Sunday, September 8, 2024
Homeតារាខ្មែរពេជ្រ សោភា ៖រក្សារភាពស្ងៀមស្ងាត់ ខណៈគូដណ្ដឹង​បន្ថែមសារប្លែកៗ 

ពេជ្រ សោភា ៖រក្សារភាពស្ងៀមស្ងាត់ ខណៈគូដណ្ដឹង​បន្ថែមសារប្លែកៗ 

ភ្នំពេញ៖ចំណងស្នេហាពេជ្រ សោភា និងលោកឆឹម សក្កដា បានឈានទៅដល់កម្រិតប្រឈម​ហានិភ័យ​មែនទែនហើយ ព្រោះអំឡុងពេលដែលសោភា កាន់តែស្អិតល្មូតជាមួយលោកឆន សុវណ្ណារាជ នោះលោកសក្កដា បែជាដេកមិនលក់ រហូតត្រូវលេបថ្នាំជាប្រចាំទៀតផង ។អ្វី​ដែល​គួរឲ្យ​ចាប់​អារម្មណ៍សោភា បានលេង១ក្បាច់​ទៀត តបទៅលោកសក្កដា គឺនាង​ចេញមុខ​សរសើរ​បុរសរោមទ្រូងច្រើនលោករាជ ថាអ្នកណាបានធ្វើជាគូរជីវិតរបស់លោក ពិតជា​មាន​សំណាងធំ ។ការលើកឡើងបែបនេះបញ្ជាក់ថាសោភា ចង់បានគូស្នេហ៍ជាបុរសមានគុណ​សម្បត្តិ​ដូច​លោ​ក​រាជ ហើយនាងអត់បានលើកពីគុណសម្បត្តិរបស់លោកសក្កដា សូម្បីតែ​បន្ដិច ។ចំណែក​លោក​សក្កដា វិញក្រោយឃើញសោភា ប្រកាសបែបនោះលោក​បាននិ​យាយ​ដៀមដាមទៅគូដណ្ដឹង​របស់ខ្លួនវិញថា”អត់គេង​មិនមែនចាំចាក់បាល់ទេ តែគេងមិនលក់ លទ្ធ​ផលពូកែទ្រាំអត់ធន់ ទោះគេធ្វើឲ្យប៉ះពាល់ផ្លូវចិត្ត យ៉ាងណាក៍ទ្រាំ !ចូហ្វេនកុំដូចពូអី “។

 តាមរយៈការស៊កសំដីតបទៅពេជ្រ សោភា របស់លោកសក្កដា នាពេលនេះបង្ហាញថា​លោកជាមនុស្សចិត្តធ្ងន់ណាស់សុខចិត្តទ្រាំ  ប៉ុន្ដែជាមួយគ្នានេះដែរគេឃើញសោភា ក៍សុខ​ចិត្តខាំមាត់​សង្កត់ចិត្តព្រោះតែលោកដែរ ដោយសារតែមុននេះគូដណ្ដឹងរបស់នាង​បានដាស់​តឿន​នារីទាំង​ឡាយថាកុំខ្មើតខ្លាំងពេកតែអាយុលើសពី៣៥ឆ្នាំ ពិបាកហើយ តែលោក​បែជា​ភ្លេច​ថាសោភា ឆ្នាំនេះ​អាយុ៤១ឆ្នាំទៅវិញ ។សោភា ដែលប្រកាសថាបានភ្ជាប់​ពាក្យជាមួយ​លោក​សក្កដា កាលពី​ថ្ងៃ​ទី១១ ខែ១១ ឆ្នាំ២០២២ និងលុបចោលមង្គលការឆ្នាំ២០២៣ ដោយ​មិនដឹងមូលហេតុ​នោះ​ស្រាប់តែពេលនេះនាងបែជាថានាងអត់សង្សារទៅវិញ ដែល​ការវាចា​បែបនេះនាំ​ឲ្យលោក​សក្កដា គ្មានវាចាថ្លែងក្រៅពីត្រូវលេបថ្នាំជារៀងរាប់យប់ ព្រោះជំងឺ​វិបត្តិ​ផ្លូវចិត្តជាបន្ដទៀត។

 គួរបញ្ជាក់ថាចំណងស្នេហាពេជ្រ សោភា -ឆឹម សក្កដា ស្ថិតក្នុងតំណាក់កាលស្រពិច​ស្រពិលនៅឡើយ ព្រោះសូម្បីតែមុននេះលោកសក្កដា ព្រមានបញ្ចប់ជីវិតតាមរយៈ​ការធ្វើអត្ត​ឃាត តែសោភា បែជាថានាងមិនបានដឹងរឿងរ៉ាវទាំងនោះទេ ព្រោះនាងលេងហ្វេសបុក​សម្រាប់​តែទាក់ទងការងារសិល្បៈ ។អ្វីដែលកាន់តែសង្ស័យថាសោភា និងលោកសក្កដា មិនអាច​បន្ដ​កាន់ដៃគ្នាតទៅមុខទៀតនោះគឺថ្មីៗនេះគេឃើញនាង​ទៅថតសំអាងការ​តែង​ខ្លួនជាកូនក្រមុំតែម្នាក់ឯងដោយគ្មានកូនកំលោះសក្កដា ថតជាមួយ ឬជូននាងទៅទេ ដែលនេះ​បញ្ជាក់ថាទំ​នាក់​ទំនងរវាងនាងលោកគូដណ្ដឹងកាន់តែសោះកក្រោះឡើងៗ ព្រោះនាងធ្វើអ្វី​ក៍តាម​ចិត្តអត់​ពាក់ព័ន្ធលោកសក្កដា ទៀតឡើយ ។Fan ជាច្រើនបារម្ភខ្លាចសោភា បរាជ័យ​ស្នេហាជាលើក​ទី៣ ព្រោះការផ្ដាច់ពាក្យពីអតីត​គូដណ្ដឹងអាណិកជនខ្មែរនៅអាមេរិក និងលែង​ប្ដីលោកឡៅ ឆលី ទាហានអាកាសអាមេរិកកាលពីឆ្នាំ២០១៦ ធ្វើឲ្យ​នាងព្យាយាមមិនចង់ដើរ​ជាន់​ដានស្នេហ៍ចាស់ជាថ្មីម្ដងទៀតឡើយ ។

 គេកត់សម្គាល់ថាពេជ្រ សោភា ជាអ្នកមេម៉ាយទ្រព្យស្ដុកម្នាក់ដែលមានទ្រព្យ​ដោយ​សម្ងាត់ ព្រោះនាងមិនចេះអួតអាងឬសម្ញែងលុយឲ្យគេដឹងដូចគេទេ ហើយតាមអ្នកស្និត​នាង​បង្ហើបថាតារាហង្សមាសរូបនេះមានផ្ទះ២ទៅ៣កន្លែងផ្សេងគ្នា ព្រមទាំងមាន​រថយន្ដ​ទំនើប​ៗ​ជាច្រើនគ្រឿងជិះឆ្លាស់គ្នាទៀតផង ។ម្យាងទោះជាឆ្នាំនេះនាងមានវ័យ៤១ឆ្នាំទៅហើយក្ដី តែ​សោភា នៅរក្សារូប​សម្រ​ស់​​បានក្មេងជាងវ័យ ហេតុនេះហើយបើលោកសក្កដា នៅតែពូកែ​ផ្លែ​ផ្កាឲ្យនាង​បែបនេះ​ទៀតនោះនាងកាន់តែស្អិតល្មូតជាមួយលោកសុវណ្ណារាជ រឹតតែខ្លាំងជាង​នេះ​ជាមិនខាន ដែល​ពេលនោះលោកដា   ចូលចិត្តតែញោះសង្សារឲ្យក្ដៅនោះ​អាចនឹងដេក​លែងលក់​ជាងពេលនេះ​ទៅ​ទៀត ។

 ពេជ្រ សោភា បានប្រើជីវិតជាស្រ្ដីមេម៉ាយអស់រយៈពេល៩ឆ្នាំមកហើយ និង​ពេល​នេះនាង​កំពុងទប់ទល់ជំងឺ​ឈាមស ស៊ីឈាមក្រហម តាមរយៈការលេបថ្នាំជាប្រចាំ ហើយ​បន្ដនៅឡើង​ច្រៀងសម្ដែងតាមឆាកជាធម្មតា បើទោះជាពេលខ្លះសុខភាពនាង​មិនអំណោយ​ផលក្ដី ។​សកម្ម​​ភាពរបស់សោភា បែបនេះគឺដូចគ្នាទៅនិងនាងវី ឌីណែត ដែលមានជំងឺពកក ត្រូវ​លេប​ថ្នាំអស់១ជីវិត និងនាងសួស វីសា មានជំងឺរលាកបំពង់កកម្រិតធ្ងន់ ទើបបានធូ​ស្រា​ល​​​​បន្ដិច​ឡើង​​​ច្រៀងទាំងឈឺ ដែរ ។ប៉ុន្ដែសោភា វិញនាងនៅតែតាំងចិត្ត​ថារឿង​ស្នេ​ហាជា​ជម្រើសទី២ ការងារ និងគ្រួសារជាជម្រើសទី១ ហេតុនេះហើយបានជាធ្វើឲ្យគូ​ដណ្ដឹងនាង​លោក​សក្កដា មិនសប្បាយចិត្ដ ព្រោះលោកធ្លាប់រំអុកនាងរៀបការជាច្រើនលើកច្រើនសារ មកហើយ តែសោភា នៅតែធ្វើព្រងើយកន្ដើយនិងប្រាប់អ្នកយកព័តមាន​ថាពេល​គិត​ដល់​រឿង​រៀបការ​ជាមួយលោកសក្កដា នាងបែជាភ័យ ទៅវិញ ៕

RELATED ARTICLES