Sunday, September 8, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចា...ប់ចិ.../នលា.../ងលុយ លបចូលកម្ពុជា

ចា…ប់ចិ…/នលា…/ងលុយ លបចូលកម្ពុជា

ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ បានទទួលដំណឹងអំពីជនជាតិចិនម្នាក់ ដែលត្រូវបានតុលាការប្រទេសសិង្ហបុរី ផ្តន្ទាទោសដាក់ពន្ធនាគារ ពីបទសម្អាតប្រាក់ និងបានចូលមកប្រទេសកម្ពុជា ទើបមន្ត្រីជំនាញធ្វើការ ស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួន និងបណ្តេញចេញ ពីប្រទេសកម្ពុជា។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយព្រះរាជាណាចក្រកម្ពុជា ក៏ជាសមាជិកនៃអង្គការឃ្លាំងមើលការលាងលុយ និងឧក្រិដ្ឋកម្មហិរញ្ញាវត្ថុអន្តរជាតិ ហៅកាត់ថា FATF ផងដែរនោះ និងក្រោយពីបានទទួលដំណឹងពាក់ព័ន្ធជាមួយជនជាតិចិនម្នាក់ ដែលមានការពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់ បានចូលមកក្នុងទឹកដីប្រទេសកម្ពុជា លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំមកអគ្គនាយកដ្ឋានអន្តោប្រ វេស ន៍ ធ្វើការស្រាវជ្រាវស្វែងរកជនជាតិចិន នោះឱ្យបានឆាប់រហ័ស ដើម្បីអនុវត្តនីតិវិធីបណ្តេញចេញពីព្រះរាជា ណាចក្រកម្ពុជា។

ជាលទ្ធផល បន្ទាប់ពីទទួលបានការណែនាំពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើការស្រាវជ្រាវ ស៊ើបអង្កេត ស្វែងរក បានឃាត់ខ្លួនជនជាតិចិខាងលើ ដែលមានឈ្មោះ ZHANG RUIJIN ភេទប្រុស ជនជាតិចិន កាន់លិខិតឆ្លងដែនប្រទេស Saint Kitts and Nenis ដែលត្រូវបានតុលាការប្រទេសសិង្ហបុរី ផ្តន្ទាទោសដាក់ពន្ធនាគារពីបទសម្អាតប្រាក់។

សូមបញ្ជាក់ថា ជនជាតិចិន ខាងលើ បានចូលមកប្រទេសកម្ពុជា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ហើយត្រូវបានស្វែងរកឃាត់ខ្លួនបាន ដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ព្រមទាំងបានរៀបចំនីតិវិធី បណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕

RELATED ARTICLES