Sunday, September 8, 2024
Homeតារាខ្មែរអ៊ីវ៉ា ៖និងគូស្នេហ៍ រកស៊ីចូលគ្នា

អ៊ីវ៉ា ៖និងគូស្នេហ៍ រកស៊ីចូលគ្នា

ភ្នំពេញ៖បើទោះជាមិនទាន់ក្លាយទៅជាប្ដីប្រពន្ធគ្នាស្របច្បាប់ក្ដី ប៉ុន្ដែតារាចម្រៀងឃីន ស្រីនាថ ហៅអ៊ីវ៉ា ចិត្ត១ថ្លើម១និងគ្នាទៅហើយ ព្រោះថ្មីៗនេះនៅក្នុងមុខរបរOnline របស់អ៊ីវ៉ា ដែលនាង​លក់សម្លៀកបំពាក់ជាប្រចាំទាំងមានទីតាំងហាងផ្ទាល់នៅខេត្តកំពង់ស្ពឺ និងLive តាមហ្វេស​បុក​នោះស្រីនាថ បានប្រកាសអ្នកទិញអ៊ឺវ៉ាន់ នាងអាចផ្ញើរលុយឲ្យនាងតាមរយៈការបាញ់ទៅ​កុងធនាគារនាង​ដោយផ្ទាល់​ក៍បាន ទៅអាខោនរបស់លោកលី សេងហួរ ក៍បានដែល​នេះ​បញ្ជា​ក់ថាអ្នកទាំងពីរ​កំពុងតែ​បោះ​ទុន​​​រកស៊ីរួមគ្នាមុនពេលពួកគេដឹកដៃគ្នារៀបការ។​ការបង្ហាញនូវ​ការសន្សំលុយរួមគ្នានេះ​ដោយ​សារតែពួកគេមានទំនុកចិត្តគ្នាខ្លាំងណាស់ ហើយមិនត្រឹម​តែ​ដាក់លុយរកស៊ីចូលគ្នានោះទេ ប៉ុន្ដែសូម្បីតែរថយន្ដម៉ាកFord Everest Titanium 4 x 4 ដែល​អ៊ីវ៉ា កំពុងជិះរាល់ថ្ងៃនេះក៍មាន​ដាក់​អក្សរជាស្លាកឈ្មោះរួមគ្នារវាងនាង​និងគូស្នេហ៍ដែរនោះ​គឺ​កម្ពុជា​NH.LSH .9  ។ពិតណាស់​សកម្ម ភាពរបស់អ៊ីវ៉ា បែបនេះបញ្ជាក់ថា នាងនិងថៅកែច្បាស់​លាស់និងគ្នា១០០ % ទៅហើយ បើទោះជាមកដល់ពេលនេះ​ថ្ងៃរៀបការរបស់ពួក​គេមិន​ទាន់​បានកំណត់ច្បាស់លាស់ក្ដី ។

  អ៊ីវ៉ា បានភ្ជាប់ស្នេហ៍ជាមួយលោកលី សេងហួរ ជាម្ចាស់ក្លិបបាល់ទាត់សៀមរាប យូ​ណាយ​ធីត កាលពី២០១៦ តែចំណងស្នេហាមួយនេះទើបបែកធ្លាយជា​សាធារណៈកាល​ពី​ពាក់​​កណ្ដាលឆ្នាំ២០២៣ បន្ទាប់ពីមានព័តមានថាពួកគេបានភ្ជាប់ពាក្យជាមួយគ្នាស្ងាត់ៗ ។ប្រភពបានឲ្យដឹងថាអនាគតឪពុកម្ដាយក្មេករបស់អ៊ីវ៉ា ជាអ្នកមានទ្រព្យស្ដុកស្ដមនៅខេត្ត​សៀម​រាបហើយពួកគាត់ពេញចិត្តតារាចម្រៀងរូបនេះ​ឲ្យក្លាយជាកូនប្រសាររបស់​គាត់តាម​រយៈ​ការរៀបការតាមប្រពៃណីខ្មែរ ដែលចំណុចនេះលោកអ៊ូ វ៉ាវ ឪពុករបស់អ៊ីវ៉ា ចង់បានបំ​ផុត។​ប៉ុន្ដែការលើកមង្គលការនៅដើមឆ្នាំ២០២៤ នេះដោយសារតែរឿងម្យាងគត់នោះ​គឺស្រី​នាថ ខ្លាច​ការប្ដីទៅនាងលែងមានទីផ្សារចម្រៀmងទើបធ្វើឲ្យលោកវ៉ាវ មិនសប្បាយចិត្ត ខណៈ​ដែល​លី សេងហួរ វិញក៍មិនចង់ពន្យាពេលរៀបការតទៅទៀតដែរ ព្រោះតែការស្វែងយល់ចិត្ត​គ្នាជិត​៨ឆ្នាំមកនេះពួកគេចុះសម្រុងគ្នាល្អណាស់ និងមិនមានភាគីខាងណាប្រ ឆាំងរឿង​ស្នេហាមួយ​នេះទេ ។

 ប្រភពបានឲ្យដឹងថាក្រៅពីគាំទ្រមុខរបរOnline  របស់អ៊ីវ៉ា ដែលមានភាគហ៊ុនលោកដែរ​នោះលោកលី សេងហួរ ក៍កំពុងសម្លឹងមើលមុខរបរផ្សេងទៀត ឲ្យតែស្រីនាថ ចង់រកស៊ីអ្វីមួយ​ច្បាស់លាស់លោកមិនរារែកក្នុងការចូលទុនឡើយ ។អ្វីដែលស្រីនាថ កាន់តែមានភាពកក់​ក្ដៅ​នោះគឺលោកថៅកែវ័យក្មេងរូបនេះថែមទាំងមិនចេះប្រណ្ឌនាងផ្ដែសផ្ដាសនោះទេ ពោលគឺ​លោ​​ក​​បើកដៃឲ្យនាងលេងសិល្បៈដោយសេរី មិនដែលដើរតាមនាងដល់​ឆាកតន្រ្ដីដូចប្ដី​តារា​ខ្លះទេ ប៉ុន្ដែ​លោកហួរ តែងតែតាមដានរាល់សកម្មភាពច្រៀងសម្ដែងរបស់គូស្នេហ៍​ដូចជា​លោក​ត្រូវតែដឹង​ថា​ថ្ងៃនេះអ៊ីវ៉ា ទៅច្រៀងនៅកម្មវិធីអី ខេត្តណា និងទៅដល់ផ្ទះនៅម៉ោងប៉ុន្មានជាដើម ដែល​នេះ​​ជា​ការយកចិត្តទុកដាក់មិនមែនហួងហែងនាងឡើយ ។

 គួររំលឹកថាអ៊ីវ៉ា អាយុ៣០ឆ្នាំធ្លាប់ខកចិត្តម្ដងរួចទៅហើយ ព្រោះកាលពីឆ្នាំ២០១០-២០១៣ នាងត្រូវប្អូនប្រុសលោកផ្កាយ៣ម្នាក់ឈ្មោះៗ”ប” ដែលជាថៅកែក្លឹប និងហាងបញ្ចាំ​នៅក្រុងសៀមរាប បានតាមប្រម៉ាញ់ស្នេហ៍នាងរហូតចង់ដឹកដៃស្រីស្រស់រូបនេះ​រៀបការទៀត​ផង។តែអ៊ីវ៉ា មិនពេញចិត្តប្អូនមន្រ្ដីធំរូបនោះទេ ព្រោះលោកពូកែប្រចណ្ឌ និងហួងហែងនាង​ជ្រុល​ពេក ដូចជាមិនអនុញ្ញាត្តិឲ្យនាងថតMV កៀកកើយជាមួយតារាប្រុសរូបណា និងហាមរាំ​បទញាក់​លើឆាកជាដើម ពោលគឺអនុញ្ញាត្តិឲ្យតែច្រៀងរាំបទស្លូវ ទើបធ្វើឲ្យស្រីនាថ មិនព្រម​ផ្សះ​ផ្សា​រស្នេហ៍ តែនាងលេងមួយក្បាច់ដាក់ថៅកែវិញនោះគឺការភ្ជាប់​ស្នេហ៍ថ្មីជាមួយបុរសនៅ​ខេត្ត​សៀមរាប ម្ដងទៀត ។

  អ៊ីវ៉ា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាមនុស្សស្រីរៀបការនៅអាយុ៣០ឆ្នាំ គឺសាក​សម​បំផុត ព្រោះមិនក្មេងពេក មិនចាស់ពេក ហើយនាងក៍ចង់រៀបការនៅអាយុប៉ុណ្ណេះដែរ ។ប៉ុន្ដែ​ពេលនេះដល់ពេលត្រូវចូលរោងការស្រីនាថ បែជារារែកចិត្តអត់ចង់គ្រងឈុត​កូនក្រមុំមែន​ទែន នៅឆ្នាំ២០២៤ នេះទៅវិញ ។គេចាំមើលថាតើអ៊ីវ៉ា គេចការប្ដីបានប៉ុន្មានឆ្នាំទៀត ព្រោះ​ពេល​នេះទាំងឪពុកនាងលោកអ៊ូ វ៉ាវ និងអនាគតស្វាមីនាងលោកលី សេងហួរ មិនចង់ឲ្យនាង​លើក​ពេលរៀបការម្ដងទៀតទេ ៕

RELATED ARTICLES