Sunday, September 8, 2024
Homeតារាខ្មែរពេជ្រ សូលីកា ៖លាក់ស្នេហ៍ថ្មី ២ឆ្នាំ

ពេជ្រ សូលីកា ៖លាក់ស្នេហ៍ថ្មី ២ឆ្នាំ

ភ្នំពេញ៖ពេជ្រ សូលីកា បានព្យាយាមលាក់បាំងគូស្នេហ៍ថ្មីរយៈពេល២ឆ្នាំ បន្ទាប់ពីនាង​និង​អតីត​គូដណ្ដឹងចែកផ្លូវគ្នាអស់រយៈពេលជាង២ឆ្នាំមកហើយ ដែលធ្វើឲ្យតារាហង្សមាសរូបនេះ​ក្លាយ​ខ្លួនជាមេមាយកូន១ទាំងវ័យក្មេង។អ្នកមេម៉ាយកូន១ស្រួយដូចដូងដុតនាងស្រីពេជ្រ ហៅ​សូលីកា បានបង្ហាញសញ្ញាមានស្នេហ៍ថ្មីមួយឆាវតាមIG ហើយពេលនេះក៍លែងហ៊ាន​បញ្ចេញ​មុខបុរសនោះទៀត ខណៈដែលប្រុសៗកាន់តែច្រើនទាំងក្នុងនិងក្រៅស្រុកនៅតែជ្រួលជ្រើម ចង់ចូលខ្លួនទៅស្អំរបួសបេះដូងនាង។ប្រភពបានឲ្យដឹងថាសូលីកា និងបុរសកាត់ចិន​ដែល​នាង​បង្ហាញលើIG នោះមិនទាន់ច្បាស់លាស់និងគ្នា ហេតុនេះហើយបានជានាងឈប់​កៀក​កើយ​គ្នាតទៅទៀត ។ទោះជាយ៉ាងណានៅលើបណ្ដាញសង្គមគេឃើញ​មានបុរសខ្លះសារភាព​ ស្នេហ៍នាងជាសាធារណៈតែម្ដងនៅពេលដែលនាងគ្រាន់តែផុសរូបថ្មីៗ តែមេម៉ាយ​រូបស្រស់​ហាក់​មិនមែនចិត្តងាយនោះទេ ព្រោះ​តាម​​​ដំណឹងថានាងនៅតែអាលោះអាល័យ​អតីត​គូណ្ដឹង​របស់ខ្លួនលោកគឹម ហាន បើទោះ​ជា​ចែកផ្លូវគ្នាជាង២ឆ្នាំនេះបុរសអា​ណិក​ជន​ខ្មែរអូស្រា្ដ​លី​រូបនោះមានគូស្នេហ៍ថ្មីទៀតហើយ និង​ពេលខ្លះថែមទាំងបណ្ដើរសង្សារថ្មីទៅមើលការ​ច្រៀង​សម្ដែងរបស់នាងក្ដី ។ប្រភពបានឲ្យដឹង​ថាប្រសិនបើសូលីកា ចង់បានគូ​ស្នេហ៍ថ្មី​ជាមន្រ្ដីធំ​វ័យចំណាស់ គឺងាយដូចវបកចេក ព្រោះឲ្យតែនាងOK គឺមិនចាំបាច់​ច្រៀងសម្ដែងរក​លុយ​ចិញ្ចឹមកូននិងប្អូនក៍មានលុយចាយមិនចេះអស់ឡើយ ។ប៉ុន្ដែគេជឿរថា​អ្នកមេម៉ាយអាច​នឹង​ជ្រើសស្នេហ៍ប្រុសថ្មីជាបុរសដែលមានរូបរាងសង្ហារមិនចាញ់អតីតគូដណ្ដឹងរបស់នាងឡើយ ហើយអាណិកជនខ្មែរនៅបរទេស​ជាជម្រើសរបស់តារាហង្សមាស​រូប​នេះច្រើនជាង​ប្រុសក្នុង​ស្រុក ។

 ពេជ្រ សូលីកា មិនសូវមានសកម្មភាពសិល្បៈលេចធ្លោនោះទេ នារយៈពេល​ចុង​ក្រោយ​នេះ ខណៈដែលការចាប់ដៃគូជាមួយលោកថុល សុភិទិ និងនីកូ ក៍មិនមានច្រើនដូចមុនដែរ​ ប៉ុន្ដែនាងបានព្យាយាមចេញបទចម្រៀងនៅខាងក្រៅផលិតកម្មជាមួយប្អូនស្រីរបស់ខ្លួនឈ្មោះនាងជេលី ជីង ដែលនោះគឺជាការត្រួសត្រាយផ្លូវមួយសម្រាប់ប្អូន​ឲ្យដើរតាមគន្លងរបស់​ខ្លួនក្នុង​វិថី​ចម្រៀង ។ចំ​ណែកផលិតកម្មរស្មីហង្សមាស​វិញនៅតែបើកដៃឲ្យសូលីកា មានឱកាសថត​ភា​ព​​​​​យន្ដ​ជាបន្ដបន្ទាប់ទៀត បន្ថែមពីលើចម្រៀង ប៉ុន្ដែគ្មានសញ្ញាបើកភ្លើងខៀវឲ្យប្អូនស្រីនាង​ចូល​​ហង្សមាសដែរនោះទេ ។

  ពេជ្រ សូលីកា ស្ថិតក្នុងចំណោមតារាដែលមានសម្រស់លេចធ្លោនៅ​ហង្ស​មាស​​​​ទើប​ធ្វើឲ្យនាងនៅមានទីផ្សារចម្រៀង និងស្ពតពាណិជ្ជកម្មជាបន្ដបន្ទាប់ បើទោះជាថៅកែមិន​ទាន់​លើកនាងឲ្យធ្វើជាតួឯកក្នុងការឈានទៅប្រជែងតំណែងតារាចម្រៀងស្រីលំដាប់ជូរមុខក៍ដោយ។អតីតតារាចម្រៀងនៅហាងបៀរហ្គាឌិនបុប្ផាជាយដែន និងផលិតកម្មM រូបនេះមានចំ ណុច​ពិសេគឺនាងមិនបណ្ដោយខ្លួនឲ្យឡើងគីឡូជ្រុល ឬបែកសាច់ ក្រោយមាន​ប្ដីនិងកូន​នោះ​ទេ គឺនៅតែ​ស្វែល ទើបខាងAgency មិនអាចមើលរំលងនាងបាន។ទោះជាយ៉ាងណាស្រីពេជ្រ ក៍ពិបាក ទប់ទល់ទីផ្សារតារារួមទ្រនុំដែលលេងសម្រស់ដូចនាងដែរនោះគឺនាងរ៉េត ស៊ូហ្សាណា និង នាង​SK ដែលពួកគេនៅមិនទាន់មានកូនដូចនាងឡើយ ។

 ក្រៅពីពេជ្រ សូលីកា តារាមេម៉ាយដែលលាក់ស្នេហ៍ថ្មីនៅឆ្នាំ២០២៤ នេះមានដូច​ជា​នាង​​សុខ សោសោម៉ាវត្តី និងអឿន ស្រីមុំ ជាដើម ហើយក្នុងនោះមានតែនាងស្រីពេជ្រ ទេ ដែល​នៅតែឆើតឆាយជិះរថយន្ដទំនើបៗ និងប្រើអ៊ឺវ៉ាន់ម៉ាកប្រេន ប្រេន ព្រមទាំងមានជីវិតរស់​នៅលើខុនដូ​យ៉ាងប្រណិត ពោលគឺមិនមែនធ្លាក់ខ្លួនក្រោយចែកផ្លូវពីគូដណ្ដឹងដូចគេម៉ៃ នោះ​ឡើយ ។តែ​សូលីកា អាចរីករាយតែនៅលើឆាកតន្ដ្រីប៉ុណ្ណោះ ព្រោះរឿងដែលនាងឈឺចាប់​ជាង​បែកបាក់​គូដណ្ដឹងទៀតនោះគឺម្ដាយនាងអ្នកស្រីស៊ិន ស្រីនាង ដែលបានសម្លាប់គូស្នេហ៍​ភេទ​ដូចគ្នា កាលពី​យប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ ត្រូវតុលាការកាត់ទោសឲ្យជាប់គុក​រយៈពេល​១២ឆ្នាំ ដែល​មាន​ន័យថាទាល់តែនៅឆ្នាំ២០៣២ ទើបសូលីកា អាច​រស់នៅជាមួយ​ម្ដាយ​ដូច​ដើម​វិញ ៕

RELATED ARTICLES