួលបានបទពិសោធន៍​ក្នុងជីវិតកាន់​តែច្រើន តែនាងថាមិនដឹងជា១០ឆ្នាំមានប៉ុន្មានដងនោះទេក្នុងជីវិតមួយនេះ។សីម៉ា សង្កត់ថា​នាង​គិតថាអ្វីក៍អាចកើតមានឡើងដែរ នៅថ្ងៃស្អែក ដោយនឹកស្មានមិនដល់ …។

 នៅអាយុ២៦ឆ្នាំនេះគេកត់សម្គាល់ថានាងតន់ ច័ន្ទសីម៉ា បានជោគជ័យច្រើន​ក្នុងជីវិត​ជាតារាចម្រៀងម្នាក់ដែលវិវត្តន៍ខ្លួនពីអ្នកស្មូតជាប់លេខ១ ប្រចាំខេត្តតាកែវ ក្លាយទៅជា​តារា​ចម្រៀងសម័យ ហើយមុនល្បីឈ្មោះនាងច្រៀង នៅហាងមួយជារៀងរាល់​រាត្រីដោយទទួល​បានប្រាក់ខែត្រឹមតែ​៤៥០ដុល្លារ ប៉ុន្ដែពេលឡើងកូដខ្លាំងចុង ក្រោយជាង៥ឆ្នាំនេះនាងសីម៉ា ត្រូវផលិត​កម្មដាក់តម្លៃខ្លួននាងច្រៀង១កម្មវិធីស៊ីថ្លៃ៥ពាន់ដុល្លារ ធ្វើឲ្យនាងអារកប្រាក់ចំណូល​ពីសិល្បៈ​បានជាច្រើនម៉ឺនដុល្លារក្នុង១ឆ្នាំៗ រហូតមានលទ្ធភាពទិញបានផ្ទះរស់នៅផ្ទាល់ខ្លួន និង​ជិះ​រថ​យន្ដ​ទំនើបៗ ដែលផ្ទុយពីមុននាងរស់នៅបន្ទប់ជួលក្នុង១ខែ៦០ដុល្លារ នៅម្ដុំស្ដុបDN ហើយជិះម៉ូតូទៅ​ច្រៀង​នៅ​ពេលយប់ ។

 អ្វីដែលគួរឲ្យកត់សម្គាល់នាងតន់ ច័ន្ទសីម៉ា ត្រូវបានថៅកែGalaxy ទុកចិត្ត​ដោយ​ទិញ​តារាប្រុសៗចូលជាបន្ដ បន្ទាប់ តែមិនទិញតារាស្រីជើងខ្លាំងរូបណាទៅប្រជែងនាងនោះទេ បើទោះជារយៈពេលចុងក្រោយនេះគេសង្កេតឃើញថាសីម៉ា គ្មានបទផ្ទុះខ្លាំងដូចមុនទៀត​ក៍ដោយ។ ប៉ុន្ដែការលើកឡើងថា១០ឆ្នាំ មានប៉ុន្មានដង និងថាថ្ងៃស្អែក អាចមានរឿង​ដែល​នឹក​ស្មានមិនដល់នោះមានន័យថានាងសីម៉ា បានត្រៀមចិត្តកាយរួចជាស្រេចទៅហើយថា​អាជីព​ចម្រៀងរបស់នាងអាចនឹងមានការប្រែប្រួលគ្រប់ពេលវេលាទាំងអស់ បើទោះជាបច្ចុប្បន្ន​នាង​ជាតារាស្រីតែម្នាក់គត់ដែលមានដៃគូល្អបំផុតព្រោះព្រាប សុវត្ថិ ,ខេមរៈ សិរីមន្ដ និងខេម នៅតែ​គ្មានជម្រើសផ្សេងក្រៅពីបន្ដចាប់ដៃគូជាមួយនាងក៍ដោយ។ដោយឡែកអ្នកជំនាញសិល្បៈបានលើកឡើងថានាងច័ន្ទសីម៉ា ទើបតែអាយុ២៦ឆ្នាំ ដូចច្នេះនាងមានពេលប្រជែងទីផ្សារ​ចម្រៀង​ពេញទំហ៊ឹងបានដល់ទៅ១០ឆ្នាំទៅទៀត ពោលគឺនៅឆ្នាំ២០៣៤ ដែលពេល​នោះនាងមាន​អា​យុ​៣៦ឆ្នាំ ខណៈដែលឱក សុគន្ធកញ្ញា នឹងមានអាយុ៤៧ឆ្នាំ ,មាស សុខសោភា នឹងមាន​អាយុ​៥៣ឆ្នាំ ហើយពេជ្រ សោភា និងសុគន្ធ និសា នឹងមានអាយុ៥១ឆ្នាំ ។ប៉ុន្ដែនៅ​ថ្ងៃ​ពិសេស​របស់​នាងនេះ គេមិនឃើញសីម៉ា បង្ហាញមុខគូស្នេហ៍ជូនកាដូ ឬបង្ហាញការយក​ចិត្ត​ទុកដាក់​ចំពោះ​នាងដូចគូស្នេហ៍ដ៍ទៃទៀតទេ ខណៈដែលជាញឹកញាប់នាងសីម៉ា តែងតែត្អូញ​ត្អែថា​នាងអត់​សង្សារ ឬរកតែក្ដិបសង្សារ១ធ្វើថ្នាំមិនបានផង ។ការវាចាបែបនេះមិនសូវមានគេជឿរ​ជាក់​លើ​សីម៉ា ច្រើនទេ ព្រោះគេគិតថានោះគ្រាន់តែជាDrama ប៉ុណ្ណោះ ព្រោះនាងល្បី និងរូប​ស្រស់​​​ប៉ុណ្ណឹងដែរ រឿងអីដែលគ្មានប្រុសតាមស្រលាញ់?តែតាមព័តមានថាលោក​ឧកញ៉ាពោះ​ម៉ាយ​ម្នាក់ដែលធ្លាប់តែស្និតស្នេហ៍នាងនោះពេលនេះបានងាកទៅភ្ជាប់ស្នេហ៍ជាមួយអ្នកមេម៉ាយម្នាក់បាត់ទៅហើយ ។

តន់ ច័ន្ទសីម៉ា ជាតារាម្នាក់ដែលហ៊ានទទួលស្គាល់ថានាងកែសម្រស់ដល់ទៅ​៣កន្លែងគឺ​ធ្វើ​ច្រមុះ ,ចាក់ចង្ការ និងពត់ធ្មេញ ដែលខុសពីតារាផ្សេងៗទៀតទោះជាពួកគេបាន​កែសម្រស់​ច្រើនកន្លែងជាងនាងយ៉ាងណាក៍មិនដែលទទួលស្គាល់ការពិតឡើយ គឺមានតែប្រឹង​ប្រកែក​ទៅ​វិញ ។សម្រាប់នាងសីម៉ា វិញអំឡុងពេលដែលនាងលែងសូវមានបទផ្ទុះដូចមុនទៀតនោះ គូ​ប្រ​ជែងទីផ្សារចម្រៀងផ្នែកយុវវ័យក៍ស្ងប់ស្ងាត់ដែរ ហេតុនេះហើយបើថៅកែ​Galaxy  នៅតែមិន​ទិញពេជ្រ សោភា ឬមាស សុខសោភា ធ្វើជាដៃគូតារាប្រុសរបស់ខ្លួនទេ នោះស្រីស្រស់​តូច​តន់រូបនេះនៅតែធ្វើព្យុះភ្លៀងនៅផលិតកម្មនេះតទៅទៀត ព្រោះនាងមាន​ឧកញ៉ាដល់ទៅ​៣រូប​ចាំរុញនាងទៅមុខគឺព្រាប សុវត្ថិ ,ខេមសៈ សិរីមន្ដ និងឡេង ណាវ៉ាត់ត្រា ៕

RELATED ARTICLES