Sunday, September 8, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបទីតាំងផលិតទឹករុក្ខជាតិញៀន

បង្ក្រាបទីតាំងផលិតទឹករុក្ខជាតិញៀន

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងសមត្ថកិច្ចជំនាញ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ បានចុះបង្ក្រាបនិងដកហូតទឹកក្រាធុម (រុក្ខជាតិញៀន) ដែលផលិតហើយបានជាច្រើនដប ស្ថិតនៅចំណុចភូមិសាមគ្គី សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ប្រាប់ថា ជាការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីស្រាវជ្រាវរកកន្លែងដាំនិងកន្លែងផលិតទឹកក្រាធុម ដែលជារុក្ខជាតិញៀន ហើយកម្លាំង អធិការដ្ឋាននគរបាលក្រុង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ បានចុះបង្ក្រាបកន្លែងផលិតទឹកក្រាធុម មួយកន្លែង និងដកហូតទឹកក្រាធុម ដែលផលិតហើយមួយចំនួនទៀត និងធ្វើកិច្ចសន្យាចំពោះម្ចាស់កន្លែងផលិត។

លោកបានបញ្ជាក់ថា ក្រោយចុះបង្ក្រាបទីតាំងផលិតទឹកក្រាធុម មួយកន្លែង ដកហូតទឹកក្រាធុម ដែលផលិតហើយបានជាច្រើនដប ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីសុំគោល ការណ៍ដុតកម្ទេចចោល ហើយម្ចាស់ទីតាំងផលិតត្រូវបានធ្វើកិច្ចសន្យា និងសាកសួរ បានប្រាប់ថា ទឹកក្រាធុម គាត់ដាំចំនួន៣ឆ្នាំ ដែលយកស្លឹកក្រាធុម ទិញនាំចូលតាមច្រករបៀង យកមកផលិតជាទឹក ច្រកដ បក្នុង១ឆ្នាំង បាន ចំនួន២០លីត្រ ហើយយកទៅលក់ឱ្យជនជាតិថៃ ដែលភាគច្រើនទិញផឹកដែលគាត់ផលិតរយៈពេល១ឆ្នាំ ជាងហើយ។

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ បានបញ្ជាក់ថា រយៈពេលកន្លងមក លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមាន ជ័យ បានដឹកនាំក្រុមការងារចម្រុះ ចុះបង្ក្រាបមិនតិចជាង១០កន្លែងនោះទេ ដែលជាទីតាំងផលិតទឹកក្រាធុម សម្រាប់ចែកចាយលក់ ត្រូវបានដកហូតនិងរក្សាទុកនៅ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត៕

RELATED ARTICLES